អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើ​អ្វី​ទៅ​គឺជា​ឫសគល់​នៃ​ចំណង​បញ្ហា​ក្នុង​ជីវិត​ដ៏​ជំពាក់ជំពិន​ដោះស្រាយ​មិន​ចេញ ?

តើ​អ្វី​ទៅ​គឺជា​ឫសគល់​នៃ​ចំណង​បញ្ហា​ក្នុង​ជីវិត​ដ៏​ជំពាក់ជំពិន​ដោះស្រាយ​មិន​ចេញ ?

ប្រ​ភព៖​​ pixabay.com

អ្នក​អាច​ដោះស្រាយ​បញ្ហា​ដោយ​រត់​គេចវេះ​ពី​បញ្ហា​នោះ​បាន ប៉ុន្តែ​បើ​អ្នក​ចង់​ស្រាយ​វា​ឲ្យ​ដាច់​ជ្រះ​ស្រឡះ​ចេញ​ពី​ជីវិត​អ្នក ការ​រត់​គេចវេះ​ពុំ​មែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​នោះ​ឡើយ។ រាល់​បញ្ហា​ទាំងអស់ មិន​ថា​ជំពាក់ជំពិន​គ្នា​ប៉ុណ្ណា​ក៏​ដោយ ចំណង​ដែល​អ្នក​ត្រូវ​ស្រាយ​ឲ្យ​ដាច់​ស្រឡះ​ជា​មុន នោះ​គឺជា​ចំណង​រវាង​ការ​គិត​ខាងក្នុង​របស់​អ្នក​ខ្លួនឯង។

បើ​អ្នក​ចាប់ផ្ដើម​យក​បញ្ហា​នៅ​ក្នុង​ជីវិត​របស់​អ្នក​មក​វិភាគ​ឲ្យ​ស៊ីជម្រៅ​ឡើង​វិញ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​រាល់​បញ្ហា​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ជា​បញ្ហា​ដែល​កើតឡើង​នៅ​ខាងក្នុង​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ។ នៅ​ពេល​មាន​មនុស្ស​មាន​ទុក្ខសោក​ខ្វាយខ្វល់​ចិត្ត​នឹង​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត​របស់​ពួកគេ មនុស្ស​ភាគច្រើន​តែងតែ​ផ្ដល់​ដំបូន្មាន​ថា​ឈប់​គិត​អំពី​វា​ទៅ ឬ​បំភ្លេច​វា​ចោល​ទៅ និង​កុំ​គិត​ច្រើន​ពេក។

តាម​ពិត​ទៅ​ពួកគេ​ផ្ដល់​ដំបូន្មាន​នេះ​ក៏​ព្រោះ​តែ​ពួកគេ​ពិត​ជា​ព្រួយបារម្ភ​ពី​មនុស្ស​ទាំងនោះ​មែន ប៉ុន្តែ​ការ​រត់​គេចវេះ​មិន​ប្រឈម​មុខ​នឹង​អ្វី​ដែល​ខ្លួនឯង​កំពុង​តែ​គិត នោះ​ការ​គិត​នេះ​ដដែល របៀប​ដែល​មនុស្ស​ទាំងនេះ​សម្លឹង​មើល​ឃើញ​ចំពោះ​បញ្ហា​ដែល​កើត​មក​លើ​ពួកគេ​ក្នុង​ជីវិត​នេះ​ដដែល នឹង​លេច​ឡើង​មក​ម្ដង​ហើយ​ម្ដង​ទៀត។ ព្រោះ​នៅ​ពេល​អ្នក​ទម្លាប់​គិត​បែប​ណា នោះ​ការ​គិត​របៀប​នេះ​នឹង​ចាក់​ឫស​បន្តិច​ម្ដងៗ​ចូល​ទៅ​ក្នុង​ជម្រៅ​របស់​សតិ​ឥត​ដឹង​ខ្លួន​របស់​អ្នក។ លើក​ក្រោយៗ​ទៀត នៅ​ពេល​អ្នក​នឹក​ឃើញ​ដល់​បញ្ហា​នោះ ការ​គិត​របៀប​នេះ​នឹង​លេច​ឡើង​មក​ដោយ​ស្វ័យប្រវត្តិ​ឯកឯង​តែ​ម្ដង។

ដូច្នេះ​នៅ​ពេល​អ្នក​ទម្លាប់​មើល​ឃើញ​ចំពោះ​បញ្ហា​ណាមួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ថា​ជា​រឿង​អកុសល ជា​ព្រហ្មលិខិត​ដែល​បាន​កំណត់​រួច​មក​ហើយ នោះ​ការ​គិត​របៀប​នេះ​នឹង​លេច​ចេញ​មក​ជានិច្ច​គ្រប់​ពេល​ដែល​អ្នក​នឹក​ឃើញ​ដល់​បញ្ហា​ណាមួយ​នោះ។ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​អ្នក​មិន​ចាប់ផ្ដើម​ដាស់​សតិ​របស់​ខ្លួន​ឲ្យ​ភ្ញាក់​ឡើង ដើម្បី​ពិនិត្យ​ពី​អ្វី​ដែល​ខ្លួន​កំពុង​តែ​គិត​នេះ​ថា​ត្រឹមត្រូវ​ឬ​អត់​នោះ ? នៅ​ពេល​នោះ​ការ​គិត​នេះ​នឹង​គ្រប់គ្រង​ជីវិត​របស់​អ្នក​ទាំងមូល ហើយ​អ្នក​នឹង​ក្លាយ​ជា​អ្វី​ដែល​អ្នក​បាន​គិត។

ឫសគល់​នៃ​បញ្ហា​គឺ​កើត​ចេញ​មក​ពី​ការ​គេចវេះ​ពី​បញ្ហា ដែល​បញ្ហា​នេះ​សុទ្ធតែ​មាន​ឫសគល់​ចេញ​មក​ពី​ការ​គិត​របស់​ខ្លួនឯង​នេះ​ឯង។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើ​ជា​អ្នក​សង្កេត​ខ្លួនឯង នៅ​ពេល​ចាប់​យក​ការ​គិត​ទាំងឡាយ​ដែល​លេច​ឡើង​នៅ​ក្នុង​ខួរក្បាល ដើម្បី​យក​មក​ពិនិត្យ​ថា​ខ្លួនឯង​កំពុង​គិត​អ្វី តើ​ការ​គិត​នេះ​នាំ​មក​នូវ​ផល​ល្អ​ឬ​ផល​អាក្រក់​ដល់​អ្នក នោះ​អ្នក​នឹង​ចាប់ផ្ដើម​ដឹង​ថា​បញ្ហា​ប្រហែល​ជា​មិន​កើតឡើង​ពិត​ប្រាកដ​ផង ដែល​វា​គ្រាន់តែ​កើត​ចេញ​ពី​ការ​គិត​របស់​អ្នក​ខ្លួនឯង​ជា​អ្នក​ប្រឌិត​និង​បំផ្លើស​ប៉ុណ្ណោះ។

អារម្មណ៍​របស់​អ្នក ការ​គិត​របស់​អ្នក​មិន​នឹងន​មួយ​កន្លែង​នោះ​ឡើយ វា​មក​ហើយ​ទៅ​វិញ​ដូចជា​ខ្យល់​ដូច្នោះ​ឯង ប៉ុន្តែ​គឺ​អ្នក​ខ្លួនឯង​ដែល​បាន​អនុញ្ញាត​ឲ្យ​វា​មក​គ្រប់គ្រង​លើ​ជីវិត​អ្នក។ នៅ​ពេល​អ្នក​សង្កេត​រាល់​ការ​គិត​របស់​ខ្លួនឯង​ដែល​សម្លឹង​មើល​ចំពោះ​បញ្ហា ចំណង​រវាង​ចិត្ត​ខាងក្នុង​របស់​អ្នក​នឹង​ជ្រះ​ស្រឡះ​អស់ ហើយ​ថាមពល​ពី​ខាងក្នុង​របស់​អ្នក​នឹង​អាច​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​ខាងក្រៅ​បាន​យ៉ាង​ងាយស្រួល​តាម​ក្រោយ៕

​ដោយ​៖ ​ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031