អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​លោក​ ​​​Mark Cuban ​​មហាសេដ្ឋី​អាមេរិក​៖ ​មហាសេដ្ឋី​​ណា​ក៏​មាន​ចំណុច​ពិសេស​៣​នេះ​ដែរ

​​លោក​ ​​​Mark Cuban ​​មហាសេដ្ឋី​អាមេរិក​៖ ​មហាសេដ្ឋី​​ណា​ក៏​មាន​ចំណុច​ពិសេស​៣​នេះ​ដែរ

លោក​ ​​​Mark Cuban ​​​ជា​មហាសេដ្ឋី​អាមេរិក​ ​​​​ដែល​មាន​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ដៃ​។ បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​​អាមេរិក​។ ​មហាសេដ្ឋី​អាមេរិក​រូប​នេះ ​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​ជា​អ្នក​និពន្ធ​​ ​និង​ ​ជា​អ្នក​វិនិយោគ​​ដ៏​ល្បី​ឈ្មោះ​ផងដែរ​។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​៣​យ៉ាង ដែល​​​លោក Mark Cuban ​អះអាង​ថា ​គ្រប់​មហាសេដ្ឋី​​ក្នុង​​​លោក​នេះ​សុទ្ធតែ​មាន​៖​​​​​​​​

​១) ​​​​រៀន​មិន​ចេះ​ខ្ជិល​៖ ​​​បុគ្គល​ជោគជ័យ​ទាំង​ឡាយ​ ​គឺ​​​មិន​ដែល​​ឃ្លាត​ឆ្ងាយ​ពី​ការ​រៀន​សូត្រ​​នោះ​ទេ​។ ​រៀន​សូត្រ​នេះ​មិន​មែន​​សំដៅ​​តែ​ការ​ចូល​រៀន​នៅ​ថ្នាក់​អនុបណ្ឌិត​ ​ឬ​​ ​បណ្ឌិត​​នោះ​ទេ​ ​តែ​ជា​ការ​រៀន​សូត្រ​ពី​អ្វី​ថ្មីៗ​ ​​​​និង​​ចាំ​បាច់​សម្រាប់​ជីវិត​​របស់​ពួកគេ​ ​តាមរយៈ​ការ​អាន​សៀវភៅ​​ ​ការ​អាន​​ព័ត៌មាន ​​​​​និង ​​រៀន​សូត្រ​ពី​មនុស្ស​ជុំវិញ​ខ្លួន​។ ​​ដោយ​សារ​តែ ​រៀន​សូត្រ​មិន​ចេះ​នឿយហត់​​បែប​នេះ​ហើយ​ ​ទើប​ធ្វើ​​​ឲ្យ​​​​​អ្នក​ទាំង​នោះ​​ទទួល​បាន​ភាព​ជោគជ័យ​ធំធេង​ក្នុង​ជីវិត ព្រោះពួកគេតែងតែដឹងអ្វីដែលអ្នកដទៃមិនដឹង​។

២)​​​ សុទ្ធតែ​មាន​ជំនាញ​​លក់​៖ ​ជំនាញ​លក់​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​​​មិន​ថា ​ជា​ម្ចាស់​ក្រុមហ៊ុន​ ​ឬ ​​បុគ្គលិក​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​នោះ​ឡើយ​។ ​ជំនាញ​លក់​​នេះ​ ​ជា​ជំនាញ​មួយ​ដែល​ធ្វើ​​​យ៉ាង​ណា​​ឲ្យ​អ្នកដទៃ​​ ​​ស្រប​តាម​​​គំនិត​របស់​យើង​ ​ហើយ​ចុងក្រោយ​ពួកគេ​ព្រម​ទិញ​ផលិតផល​/សេវាកម្ម ​ឬ​ ​​ក៏​ព្រម​ធ្វើ​ការ​ជា​មួយ​​យើង​។ ​មហាសេដ្ឋី​មាន​ផុត​លេខ​ភាគ​ច្រើន ​គឺ​សុទ្ធតែ​កើត​ចេញ​ពី​សាមញ្ញជន​ ​ប៉ុន្តែ​ដោយសារ​​ការ​តស៊ូ​ ​ហើយ​ព្យាយាម​បណ្ដុះ​ជំនាញ​លក់​​នេះ​​​ ​ទើប​ធ្វើ​​​ឲ្យ​ពួកគេ​មាន​ថ្ងៃ​នេះ​។​

៣) ​​​ប្រឹង​ខ្លាំង​ណាស់​៖ ​​អ្នក​ជោគជ័យ​ទាំង​​ឡាយ គឺ​សុទ្ធតែ​ជា​មនុស្ស​ដែល​​​​​​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ ​លើ​​ការងារ​ដែល​ពួកគេ​​​កំពុង​ធ្វើ ​​ហើយ​​​ធ្វើ​គ្រប់បែប​យ៉ាង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ខ្លួន។ ​មិន​មែន​អ្នក​ទាំង​អស់​នេះ​មិន​ចេះ​ហត់​​នោះ​ទេ​ ​ប៉ុន្តែ​​​ដរាប​ណា​​ ​​ការ​តាំង​ចិត្ត​នៅ​តែ​មាន​ខ្ពស់​ ​នោះ​ការ​ខិតខំ​នៅ​តែ​បន្ត។ ​​នៅ​ពេល​ដែល​ហត់​ខ្លាំង​ម្តងៗ​ ​ពួកគេ​​ក៏​សម្រាក​ ​ប៉ុន្តែ​​​ក្រោយ​ពី​សម្រាក​យក​​កម្លាំង​ហើយ ​​​​​​​​បេសកកម្ម​​​នឹង​ត្រូវ​បន្ត​ ​រហូត​អ្វីៗ​​ចេញ​ជា​​លទ្ធផល​៕

​ដោយ​៖ រតនា ​វិចិត្រ​

​​​​

 

​​​​​​

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031