អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើអ្នកនឹងទទួលបានលទ្ធផលអ្វី នៅពេលអ្នកទុកចិត្តនិងលម្អៀងទៅលើបទពិសោធន៍ខ្លួនឯងដើម្បីធ្វើការសម្រេចចិត្ត?

តើអ្នកនឹងទទួលបានលទ្ធផលអ្វី នៅពេលអ្នកទុកចិត្តនិងលម្អៀងទៅលើបទពិសោធន៍ខ្លួនឯងដើម្បីធ្វើការសម្រេចចិត្ត?

ប្រ​ភព៖​​ pixabay.com

នៅ​ពេល​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​រឿងរ៉ាវ​សំខាន់​អ្វី​មួយ បទពិសោធន៍​ដែល​អ្នក​ធ្លាប់​ដើរ​ឆ្លងកាត់​រួច​មក​ពិត​ជា​មាន​ប្រយោជន៍​ជា​ខ្លាំង​ក្នុង​ការ​ជ្រើសរើស​ថា​តើ​គួរតែ​ឆ្លើយតប​ជាមួយ​នឹង​ស្ថានការណ៍​ណាមួយ​ដោយ​របៀប​ណា។ បទពិសោធន៍​កាល​ពី​មុន​អាច​ជួយ​អ្នក​ឲ្យ​បញ្ចៀស​ពី​កំហុស​ឆ្គង​ដែល​អាច​កើតឡើង​ក្នុង​ពេល​នេះ​ម្ដង​ទៀត។ ការ​គិត​វិភាគ​ល្អិតល្អន់​គ្រប់​ជ្រុង​ក្នុង​ស្ថានការណ៍ ត្រូវការ​ថាមពល​របស់​ខួរក្បាល​អ្នក​ច្រើន​និង​ទាមទារ​ឲ្យ​អ្នក​ហ្វឹកហាត់​ប្រើប្រាស់​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ ប៉ុន្តែ​ដោយសារ​តែ​មាន​បទពិសោធន៍ អ្នក​មិន​សូវ​ត្រូវ​ចំណាយ​ថាមពល​ម្ដង​ទៀត​ទៅលើ​ថា​តើ​ត្រូវ​សម្រេច​ចិត្ត​ដោយ​របៀប​ណា​ទើប​ល្អ​ទៀត​នោះ​ទេ។ ប៉ុន្តែ មិនមែន​គ្រប់​ស្ថានការណ៍​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​ហើយ​ទាំងអស់ ត្រូវ​ពឹង​ផ្អែក​ទៅលើ​បទពិសោធន៍​របស់​អ្នក​បែប​នេះ​ទាំងអស់​នោះ​ទេ។

ជាការពិតណាស់ ការណ៍​ដែល​មាន​បទពិសោធន៍​រួច​ហើយ​អាច​ជួយ​ឲ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​បាន​ដោយ​មាន​ប្រសិទ្ធភាព និង​ចំណាយ​ពេល​តិច​និង​ថាមពល​តិច​ជាង​ការណ៍​ដែល​អ្នក​មិន​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​នៅ​ក្នុង​ស្ថានការណ៍​ណាមួយ​រួច​មក។ ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​អាច​ជួយ​ឲ្យ​អ្នក​ចៀស​ផុត​ពី​ស្ថានការណ៍​គ្រោះថ្នាក់ នៅ​ពេល​ដែល​ព័ត៌មាន​ពី​ស្ថានការណ៍​បែប​នេះ​មិន​សូវ​មាន​ច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ភ្លាមៗ ផ្អែក​ទៅលើ​បទពិសោធន៍​កាល​ពី​មុន​ដូចជា​ពេល​អ្នក​មើល​ទៅ​ជុំវិញ​ខ្លួន​ដូចជា​មិន​សូវ​ស្រួល ហើយ​អ្នក​ក៏​សម្រេច​ចិត្ត​រត់​គេច​ចេញ​ជា​បន្ទាន់​ដើម្បី​ស្វែងរក​សុវត្ថិភាព។

យ៉ាងណាមិញ បុរសA​ដែល​កំពុង​តែ​កាន់​កាំបិត​នៅ​ក្បែរ​បុរសB​ម្នាក់​ទៀត​ដែល​បាន​ដេក​ស្លាប់​និង​មាន​ឈាម​ហូរ​ជាច្រើន មិនមែន​សុទ្ធតែ​បញ្ជាក់​ថា​គឺ​បុរសA​នេះ​ឯង​ដែល​សម្លាប់​បុរសB​ឲ្យ​ស្លាប់​នោះ ក៏​ព្រោះ​តែ​មាន​ភស្តុតាង​ថា​បុរសA​មាន​កាំបិត​នៅ​ក្នុង​ដៃ​ប្រឡាក់​ដោយ​ឈាម។ ពិត​មែន​ហើយ​អ្វី​ដែល​អ្នក​ឃើញ​នឹង​ភ្នែក​គឺ​ពិត​ជា​មិន​ខុស​នោះ​ទេ ដែល​បុរសA​កាន់​កាំបិត​ពិត​ជា​កាន់​កាំបិត​នៅ​ក្បែរ​មនុស្ស​ស្លាប់​មែន។

ប៉ុន្តែ ចុះ​បើ​ចោរ​ម្នាក់​ទៀត​ជា​អ្នក​សម្លាប់​បុរសB​វិញ ហើយ​បុរស​A​ដែល​បាន​ដើរ​មក​ដល់​ឃើញ​ស្ថានការណ៍​បែប​នេះ ក៏​បាន​យក​កាំបិត​នៅ​ជិត​ខ្លួន​ចាក់​សម្លាប់​ចោរ​ដែល​កំពុង​តែ​ធ្វើ​បាប​បុរសA​ដែល​កំពុង​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់ ប៉ុន្តែ​ជា​អកុសល​ចោរ​ក៏​បាន​សម្រេច​ក្នុង​ការ​ចាក់​សម្លាប់​បុរសA ហើយ​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ បន្សល់​ទុក​នូវ​ស្ថានការណ៍​ចុងក្រោយ​ដែល​អ្នក​ឃើញ​និង​ចោទ​បុរសA​ជា​អ្នក​សម្លាប់​បុរសB។

បទពិសោធន៍​របស់​អ្នក​ប្រាប់​ថា​ឲ្យ​តែ​ឃើញ​នរណា​កាន់​កាំបិត​ក្បែរ​មនុស្ស​ស្លាប់​ហើយ​មាន​តែ​ពួកគេ​២នាក់​ប៉ុណ្ណោះ​ក្នុង​ហេតុការណ៍​មួយ​នោះ នោះ​គឺ​មាន​តែ​អ្នក​កាន់​កាំបិត​នេះ​ឯង​ដែល​ជា​ឃាតក​សម្លាប់​អ្នក​ដែល​បាន​ស្លាប់​នោះ។ ប៉ុន្តែ​ស្ថានការណ៍​ជាក់ស្ដែង​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក​ភាគច្រើន គឺ​មិនមែន​សុទ្ធតែ​អាច​ប្រើ​បទពិសោធន៍​ដើម្បី​មក​ធ្វើការ​វិនិច្ឆ័យ វាយតម្លៃ និង​ស្វែងរក​ស​និង​ខ្មៅ ខុស​និង​ត្រូវ​បាន​ដោយ​សើៗ​បែប​នេះ​នោះ​ទេ។ មនុស្ស​ក៏​ដោយ ស្ថានការណ៍​ក៏​ដោយ សុទ្ធតែ​ត្រូវ​ទាមទារ​ការ​សិក្សា​ស្វែងយល់ វិភាគ និង​សម្លឹង​មើល​ឲ្យ​បាន​ច្រើន​ជ្រុង​របស់​រឿង មុន​នឹង​សម្រេច​ចិត្ត​វាយតម្លៃ​ទៅលើ​អ្វី​មួយ​ថា​ខុស​ឬ​ត្រូវ​នោះ។

ជាញឹកញាប់​ណាស់​ដែល​ញាណ​របស់​អ្នក អ្វី​ដែល​អ្នក​ឃើញ​នឹង​ផ្ទាល់​ភ្នែក អ្វី​ដែល​អ្នក​ឮ​ផ្ទាល់​នឹង​ត្រចៀក​អស់​ទាំងនោះ បាន​បោកប្រាស់​អ្នក បន្លំ​អ្នក​ឲ្យ​មើល​ការ​ពិត​យ៉ាង​ខុស​ឆ្គង ហើយ​អ្វី​ដែល​គួរឲ្យ​សោកស្ដាយ​បំផុត​នោះ​គឺ មនុស្ស​យើង​ជាទូទៅ​រស់នៅ​ពេញ​មួយ​ជីវិត​ដោយ​ប្រើប្រាស់​របៀប​នៃ​ការ​គិត​បែប​នេះ ដែល​ទុកចិត្ត​និង​លម្អៀង​ទៅលើ​បទពិសោធន៍​របស់​ខ្លួនឯង​ជាជាង​ចំណាយ​ពេល​យូរ​បន្តិច​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​មនុស្ស​និង​ស្ថានការណ៍​ឲ្យ​បាន​ស៊ីជម្រៅ ដែល​អាច​ឲ្យ​ពួកគេ​រក​ឃើញ​ថា​ការ​ពិត​ជា​អ្វី​ពិត​ប្រាកដ​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930