អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បុរី ប៉េងហួត ប្រកាសវិនិយោគទឹកប្រាក់ ២០០ លានដុល្លារលើគម្រោងផ្សារទំនើបបែបធម្មជាតិ

បុរី ប៉េងហួត ប្រកាសវិនិយោគទឹកប្រាក់ ២០០ លានដុល្លារលើគម្រោងផ្សារទំនើបបែបធម្មជាតិ

បន្ទាប់ពីបានប្រកាសនៅខែកក្កដាឆ្នាំ២០១៧គម្រោងផ្សារទំនើប PH Diamond Mall ដែលនឹង ត្រូវសាងសង់នៅសង្កាត់ចាក់អង្រែក្រោមរួចមក ក្រុមហ៊ុន Borey Peng Huoth Group បាន ប្រកាសពីគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា PH Eco Mall ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។

មានទហំ៦ហិកតា ផ្សារទំនើប PH Eco Mall នឹងត្រូវសាងសង់ក្នុងគម្រោង Grand Star Platinum ស្ថិតនៅតំបន់បឹងស្នោររបស់បុរីប៉េងហួត តាមបណ្ដោយផ្លូវជាតិលេខ១ ដែលមាន ចម្ងាយ២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស។ គម្រោងនេះត្រូវបានគេវាយតម្លៃថានឹងចំណាយទឹក ប្រាក់អស់ ២០០ លានដុល្លារ។​

ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន Borey Peng Huoth Group មានប្រសាសន៍ថា គម្រោង PH Eco Mall នឹងផ្ដល់បទពិសោធន៍ដើរផ្សារទំនើបល្អបំផុតមួយសម្រាប់អតិថិជនខ្មែរ និងបរទេស ជាពិសេសដោយសារតែផ្សារទំនើបនេះផ្ដល់អាទិភាពទៅលើបរិយាកាសបែប ធម្មជាតិសម្រាប់អ្នកទិញទំនិញនៅក្នុងផ្សារ។

គួរបញ្ជាក់ថា ផ្សារទំនើបនេះមានផ្ទៃសំណង់សរុប ២៦ ៨០០ ម៉ែត្រការ៉េ និងផ្ទៃជួល ៩០ ០០០ ម៉ែត្រការ៉េ និងកន្លែងចតរថយន្តដែលអាចផ្ទុកបាន ៥០០០ គ្រឿង។ នៅពេលសាងសង់ចប់ ផ្សារទំនើបនេះនឹងក្លាយជាមជ្ឈមណ្ឌលទំនើបមួយនៅក្នុងតំបន់ ហើយប្រជាជននៅទីនោះមិន ចាំបាច់ធ្វើដំណើរមកកណ្ដាលក្រុងភ្នំពេញដើម្បីដើរទិញទំនិញទៀតទេ៕

ដៃគូ​​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031