អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើមានអ្វីខ្លះដែលអ្នកគួរចៀសវាង នៅថ្ងៃចាប់ផ្ដើមការងារដំបូង ?

តើមានអ្វីខ្លះដែលអ្នកគួរចៀសវាង នៅថ្ងៃចាប់ផ្ដើមការងារដំបូង ?

ប្រ​ភព៖​​ pixabay.com

វា​អាច​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ការងារ​ដំបូង​បំផុត​ក្នុង​ឆាក​ជីវិត​របស់​អ្នក។ ហេតុនេះ​អ្នក​ប្រាកដ​ជា​មាន​បញ្ហា​ជាច្រើន​ដែល​កំពុង​តែ​ព្រួយបារម្ភ​ថា​នឹង​ត្រូវ​ឆ្លើយតប​ទៅ​វា​ដោយ​របៀប​ណា។ ខាងក្រោម​នេះ​គឺជា​កំហុស​ចំនួន​៣​ដែល​អ្នក​គួរ​ចៀសវាង​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ការងារ​របស់​អ្នក៖

១) ធ្វើ​ពុត​ជា​ចេះ​អ្វីៗ​ទាំងអស់៖ បើ​អ្នក​មិន​យល់​អំពី​ដំណើរការណ៍​ណាមួយ​ក្នុង​មុខតំណែង​ដែល​អ្នក​ទទួល​ខុសត្រូវ នោះ​អ្នក​គួរតែ​សួរ​នាំ​ដើម្បី​ទទួល​បាន​ចម្លើយ​ជាក់​ច្បាស់ ពុំ​នោះ​ទេ​អ្នក​អាច​នឹង​សាង​កំហុស​ឆ្គង​ហើយ​ថែមទាំង​ខ្ជះខ្ជាយ​ប៉ះពាល់​ពេលវេលា​របស់​មិត្ត​រួម​ការងារ​របស់​អ្នក​ទៅវិញ។

២) មិន​អើពើ​ជាមួយ​មិត្ត​រួម​ការងារ​របស់​អ្នក៖ នៅ​ក្នុង​ការងារ អ្នក​នឹង​ត្រូវ​សហការ​គ្នា​ជាមួយ​នឹង​មិត្ត​រួម​ការងារ​របស់​អ្នក​ដទៃ​ទៀត ហេតុនេះ​បើ​ទំនាក់ទំនង​រវាង​អ្នក​និង​ពួកគេ​ល្អ នោះ​វា​ក៏​នឹង​ធ្វើឲ្យ​ការ​សហការ​គ្នា​របស់​អ្នក​អាច​រំពឹង​ទុក​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​ដែរ។ ការ​សម្ដែង​ឥរិយាបថ​រួសរាយ​រាក់ទាក់​ទៅ​កាន់​ពួកគេ​ដោយ​ចេញ​ពី​ចិត្ត មិន​ត្រឹមតែ​អាច​កសាង​ទំនាក់ទំនង​ល្អ​ឲ្យ​កើត​មាន​ឡើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បង្ហាញ​ពី​អត្តចរិត​ជា​មនុស្ស​ដ៏​គួរឲ្យ​រាប់អាន​ម្នាក់​ផង​ដែរ។

៣) ប្រឹង​ធ្វើការ​ខ្លាំង​ពេក៖ មាន​ពេល​ខ្លះ​ការណ៍​ដែល​អ្នក​ព្យាយាម​ធ្វើការ​ខ្លាំង​ពេក​នៅ​ពេល​ដំបូង វា​អាច​ធ្វើឲ្យ​អ្នក​ត្រូវ​សម្ដែង​នូវ​បុគ្គលិកលក្ខណៈ​មួយ​ផ្សេង​ទៀត​ដែល​មិនមែន​ជា​អត្តចរិត​ពិត​របស់​អ្នក។ ហេតុនេះ​អ្នក​មិន​ចាំបាច់​ត្រូវ​ប្រឹង​ខ្លាំង​ពេក​នោះ​ទេ ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន និង​ទុក​នូវ​ការងារ​ណា​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ទៅ​ឲ្យ​អ្នកដទៃ​ខ្លះ​ក៏​ជា​ការ​ប្រសើរ​ដែរ៕

ប្រភព៖ lifehack
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031