អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​លី កាស៊ីង​ មហាសេដ្ឋី​ជើងចាស់​ហុងកុង​៖ ​​បើ​ក្មេងៗ​ចង់​រកស៊ី​ជោគជ័យ ​កុំ​ភ្លេច​ចំណុច​៥​យ៉ាង​នេះ

​លី កាស៊ីង​ មហាសេដ្ឋី​ជើងចាស់​ហុងកុង​៖ ​​បើ​ក្មេងៗ​ចង់​រកស៊ី​ជោគជ័យ ​កុំ​ភ្លេច​ចំណុច​៥​យ៉ាង​នេះ

ប្រ​ភព៖​​ South China Morning Post

លី កាស៊ី​ង ជា​មហាសេដ្ឋី​​​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ហុងកុង និង ជា​​មនុស្ស​ដែល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​តំបន់​អាស៊ី​ផងដែរ។ ​ជីវិត​របស់​​លោក​ទម្រាំ​ក្លាយ​ជា​ មហាសេដ្ឋី​​​​​ ​​គឺ​បាន​ឆ្លង​កាត់​បញ្ហា​រាប់​មិន​អស់​ ​​ពោល​គឺ​​ចាប់​ផ្តើម​ពី​ជីវិត​ក្រីក្រ​តោកយ៉ាក​​​ក្នុង​សម័យ​សង្រ្គាម​របស់​ចិន​ ហើយ​បាន​ភៀស​ខ្លួន​មក​កាន់​ទី​ក្រុង​ហុងកុង​ ​ទាំង​ខ្លួន​គ្មាន​​ចំណេះវិជ្ជា​អ្វី​ជ្រៅជ្រះ​​។ ប៉ុន្តែ​ដោយសារតែ​ការ​តស៊ូ​ និង​ ចង់​រំដោះ​ខ្លួន​ចេញ​ពី​ភាព​ខ្មៅងងឹត​នៃ​ជីវិត​ក្នុង​សម័យ​នោះ ​​​លោក​ក៏​បាន​ព្យាយាម​ជម្នះ​​​គ្រប់​បញ្ហា​​ តាំង​ពី​ដើរលក់​​​ឥវ៉ាន់​តាម​ចិញ្ចើម​ផ្លូវ​ រហូត​ក្លាយ​ ​មហាសេដ្ឋី​​មាន​លុយ​ចាយ​មិន​អស់​។ ខាង​ក្រោម​នេះ ​ជា​​ចំណុច​សំខាន់ៗ​ដែល​​​លោក​ លី កាស៊ីង​ចង់​​​ឲ្យ​ក្មេងៗ​​​យល់​​​ឲ្យ​បាន​ច្បាស់​ ប្រសិន​បើ​ចង់​រកស៊ី​ជោគជ័យ​៖ ​​​

​១) ​​រៀន​សូត្រ​ជា​ប្រចាំ​៖ ​ការ​សិក្សា​រៀន​សូត្រ​​មិន​មែន​​មាន​ន័យ​ថា ទាល់​តែ​អ្នក​បន្តការសិក្សា​ថ្នាក់​​អនុបណ្ឌិត ឬ ​បណ្ឌិត​នោះ​ទេ​ តែ​វា​មាន​ន័យ​ស្មើ​នឹង​ស្វែងរក​អ្វី​ដែល​ថ្មី និង​ អ្វី​ដែល​អ្នក​​មិន​ចេះ​។ ​​មាន​វិធី​ច្រើន​ដើម្បី​​​​​ចេះ ​ ដូច​ជា​ អាន​សៀវភៅ​​ ព័ត៌មាន​ ​ស្រាវជ្រាវ​​ ​ឬ ​​សួរ​​អ្នក​ជុំវិញខ្លួន​ជា​ដើម​។​​ ​​សម្រាប់​អ្នក​ដែល​ចង់​រកស៊ី​ជោគជ័យ​ គឺ​​ពិត​ជា​មិន​អាច​ខ្វះ​ចំណេះដឹង​បាន​​នោះ​ឡើយ​ ជា​ពិសេស​អ្វីៗ​ដែល​កំពុង​កើត​ឡើង​ ​​ហើយ​នឹង​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ​។

២) ​​រៀន​ពី​សិល្បៈ​ក្នុង​ការ​លក់​៖ ការ​​លក់​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​មិន​ថា ​អ្នក​ធ្វើ​អាជីវកម្ម​ ឬ កំពុង​បម្រើ​ការងារ​នោះ​ទេ​ ព្រោះ​​បើ​អ្នក​មាន​សិល្បៈ​ក្នុង​ការ​លក់​​នោះ ​នរណា​ក៏​ចង់​ទិញ​ផលិតផលពីអ្នក នរណា​ក៏​ចង់​រាប់​អាន នរណា​ក៏​ចង់​និយាយ​រក​ និង ​​យល់​ស្រប​តាម​​គំនិត​របស់​អ្នក​។ ដូច្នេះ​ហើយ​ ត្រូវ​ព្យាយាម​បណ្តុះ​​សិល្បៈ​នៃ​ការ​លក់​​​ឲ្យ​បាន​ល្អ​​ បើ​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​រកស៊ី​ជោគជ័យ​មែន​។

៣) ​រៀប​ចំ​ផែនការ​៖ ​​មិន​ថា​ ការ​ងារ​ ជីវិត​ ឬ ​​កិច្ចការ​ផ្សេងៗ​​នោះ​ទេ​ គឺ​ត្រូវ​តែ​ធ្វើ​ផែនការ​​ឲ្យ​បាន​ច្បាស់​ ព្រោះ​វា​ជួយ​​​ឲ្យ​អ្នក​ដឹង​ថា ​ត្រូវ​ចាប់ផ្តើម​យ៉ាង​ដូច​ម្តេច ​​​​​​​ហើយ​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​សម្រច​វា។​​ ​​​​បើ​គ្មាន​ផែនការ​ទេ​ នោះ​ពេលវេលា​​នឹង​ដើរ​ទៅ​មួយ​ពីមួយថ្ងៃទៅមួយថ្ងៃ​យ៉ាង​ឥត​ប្រយោជន៍​​ ​​​ចុងក្រោយ​​រក​លទ្ធផល​គ្មាន​។

៤) ​រស់​នៅ​ជា​មួយ​វិន័យ​ ហើយត្រូវ​​រីករាយ​នូវ​ដំណាក់កាល​នីមួយៗ​៖ ​​​ត្រូវ​ចាំ​ថា អ្នក​​ត្រូវ​តែ​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​ ព្រោះ​​​​មនុស្ស​ដែល​គ្មាន​វិន័យ​ មាន​ន័យ​ស្មើ​នឹង​មនុស្ស​ដែល​​ខ្ជីខ្ជា​​ និង​ គ្មាន​សណ្តាប់​ធ្នាប់​ ហើយ​​មនុស្ស​ប្រភេទ​នេះ​ គឺ​​​មិន​អាច​ធ្វើ​ការងារ​ណា​មួយ​បាន​សម្រេច​​​នោះ​ឡើយ​។ ​ស្របពេល​ដែល​រៀបចំ​ និង បណ្តុះ​​វិន័យ​​ក្នុង​ខ្លួន​​​ឲ្យ​បាន​​ល្អ​ហើយ អ្នក​ក៏​ត្រូវ​ចេះ​រីករាយ​ជាមួយ​នឹង​ស្ថានភាព​ជាក់ស្តែង​ផងដែរ​ ដើម្បី​​​កុំ​​ឲ្យ​ជីវិត​ស្មុគស្មាញ​​ខ្លាំង​ពេក​ ព្រោះ​ថា បើ​អ្នក​ចង់​ជោគជ័យ​​ខ្លាំង​ពេក​រហូត​ដល់​ភ្លេច​គិត​អំពី​ភាព​រីករាយ​​​​​នាពេល​បច្ចុប្បន្ន​នោះ ​ក៏​គ្មាន​ន័យ​អ្វី​ដែរ។

៥) ​ហ៊ាន​ប៉ាវបាយ​អ្នក​ពូកែ​៖ ​​​​លោក​ លី កាស៊ីង​បាន​និយាយ​ថា បើ​ចង់​ជោគជ័យ​នៅ​ពេល​អនាគត់​ក្មេងៗ​មិន​គួរ​រិះថាំ​​ក្នុង​ការ​ប៉ាវបាយ​​ឲ្យ​អ្នក​ពូកែៗ​នោះ​ទេ​។ ការប៉ាវបាយនេះ  ​​​​​នឹង​ជួយ​​​ឲ្យ​​ទំនាក់ទំនង​កាន់​តែ​ល្អ ហើយ​អ្វី​ដែល​សំខាន់​នោះ ​​អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​យ៉ាង​ច្រើន​​​​​​ពី​អ្នក​ពូកែៗ​ទាំង​នោះ​ ក្នុង​ពេល​ជួប​គ្នា​។ ក្នុងន័យនេះ មិនមែនមានន័យថា ត្រូវតែប៉ាវបាយនោះទេ តែគំនិតសំខាន់ដែលអ្នកត្រូវដឹងនោះ គឺ​ត្រូវព្យាយាមរាប់អានអ្នកពូកែៗឲ្យបានច្រើើន នោះអ្នកក៏អាច​ក្លាយជាមនុស្សពូកែដែរ៕

ដោយ​៖ រតនា​ វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031