អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កន្លែង​កម្សាន្តដ៏​ធំ និង អស្ចារ្យបំផុត​នៅ​សៀមរាប​​មាន​​ឈ្មោះ​ថា​«ដឹ ហ៊ើរីថេច វ៉ក»​ នឹងដំណើរការ​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៨​នេះ​​ហើយ

កន្លែង​កម្សាន្តដ៏​ធំ និង អស្ចារ្យបំផុត​នៅ​សៀមរាប​​មាន​​ឈ្មោះ​ថា​«ដឹ ហ៊ើរីថេច វ៉ក»​ នឹងដំណើរការ​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៨​នេះ​​ហើយ

​ទីកន្លែង​កម្សាន្ត​ដ៏​​​អស្ចារ្យ​ និង ​សម្បូរបែប​​​មាន​ឈ្មោះ​ថា ដឹ ហ៊ើរីថេច វ៉ក ​«The Heritage Walk» ​​​ដែល​មាន​ទីតាំង​នៅ​ចំ​​កណ្តាល​បេះដូង​នៃ​​ខេត្តសៀមរៀប​ ​បាន​​បើក​លក់​ទីតាំងជា​ផ្លូវការ​ហើយ ​​​ចាប់​តាំង​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា​​​ ​​ដោយ​បច្ចុប្បន្ន​ការ​សាងសង់​​ គឺ​បាន​បញ្ចប់​ទៅ​​ប្រហែល​៨០​ភាគរយ​ហើយ​ ​ហើយ​គ្រោង​នឹង​ដំណើរការ​ជា​ផ្លូវការ​​នៅ​ដើម​ឆ្នាំ​២០១៨​នេះ​។

សំណង់​​ដ៏​​ធំ​និងទំនើបមួយនេះ ​ ​ជាទីកន្លែងប្រជុំ​ដោយហាងអាហារ​ល្បីៗតូចធំ​​​ទំនើប​ជាង​គេ ​និង​ ​​ចុង​ក្រោយ​បង្អស់ជាច្រើន មិនធ្លាប់មានពីមុនមកក្នុងទឹកនៃខេត្តសៀមរាប។ ​លើស​ពី​នេះ​​ទៀត​​​ ដឹ ហ៊ើរីថេច វ៉ក ​«The Heritage Walk» ​នឹង​ក្លាយ​​ជាគោលដៅ​លំហែកម្សាន្ត​ប្លែកអារម្មណ៍ សម្រាប់ប្រជាជនរស់នៅខេត្តសៀមរាបក៏​ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ​ដើម្បីទទួលទានអាហារក្នុងភោជនីយដ្ឋាន​ដែល​​មាន​ម្ហូបច្រើនប្រភេទទាំងក្នុងស្រុកនិងបរទេស ក៏​​ដូចជា ចូលទស្សនាភាពយន្តល្បីៗក្នុងរោងភាពយន្តទំនើប និងកន្លែងក្មេងលេងធំទំនើប​ផងដែរ​។   ​​​​​​​​​

​សំណង់​​មជ្ឈមណ្ឌល​​បែបសហគមន៍​ដ៏​ធំជាងគេនៅខេត្តសៀមរាប​នេះ​ ​ស្ថិត​ក្រោម​គម្រោង​​​របស់​ក្រុមហ៊ុន​មេត្រូ ឡាហ្វ ស្តាយល៍ ឌីវេលុបមេន (Metro Life Style Development) ​​ហើយ​​ការរចនាស្ថាបត្យកម្ម​យ៉ាង​ប្រណិត​ទាំង​ស្រុង​​​ធ្វើ​ឡើង​ដោយ​​​​ក្រុមហ៊ុន​ហ្វាយ អាក ( Five Arc) ដែលជាក្រុមស្ថាបត្យករ ល្បីល្បាញនិងជា ស្នាដៃកូនខ្មែរសុទ្ធសាធ ។

ដឹ ហ៊ើរីថេច វ៉ក  ​ដែល​ជា​សំណង់​​មជ្ឈមណ្ឌល​​បែបសហគមន៍​ដ៏​ធំជាងគេនៅខេត្តសៀមរាប​នេះ​មានចំណុច​ពិសេស​៤​សំខាន់ៗ៖

១)​ រចនាបថ៖ ​ រចនាបថសំណង់ផ្សារទំនើប ដឹ ហ៊ើរីថេច វ៉ក  គឺជារចនាបថខ្មែរទំនើបនិងមានការប្រដូចលក្ខណៈ ពិសេសមួយចំនួនដូចជាជណ្តើរធំៗមានបង្កាន់ដៃរាងស្រដៀងរូបនាគ បង់អង្គុយរាងស្រដៀងអង្រុត ទ្រូ  និងកន្លែង បង្ហូរទឹកលម្អ​មានរាងស្រដៀងនឹងផ្លែល្ពៅ។ នៅមានចំនុចពិសេសជាច្រើនទៀតដែលមានបង្កប់រចនាបថដែល ស្រដៀងទៅនឹងរបស់ប្រើប្រាស់និងអត្តសញ្ញាណខ្មែរ។ ដឹ ហ៊ើរីថេច វ៉ក មិនតែប៉ុណ្ណោះក្នុងបរិវេណ មាន​តុបតែងបរិយាកាសបែបធម្មជាតិមានទឹក និងដើមឈើធំៗផងដែរ។ ​តាមរយៈគំនិតច្នៃប្រឌិត និងភាពម៉ត់ចត់របស់ ស្ថាបត្យករខ្មែររបស់ក្រុមហ៊ុនហ្វាយ អាក  ប្រមូលផ្តុំនៃអារម្មណ៍និងបទពិសោធន៍បែបអត្តសញ្ញាណខ្មែរ ជាមួយ​និង​ភាពស្រស់បំព្រងនៃវប្បធម៌ខ្មែរ។ ការរចនា និងតុបតែងជាមួយនឹងធាតុផ្សំពិសេសៗទាំងនេះ នឹងប្រែក្លាយ​សំណង់​អគារដ៏​ធំនេះអោយក្លាយជាទីកម្សាន្តដ៏​ប្រណិត ដែលឆ្លុះបញ្ចាំងពីជីវភាពបែបស៊ីវីល័យរបស់អ្នកក្រុងសៀមរាប និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ការផ្សាភ្ជាប់​រូបភាពសិល្បៈ​នៃ​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃរបស់ខ្មែរទៅ​នឹងការច្នៃប្រឌិតបែបប្រណិតនាំអោយឈ្មោះ ដឹ ហ៊ើរីថេច វ៉ក មានភាពរស់រវើក។

២) ​ ទីតាំង៖ ទីតាំងរបស់ ដឹ ហ៊ើរីថេច វ៉ក  គឺជាទីតាំងដ៍ពិសេសមួយប្រកបដោយភាពស្រស់បំព្រងនៃ បរិយាកាសហ៊ុំព័ទ្ធជុំវិញដោយទីស្ថានប្រវត្តិសាស្រ្ត ធម្មជាតិ សណ្ឋាគារប្រណិត និងជាពិសេសគឺភាពងាយស្រួល ក្នុងការមកកម្សាន្តពីមជ្ឈដ្ឋានគ្រប់ទិសទី។ ពោលគឺ ដឹ ហ៊ើរីថេច វ៉ក  ទីតាំងរបស់ ស្ថិតនៅចំកណ្តាល បេះដូងនៃក្រុងសៀមរាប។

៣) ​បទពិសោធន៍៖ ក្នុងទំហំសរុបជាង៤០០០ម៉ែត្រការ៉េ ជាងពាក់កណ្តាលនៃទំហំ ដឹ ហ៊ើរីថេច វ៉ក ទាំងមូលគឺជាបរិវេណដើរកំសាន្តគយគន់រចនាបថ ការតុបតែងប្លែកៗ និងទេសភាពសម្រាប់ផ្តិតយករូបភាពស្អាតៗ ដែលអមទៅដោយបរិយាកាសទឹកធ្លាក់ ដើមឈើធំៗ និងអាងហែលទឹកលើអាកាស។ កន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក គឺជាទីកន្លែងកម្សាន្តចំរុះសម្រាប់ភ្ញៀវគ្រប់វ័យមកដើរលេង ញ៉ាំអាហារ នំ ការ៉េម មើលកុន លេងហ្គេម និងចូលរួមកម្មវិធីកំសាន្តសាធារណៈផ្សេងៗ ដែលមានចរាចរណ៍មនុស្សម្នាមកលេងកំសាន្តតាំងពីព្រឹករហូតដល់ ជិតពាក់កណ្តាលអាធ្រាត។

៤) ​ ចុងក្រោយបំផុតគឺ ភាពចម្រុះនៃហាងក្នុង កន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក៖ ជាមួយនឹងហាងចម្រុះជិត១០០ហាង ភ្ញៀវទេសចរណ៍នឹងទទួលបាននូវភាពពេញចិត្តក្នុងការជ្រើសរើសការ ទទួលទានមុខម្ហូបជាច្រើនប្រភេទ នាំមកជូនដោយហាងល្បី។ ការគិតគូរពីភាពចម្រុះនៃភោជនីយដ្ឋាន កាហ្វេ និងប្រភេទអាជីវកម្មដែលមានវត្តមាននៅក្នុង ដឹ ហ៊ើរីថេច វ៉ក  គឺជារឿងដែល ដឹ ហ៊ើរីថេច វ៉ក  យកចិត្តទុកដាក់ខ្លាំងបំផុត ដើម្បីធ្វើយ៉ាងណាបង្កើត បរិយាកាសមួយដែលមានការប្រកួតប្រជែងសមរម្យ និងការចាប់យកឱកាសរីកចំរើនទាំងអស់គ្នារបស់ម្ចាស់ហាង ឬអាជីវកម្មនីមួយៗនៅក្នុង ដឹ ហ៊ើរីថេច វ៉ក ។ មិនត្រឹមតែការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពចម្រុះ​នៃប្រភេទហាងនីមួយៗប៉ុណ្ណោះទេ ដើម្បីធានាបានភាពរស់រវើក ចរាចរណ៍ និងបរិយាកាសរំភើបសប្បាយជាប្រចាំនៅកន្លែងកម្សាន្ត​ត ដឹ ហ៊ើរីថេច វ៉ក  គណៈគ្រប់គ្រងនឹង ផ្តោតសំខាន់លើ ការធ្វើពិធីនានាដូចពិព័រណ៍​ ការផ្សព្វផ្សាយនិងដាក់បង្ហាញផលិតផល ការសម្តែងសិល្បៈកំសាន្ត និងសកម្មភាព ពាណិជ្ជកម្មនានា។

បញ្ជាក់​៖ សម្រាប់ពត៌មានលំអិតអំពីទីកន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក  សូមទំនាក់ទំនងមកលោក​ ​សុទ្ធ សុធារៈ តាមរយៈលេខទូរស័ព្ទ៖ Tel: 017 59 46 19 / 071 9888 888  ឬតាមរយៈអ៊ីម៉េល thearak@emeraldplus.biz។ ​ ​ សម្រាប់ឱកាសក្នុងការដើម្បីបើកអាជីវកម្មឬការសហការនានានៅក្នុងកន្លែងកំសាន្ត ដឹ ហ៊ើរីថេច វ៉ក  ចាប់ផ្តើមពីពេលនេះតទៅ។ សម្រាប់ការពត៌មានក្នុងការជួលទីតាំង សូមទំនាក់ទំងទៅកាន់លោក គីម សុវណ្ណស៊ីដេត តាមរយៈទូរស័ព្ទលេខ  078 888 447 ឬតាមរយៈអ៊ីម៉េល ksv.sideth@emeraldplus.biz។ អាស័យដ្ឋានដ្ឋាន ដឹ ហ៊ើរីថេច វ៉ក   ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦អា ក្បែរផ្លូវបំបែកស្តុបអូតែលសុខា ក្រុងសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប៕

 

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031