អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > គេលើកទឹកចិត្តអ្នក ១០០នាក់មិនស្មើនឹងអ្នកម្នាក់ឯងលើកទឹកចិត្តខ្លួនឯងនោះឡើយ

គេលើកទឹកចិត្តអ្នក ១០០នាក់មិនស្មើនឹងអ្នកម្នាក់ឯងលើកទឹកចិត្តខ្លួនឯងនោះឡើយ

ខុងជឺ ធ្លាប់​ពោល​ថា៖ “ជីវិត​គឺ​សាមញ្ញ​ណាស់ តែ​គឺ​មនុស្ស​ខ្លួនឯង​ដែល​ជា​អ្នក​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ស្មុគស្មាញ”។ ពិភពលោក​នេះ​អាច​ជា​កន្លែង​ដ៏​គួរឲ្យ​ភ័យខ្លាច ឬ​ជា​ដំណើរ​ផ្សងព្រេង​ដ៏​រីករាយ​សម្រាប់​រុករក​នូវ​ហេតុផល​បង្កប់​នៅ​ក្នុង​អាថ៌កំបាំង​របស់​ធម្មជាតិ​សម្រាប់​មនុស្ស​ម្នាក់​ទៀត នោះ​គឺ​អាស្រ័យ​ទៅលើ​របៀប​ដែល​បុគ្គល​នោះ​គិត​ចំពោះ​ជីវិត​ខ្លួនឯង​និង​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​គេ​តែ​ប៉ុណ្ណោះ។ ដូច​លោកស្រី ម៉ារី ឃ្យូរី ក៏​បាន​និយាយ​ដែរ​ថា៖ “ជីវិត​នេះ​មិនមែន​ជា​អ្វី​ដែល​យើង​ត្រូវ​ភ័យខ្លាច​វា​នោះ​ទេ តែ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ស្វែងយល់។ ឥឡូវ​នេះ​គឺជា​ពេល​ដែល​យើង​ត្រូវ​ស្វែងយល់​ពី​វា នៅ​ពេល​នោះ​យើង​នឹង​មាន​រឿង​ដែល​ត្រូវ​ភ័យខ្លាច​តិច​ជាង​មុន”។

ជីវិត​តែងតែ​មាន​ឡើង​ហើយ​ក៏​ធ្លាក់​ចុះ​មក​វិញ ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​ថា​បើ​គ្មាន​ភ្លៀង​ធ្លាក់​ទេ នោះ​មេឃ​ដ៏​ខ្មៅ​អួអាប់​ក៏​មិន​អាច​ប្រែ​ជា​ស្រឡះ​វិញ​បាន។ បើ​មិន​មាន​ភាព​ងងឹត នោះ​យើង​ក៏​មិន​ស្គាល់​ថា​ពន្លឺ​គឺជា​អ្វី ហើយ​មាន​សភាព​បែប​ណា។ បើ​គ្មាន​ភាព​អាក្រក់ នោះ​យើង​ក៏​មិន​ដឹង​ថា​ភាព​ល្អ​ជា​អ្វី ហើយ​ក៏​មិន​អាច​ឲ្យ​យើង​គ្រប់​គ្នា​ឲ្យ​តម្លៃ​និង​លើក​តម្កើង​នូវ​ភាព​ល្អ​ប្រសើរ​នោះ​ដែរ។ ដូច​គ្នា​ដែរ បើ​មិន​ធ្លាប់​ជួប​ឧបសគ្គ​លំបាក នោះ​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​អ្នក​ក៏​គ្មាន​ន័យ​ខ្លឹមសារ​អ្វី​នោះ​ដែរ។ ពី​ព្រោះ​ថា​ការ​រងទុក្ខ​តស៊ូ​ជាមួយ​នឹង​ការ​លំបាក​ដោយ​យក​ចិត្ត​អំណត់​របស់​ខ្លួន​ទៅ​ជម្នះ​ជាមួយ​វា វា​ធ្វើឲ្យ​យើង​ទទួល​បាន​មេរៀន​ដ៏​មាន​តម្លៃ​បំផុត​នៅ​ក្នុង​ជីវិត​ថា​របស់​ល្អ​មិនមែន​បាន​មក​ដោយ​ងាយស្រួល​ដូច​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​នោះ​ទេ។

បើ​ទាល់តែ​អ្នក​ទទួល​បាន​ការ​លើក​សរសើរ​និង​ការ​ជំរុញ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន ទើប​អ្នក​អាច​បន្ត​ជម្នះ​ការ​លំបាក​របស់​អ្នក​ត​ទៅ​ទៀត​បាន នោះ​អ្នក​គួរតែ​កុំ​ខាតបង់​ពេលវេលា​បន្ត​ទៀត​ជាមួយ​នឹង​គោលដៅ​ដែល​អ្នក​ចង់​ដើរ​ទៅ​ដល់​នោះ​អី។ ព្រោះ​ថា​អ្នក​ត្រូវ​រំពឹង​ទុក​នូវ​ការ​រិះគន់​ជាជាង​ការ​គាំទ្រ​ពី​អ្នកដទៃ​មក​លើ​អ្វី​ដែល​អ្នក​កំពុង​ដាក់​ចិត្ត​ធ្វើ ហើយ​ក៏​មិនមែន​តិចតួច​នោះ​ដែរ​ដែល​រង់ចាំ​រិះគន់​និង​ជំរុញ​អ្នក​ឲ្យ​បោះបង់ ដូចនេះ​បើ​អ្នក​មិន​រឹងមាំ​ដោយ​ខ្លួនឯង​នោះ​ទេ នោះ​អ្នក​នឹង​មិន​អាច​ដើរ​បាន​វែង​ឆ្ងាយ​ឡើយ មិន​យូរ​មិន​ឆាប់​អ្នក​នឹង​បោះបង់​ចោល​ដោយសារ​តែ​គ្មាន​ការ​គាំទ្រ​និង​ការ​ទទួល​ស្គាល់​ពី​មនុស្ស​ជុំវិញ​អ្នក​មិនខាន។ ភាព​ជោគជ័យ​ដ៏​មាន​តម្លៃ​ពិត​ប្រាកដ​គឺជា​កម្មសិទ្ធិ​សម្រាប់​តែ​អ្នក​ណា​ដែល​ខិតខំ​ប្រឹងប្រែង​តែ​ប៉ុណ្ណោះ។

ហេតុនេះ​ពេល​ជួប​ការ​លំបាក​និង​យល់​ថា​ហត់នឿយ​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នោះ​អ្នក​ត្រូវ​ចេះ​រៀន​សម្រាក​សិន តែ​មិនមែន​បោះបង់​គោលដៅ​របស់​អ្នក​នោះ​ទេ។ បន្ទាប់​មក​អ្នក​ត្រូវ​ចេះ​លើក​ទឹកចិត្ត​ខ្លួនឯង​វិញ សំខាន់​សួរ​ខ្លួនឯង​ថា​តើ​អ្នក​ចង់​បាន​វា​ខ្លាំង​ប៉ុណ្ណា ខ្លាំង​ដូច​ការណ៍​ដែល​ខ្វះ​ដង្ហើម​មិន​បាន​ដែរ​ទេ ? បើ​ខ្វះ​មិន​បាន​មែន នោះ​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា អ្នក​មិន​ជឿ​នោះ​ទេ​ថា​អ្នក​មិន​អាច​ធ្វើ​បាន គ្រាន់តែ​អ្វី​ក៏​ដោយ​ត្រូវការ​ពេលវេលា និង​ការ​ខិតខំ​តស៊ូ​របស់​អ្នក​ប៉ុណ្ណោះ។

ម្យ៉ាងទៀត បើ​គោលដៅ​របស់​អ្នក​មិន​អាច​សម្រេច​បាន ចូរ​កុំ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក តែ​ត្រូវ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ដែល​អ្នក​ប្រើប្រាស់​នោះ​ចេញ។ អ្នក​ត្រូវ​ចាំ​ថា​ចង់​ទៅ​ដល់​គោលដៅ​មួយ មិនមែន​មាន​ផ្លូវ​ដើរ​តែ​មួយ​នោះ​ទេ ឬ​ក៏​បើ​ដើរ​ផ្លូវ​នោះ​ទៅ​មិន​រួច​ហើយ នោះ​វា​ជា​ទី​ចុង​បញ្ចប់​នៃ​អ្វីៗ​គ្រប់​យ៉ាង​នោះ​ឡើយ។ គេ​លើក​ទឹកចិត្ត​អ្នក​១០០​នាក់ មិន​ស្មើ​នឹង​អ្នក​ម្នាក់​ឯង​លើក​ទឹកចិត្ត​ខ្លួនឯង​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031