អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើខួរក្បាលនិងរាងកាយរបស់អ្នក មានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចខ្លះ នៅពេលអ្នកកំពុងស្ត្រេសខ្លាំង ?

តើខួរក្បាលនិងរាងកាយរបស់អ្នក មានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចខ្លះ នៅពេលអ្នកកំពុងស្ត្រេសខ្លាំង ?

ប្រ​ភព៖​​ pixabay.com

អ្នក​ជីវវិទ្យា​ប្រព័ន្ធ​ប្រសាទ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ និង​ជា​សាស្ត្រាចារ្យ​របស់​សាកលវិទ្យាល័យ Stanford ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​គឺ លោក Robert Sapolsky បាន​និយាយ​ថា៖ “ឆ្លងកាត់​ការ​វិវត្ត​កន្លង​មក ការ​ប្រតិកម្ម​ឆ្លើយតប​ជាមួយ​នឹង​ស្ត្រេស​អាច​ឲ្យ​មនុស្ស​យើង​រត់​គេច​ខ្លួន​ចេញ​ពី​ពពួក​សត្វ​ព្រៃ​ដែល​ស៊ី​សាច់​ជា​ចំណី​អាហារ​បាន។ ប៉ុន្តែ​នៅ​ពេល​នេះ មនុស្ស​យើង​នៅ​តែ​ប្រើប្រាស់​ប្រតិកម្ម​ឆ្លើយតប​ដើម្បី​ការពារ​ការ​រស់រាន​មាន​ជីវិត​របស់​ខ្លួន​ដដែល ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ដូចជា​តម្លៃ​សាំង​ឡើង​ថ្លៃ ភ័យខ្លាច​ការ​ឡើង​និយាយ​ជា​សាធារណៈ ចៅហ្វាយ​ដែល​ពិបាក​នឹង​ទ្រាំទ្រ​ជាមួយ និង​ស្ទះ​ចរាចរណ៍​ជាដើម ហើយ​វា​បាន​ក្លាយ​ជា​រឿង​លំបាក​សម្រាប់​ពួក​យើង​ក្នុង​ការ​បិទ​មុខងារ​ដំណើរការណ៍​នោះ​ចោល”។

អារម្មណ៍​សោកសៅ រង​សម្ពាធ និង​ស្ត្រេស នៅ​ពេល​អ្នក​ជីក​រក​ដល់​ឫសគល់​របស់​អារម្មណ៍​អវិជ្ជមាន​ទាំងនោះ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​ការ​គិត​របស់​អ្នក​ខ្លួនឯង គឺជា​អ្វី​ដែល​បង្កើត​នូវ​ស្ត្រេស​ដែល​អ្នក​តែងតែ​គិត​ថា​ជា​ការ​ពិត​កន្លង​មក​រហូត​នេះ​ឯង។ ដូច​ព្រះពុទ្ធ​ទ្រង់​មាន​ពុទ្ធដីកា​ថា៖ “អ្នក​នឹង​ក្លាយ​ជា​អ្វី​ដែល​អ្នក​បាន​គិត”

មុន​នឹង​វិវត្ត​បាន​មក​ដល់​អម្បូរ​មនុស្ស​ដែល​មាន​ខួរក្បាល​ដ៏​ឈ្លាសវៃ​ជាង​អម្បូរ​សត្វ​ដទៃ បុព្វបុរស​របស់​យើង​បាន​រស់នៅ​ក្នុង​មជ្ឈដ្ឋាន​រស់នៅ​ជា​ក្រុម​កុលសម្ព័ន្ធ និង​ត្រូវ​ចេះ​រត់​ការពារ​ខ្លួន​នៅ​ពេល​ជួប​នឹង​សត្វ​កាច​សាហាវ​ដែល​ស៊ី​សាច់​ជា​ចំណី​អាហារ។ នៅ​ពេល​ជួប​នឹង​ស្ថានការណ៍​ស្ត្រេស​និង​មាន​គ្រោះថ្នាក់​ដែល​គំរាម​កំហែង​ដល់​ជីវិត​បែប​នេះ ព័ត៌មាន​គ្រោះថ្នាក់​នេះ​ក៏​បាន​បញ្ជូន​ទៅ​កាន់​ខួរក្បាល​របស់​អ្នក ដែល​ធ្វើឲ្យ​អ័រម៉ូន​ករទីសូល​ត្រូវ​បាន​ផលិត​ចេញ​មក ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ចាប់ផ្ដើម​ការពារ​ខ្លួន។

នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់ ថាមពល​ដែល​អ្នក​មាន​ទាំង​ប៉ុន្មាន​ត្រូវ​លះបង់​ទាំងអស់​ដើម្បី​ពង្រឹង​សាច់ដុំ​ភ្លៅ​របស់​អ្នក បង្កើន​សម្ពាធ​ឈាម​របស់​អ្នក និង​បិទ​ចោល​ជា​បណ្ដោះ​អាសន្ន​សិន​នូវ​ដំណើរការណ៍​ទាំងឡាយ​ណា​ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ធំធាត់​របស់​អ្នក​ដែល​មាន​ដូចជា ការ​រំលាយ​អាហារ ការ​លូតលាស់ និង​ការ​បង្ក​កំណើត។

កោសិកា​ដែល​បង្ក​រាងកាយ​របស់​អ្នក​មាន​មុខងារ​២​យ៉ាង បើ​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ស្ត្រេស​ឬ​គ្រោះថ្នាក់ នោះ​កោសិកា​ទាំងនោះ​នឹង​បិទ​ចោល​នូវ​ដំណើរការណ៍​សម្រាប់​ផ្ដល់​ការ​លូតលាស់​ដល់​រាងកាយ​របស់​អ្នក​និង​ងាក​មក​ការពារ​ខ្លួន​វា តែ​បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពោរពេញ​ដោយ​ភាព​សុខ​សប្បាយ នោះ​កោសិកា​របស់​អ្នក​នឹង​បន្ត​លូតលាស់​ធំធាត់ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ក៏​បំពេញ​មុខងារ​បាន​ល្អ​ក្នុង​ការ​ត្រួតពិនិត្យ​មើល​នូវ​មេរោគ​ចម្លែក​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ជំងឺ​ដល់​អ្នក​បាន។

ដំណើរការណ៍​ដូច​គ្នា​បាន​កើតឡើង​នៅ​ក្នុង​រាងកាយ​របស់​អ្នក នៅ​ពេល​ស្ថានការណ៍​គ្រោះថ្នាក់​ដែល​ផ្ដល់​សម្ពាធ​ដល់​អ្នក ដែល​តម្រូវ​ឲ្យ​អ្នក​ប្រតិកម្ម​ឆ្លើយតប​ភ្លាមៗ ជាមួយ​នឹង​ស្ថានការណ៍​ស្ត្រេស​ដែល​កើតឡើង​នៅ​ក្នុង​ការ​គិត​របស់​អ្នក ដែល​អ្នក​បាន​ចំណាយ​ពេល​រាប់​ថ្ងៃ រាប់​ខែ និង​មាន​ដល់​រាប់​ឆ្នាំ ដូច​អ្វី​ដែល​អ្នក​ជីវវិទ្យា​ប្រព័ន្ធ​ប្រសាទ Robert Sapolsky បាន​លើកឡើង​នៅ​ឃ្លា​ខាង​ដើម​មក​ដូច្នោះ​ឯង។

នេះ​មានន័យ​ថា នៅ​ពេល​អ្នក​គិត​អវិជ្ជមាន​ដូចជា​ភាព​សោកសៅ​និង​ស្ត្រេស​ទាំងនោះ នោះ​ការ​គិត​របស់​អ្នក​នេះ​នឹង​មាន​ឥទ្ធិពល​ដល់​ខួរក្បាល​ឲ្យ​វា​ផលិត​ចេញ​នូវ​អ័រម៉ូន​ករទីសូល ដែល​តែងតែ​ផលិត​ចេញ​មក​នូវ​រាល់​ពេល​អ្នក​មាន​ស្ត្រេស។ នៅ​ពេល​វត្តមាន​របស់​អ័រម៉ូន​នេះ​ចេញ​មក​ជា​ញឹកញាប់​ដូចជា​ការណ៍​ដែល​អ្នក​មាន​ទម្លាប់​គិត​អវិជ្ជមាន ក្នុង​រយៈពេល​វែង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​នឹង​ធន់​ឬ​អាច​បន្សាំ​ខ្លួន​វា​ជាមួយ​នឹង​កម្រិត​អ័រម៉ូន​ដែល​កំពុង​តែ​មាន​ច្រើន​បែប​នេះ។

ការណ៍​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ធន់​ជាមួយ​នឹង​កម្រិត​អ័រម៉ូន​ករទីសូល​ដ៏​ច្រើន​នេះ វា​នឹង​លែង​បំពេញ​មុខងារ​របស់​វា​បាន​ល្អ​ដូច​មុន​ទៀត​ហើយ ដែល​នេះ​គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​បើក​ឱកាស​ដល់​មេរោគ​រាតត្បាត​ផ្សេងៗ​មក​វិវត្ត​ជា​ជំងឺ​នៅ​ក្នុង​ខ្លួន​អ្នក ក្នុង​នោះ​មាន​ទាំង​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម មាន​បញ្ហា​ក្នុង​ការ​គេង បញ្ហា​ដល់​ការ​បង្ក​កំណើត​និង​បម្រែបម្រួល​វដ្ដ​រដូវ​របស់​មនុស្ស​ស្រី ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ស្ត្រេស​នេះ​ក៏​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​នាំ​ទៅ​រក​ការ​ស្លាប់​របស់​មនុស្ស​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

ស្ត្រេស​និង​រាល់​ទម្លាប់​ដែល​តែងតែ​គិត​ទៅ​រក​ផ្លូវ​អវិជ្ជមាន​ទាំងអស់ ពិត​មែន​ថា​ជា​បញ្ហា​របស់​ផ្លូវចិត្ត ប៉ុន្តែ​វា​កាន់តែ​សំខាន់​ចំពោះ​សុខភាព​ផ្លូវកាយ​របស់​អ្នក ហើយ​ក៏​ជា​អ្នក​លួច​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​នាក់​ដោយ​មិន​ដឹង​ខ្លួន​ដែរ។ អ្នក​គិត​បែប​ណា អ្នក​នឹង​ក្លាយ​ជា​បែប​នោះ។ ដូច Marcus Aureliusបាន​និយាយ​ថា៖ “សេចក្ដី​សុខ​គឺ​អាស្រ័យ​ទៅលើ​គុណភាព​នៃ​ការ​គិត​របស់​អ្នក”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930