អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បញ្ហា​ដ៏សំខាន់បំផុតអំពីការផ្លាស់ប្ដូរគឺជាខ្លួនអ្នក មិនមែនជាបញ្ហារបស់រឿងខាងក្រៅឡើយ

បញ្ហា​ដ៏សំខាន់បំផុតអំពីការផ្លាស់ប្ដូរគឺជាខ្លួនអ្នក មិនមែនជាបញ្ហារបស់រឿងខាងក្រៅឡើយ

ប្រ​ភព៖​​ pixabay.com

រាល់​បុគ្គល​ទាំងអស់​នោះ​ដែល​អាច​ផ្លាស់ប្ដូរ​កែប្រែ​ពិភពលោក​យើង​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ សុទ្ធតែ​មាន​ការ​ចាប់ផ្ដើម​នៅ​ត្រង់​ចំណុច​មួយ​ដែល​ដូច​គ្នា​ទាំងអស់ ដែល​នោះ​គឺជា​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង។ ពួកគេ​ដឹង​ថា​ពួកគេ​មិន​អាច​គ្រប់គ្រង​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​ទាំងអស់​នៅ​ក្នុង​ជីវិត​បាន​នោះ​ឡើយ ហើយ​ការណ៍​ដែល​ទៅ​ខ្វាយខ្វល់​គិត​រវីរវល់​ចង់​កែតម្រូវ​រឿង​នេះ​រឿង​នោះ​ឲ្យ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន​គឺជា​ភាព​ខ្ជះខ្ជាយ​ពេលវេលា​ចោល​ឥត​ប្រយោជន៍​យ៉ាង​ខ្លាំង​និង​ជា​ការណ៍​ដែល​នាំ​ខ្លួនឯង​ទៅ​រក​ទី​ទុក្ខ​ដោយ​ខ្លួនឯង។ យ៉ាងណាមិញ នៅ​ពេល​អ្នក​ងាក​មក​ផ្ដោត​ទៅលើ​ការ​កែតម្រូវ​ខ្លួនឯង​ឲ្យ​រីកចម្រើន​ប្រសើរ​វិញ នោះ​អ្នក​នឹង​អាច​ពង្រីក​ឥទ្ធិពល​របស់​អ្នក​ដើម្បី​ទៅ​ផ្លាស់ប្ដូរ​រឿង​ខាងក្រៅ​ទាំងនោះ​សន្សឹមៗ​បន្តិច​ម្ដងៗ។

បញ្ហា​នៅ​តែ​ជា​បញ្ហា​ដដែល ប៉ុន្តែ​បើ​គ្រាន់តែ​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​គិត​របស់​អ្នក​ចំពោះ​បញ្ហា នោះ​អ្នក​នឹង​អាច​រក​ដំណោះស្រាយ​ដ៏​សមស្រប​ប្រសើរ​មួយ​សម្រាប់​ស្រាយ​ចំណង​បញ្ហា​ទាំងនោះ​បាន។ បើ​អ្នក​រវល់​តែ​ផ្ដោត​ទៅលើ​បញ្ហា​របស់​បញ្ហា នោះ​អ្នក​នឹង​មើល​មិន​ឃើញ​ដំណោះស្រាយ​របស់​បញ្ហា​នោះ​ឡើយ បើ​ទោះ​ជា​វា​កំពុង​តែ​បង្ហាញ​ខ្លួន​នៅ​នឹង​មុខ​អ្នក​ក៏​ដោយ។ ចំណង​ដែល​ចង​ភ្ជាប់​មក​បាន ក៏​គង់តែ​មាន​វិធី​ស្រាយ​ទៅ​វិញ​បាន​ដូច​គ្នា​ដែរ។ បើ​ផ្លូវ​មួយ​ដើរ​មិន​កើត នោះ​ក៏​គង់​តែ​មាន​ផ្លូវ​ផ្សេង​ទៀត​ដែល​នឹង​អាច​នាំ​អ្នក​ទៅ​ដល់​គោលដៅ​ដូច​គ្នា​ដែរ។ បញ្ហា​គឺ​ស្ថិត​នៅ​លើ​ចិត្ត​ដែល​ចង់​របស់​អ្នក​ថា​តើ​មាន​ខ្លាំង​កម្រិត​ណា ហើយ​ភាព​អត់ធ្មត់​តស៊ូ​របស់​អ្នក​មាន​កម្រិត​ណា។

អ្នក​មិន​អាច​រំពឹង​ឲ្យ​អ្វីៗ​ផ្លាស់ប្ដូរ​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ដោយ​គ្រាន់តែ​អង្គុយ​ប្រាថ្នា ទម្លាក់​កំហុស​និង​បន្ទោស​មក​ពី​អ្នក​នេះ​អ្នក​នោះ​ឡើយ តែ​គឺ​អ្នក​ត្រូវ​ងាក​មក​ផ្លាស់ប្ដូរ​ខ្លួនឯង បង្កើន​សមត្ថភាព​និង​កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួនឯង​វិញ។ នេះ​ហើយ​ទើប​ជា​មូលហេតុ​ដែល​សត្រូវ​របស់​អ្នក​គឺជា​អ្នក​ខ្លួនឯង ដែល​គ្មាន​អ្វី​នៅ​លើ​លោក​ដែល​ពិបាក​ជាង​ការ​យក​ឈ្នះ​ខ្លួនឯង​ដើម្បី​មើល​ឃើញ​ពី​ចំណុច​មិន​ល្អ​របស់​ខ្លួន​ដើម្បី​កែលំអ​ខ្លួនឯង ជាជាង​មើល​ឃើញ​តែ​កំហុស​នៅ​ខាងក្រៅ​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​អ្នក​អាច​សម្រេច​បាន​ហើយ នេះ​ហើយ​ទើប​ជា​តម្លៃ​របស់​អ្នក​យ៉ាង​ពិត​ប្រាកដ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930