អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើអ្វីៗនៅជុំវិញខ្លួនអ្នកមានទំនាក់ទំនងជាមួយនឹងខ្លួនអ្នកយ៉ាងដូចម្ដេច ?

តើអ្វីៗនៅជុំវិញខ្លួនអ្នកមានទំនាក់ទំនងជាមួយនឹងខ្លួនអ្នកយ៉ាងដូចម្ដេច ?

របស់​ដែល​ទុកចោល​មិន​យក​មក​ប្រើប្រាស់ នោះ​អ្នក​ប្រាកដ​ជា​មិន​អាច​ដឹង​បាន​ទេ​ថា​របស់​នេះ​មាន​ប្រយោជន៍​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ស្ថានភាព​បែប​ណា និង​មិន​សូវ​មាន​ប្រយោជន៍​នៅ​ក្នុង​ស្ថានភាព​បែប​ណា​វិញ។ ទាល់តែ​ទំនាក់ទំនង​កើត​មាន​ឡើង​រវាង​របស់​នេះ​ជាមួយ​នឹង​មជ្ឈដ្ឋាន​នៅ​ជុំវិញ​ខ្លួន​របស់​វា នោះ​ទើប​យើង​អាច​កត់​សម្គាល់​ពី​លក្ខណៈ​ពិសេស​របស់​វា​បាន។ មិន​ខុស​គ្នា​នឹង​បុគ្គល​ម្នាក់ៗ​រស់នៅ​ក្នុង​សង្គម​នេះ​ទេ យើង​ត្រូវការ​មជ្ឈដ្ឋាន​សង្គម​ជុំវិញ​ខ្លួន និង​មនុស្ស​ដទៃ​ទៀត​ក្នុង​ការ​ជួយ​ឲ្យ​យើង​រៀន​ស្វែងយល់​និង​ស្គាល់​ពី​ធាតុ​ពិត​របស់​ខ្លួនឯង។ ដូច​ដែល​មាន​សុភាសិត​ជប៉ុន​មួយ​បាន​ពោល​ថា៖ “បើ​អ្នក​មិន​សូវ​ប្រាកដ​ពី​អត្តចរិត​របស់​បុគ្គល​ណា​ម្នាក់ នោះ​អ្នក​អាច​មើល​ទៅ​កាន់​មិត្តភ័ក្ដិ​ដែល​បុគ្គល​នេះ​រាប់អាន​បាន”។

ខាលយុង ដែល​ជា​ចិត្តវិទូ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​សតវត្ស​ទី​២០ ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា៖ “អ្វី​ក៏​ដោយ​ដែល​ធ្វើឲ្យ​អ្នក​មិន​ពេញចិត្ត​អំពី​អ្នកដទៃ នឹង​អាច​ធ្វើឲ្យ​អ្នក​ស្វែងយល់​ស្គាល់​ពី​ខ្លួនឯង​បាន”។ បើ​អ្នក​សម្ងំ​តែ​ក្នុង​បន្ទប់​ចាក់​សោ​ជិត​ឈឹង​២៤​ម៉ោង​ពេញ​មួយ​ថ្ងៃ​ជា​រៀង​រហូត នោះ​អ្នក​ក៏​មិន​អាច​ស្គាល់​ថា​ខ្លួនឯង​ចូលចិត្ត​លេង​ឧបករណ៍​តន្ត្រី តែ​មិន​ចូលចិត្ត​មុខវិជ្ជា​គណិតវិទ្យា​នោះ​ដែរ។ អ្នក​ក៏​មិន​អាច​ស្គាល់​ថា​អ្នក​ជា​មនុស្ស​មិន​ចូលចិត្ត​និយាយ​ច្រើន​ដែរ បើ​អ្នក​មិន​ធ្លាប់​មាន​បទពិសោធន៍​ទំនាក់ទំនង​ជាមួយ​មនុស្ស​ខាងក្រៅ ហើយ​រក​ឃើញ​ថា​ខ្លួន​អ្នក​មិន​ចូលចិត្ត​សន្ទនា​រញ៉េរញ៉ៃ​ច្រើន​ជាមួយ​អ្នកដទៃ​នោះ។

បើ​ទោះ​ជា​បុគ្គល​នោះ​មិន​ចូលចិត្ត​ជួប​មនុស្ស​ថ្មីៗ​ខាងក្រៅ​និង​មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ​ក៏​ដោយ ក៏​គ្មាន​បុគ្គល​ណា​ម្នាក់​នៅ​លើ​លោក​នេះ​រស់នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​នៅ​ក្នុង​សង្គម​នោះ​ឡើយ។ ពួក​យើង​ម្នាក់ៗ​តែងតែ​ព្យាយាម​ស្វែងរក​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ​ដែល​ជា​ធាតុ​ពិត​របស់​ខ្លួនឯង អត្តចរិត​របស់​ខ្លួន​មាន​លក្ខណៈ​បែប​ណា ហើយ​ខុស​ប្លែក​ពី​មនុស្ស​ជុំវិញ​អ្នក​យ៉ាង​ដូចម្ដេច តើ​ទស្សន​បែប​ណា​ដែល​អ្នក​ប្រកាន់​ខ្ជាប់​សម្រាប់​ត្រួសត្រាយ​ផ្លូវ​ដើរ​របស់​អ្នក និង​គោល​គំនិត​បែប​ណា​ដែល​អ្នក​ប្រកាន់​ខ្ជាប់​ដើម្បី​យក​ទៅ​វាយតម្លៃ​អ្វី​មួយ​ថា​ខុស​ហើយ​អ្វី​ត្រូវ។

ពី​ព្រោះ​ការ​ស្គាល់​ថា​ខ្លួន​ឯង​ជា​នរណា និង​ខុស​ប្លែក​ពី​អ្នកដទៃ​យ៉ាង​ដូចម្ដេច ធ្វើឲ្យ​យើង​ស្គាល់​ពី​តម្លៃ​នៃ​ជីវិត​របស់​ខ្លួនឯង​ជា​អ្វី ហើយ​ពួក​យើង​ម្នាក់ៗ​អាច​សម្រេច​វា​បាន​ដោយ​ចាំបាច់​ត្រូវការ​មនុស្ស​ដទៃ​ទៀត​និង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​ខ្លួនឯង។ ឆ្លងកាត់​ការ​ទំនាក់ទំនង​ជាមួយ​នឹង​អ្វីៗ​ជុំវិញ​ខ្លួន វា​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​លក្ខណៈ​ពិសេស​របស់​ខ្លួនឯង និង​តម្លៃ​នៃ​ជីវិត​របស់​អ្នក ដែល​យើង​ពិត​ជា​ពុំ​អាច​សម្រេច​បាន​ឡើយ​បើ​យើង​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031