អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើភាពជាអ្នកដឹកនាំដ៏ល្អគឺជាអ្វី ?

តើភាពជាអ្នកដឹកនាំដ៏ល្អគឺជាអ្វី ?

ប្រ​ភព៖​​ www.lacanas.it

តើ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​គឺជា​អ្វី ? តើ​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ​ដែល​បុគ្គល​នោះ​ត្រូវ​បំពេញ ទើប​អាច​ឲ្យ​គេ​ចាត់​ទុក​ថា​គាត់​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប​សម្រាប់​កូន​ចៅ​បាន ? មនុស្ស​១០​នាក់​មាន​គំនិត​ខុស​គ្នា​ទាំង​១០។ ពេល​ខ្លះ​គំនិត​របស់​មនុស្ស​ទាំង​១០​នាក់​នេះ​គ្មាន​មួយ​ណា​ខុស​មួយ​ណា​ត្រូវ​ជាង​នរណា​នោះ​ទេ ព្រោះ​ថា​នៅ​ពេល​គំនិត​អ្នក​ល្អ​ក្នុង​ស្ថានការណ៍​មួយ នោះ​នៅ​ក្នុង​ស្ថានការណ៍​ផ្សេង​ទៀត​គំនិត​អ្នក​ផ្សេង​នឹង​ប្រើ​ការ​មាន​ប្រយោជន៍​ជាង​អ្នក​មិនខាន។ ដូច្នេះ​ហើយ​វា​ពិត​ជា​លំបាក​ណាស់​នៅ​ក្នុង​ការ​កំណត់​យក​ស្តង់ដា​នូវ​លក្ខណៈ​សម្បត្តិ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​សម្រាប់​គ្រប់​អ្នកដឹកនាំ​ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ អ្នក​ត្រូវ​ចាំ​ថា​កុំ​បង្កើត​បក្សពួក តែ​ត្រូវ​បង្កើត​អ្នកដឹកនាំ។

បើ​អ្នក​គឺជា​អ្នកដឹកនាំ​របស់​គេ នោះ​អ្នក​ត្រូវ​ស្វែងរក​ការ​គោរព​ពី​កូនចៅ​ដោយ​ចេញ​ពី​អត្តចរិត​ដែល​ជា​តម្លៃ​នៅ​ខាងក្នុង​របស់​អ្នក ពុំ​មែន​ស្វែងរក​ការ​គោរព​ពី​កូនចៅ​ដោយ​ចេញ​ពី​តំណែង​និង​អំណាច​ដែល​អ្នក​មាន​ពី​លើ​គេ​ផង​ទាំង​ពួង​នោះ​ឡើយ ព្រោះ​ការ​គោរព​បែប​នេះ​គ្រាន់តែ​ជា​ទម្រង់​នៃ​ការ​សម្ដែង​ចេញ​នូវ​ការ​កោត​ខ្លាច​នៅ​សម្បក​ក្រៅ និង​បង្កប់​នូវ​ភាព​ស្អប់ខ្ពើម​នៅ​ខាងក្នុង​តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​មាន​មោទនភាព​ជាមួយ​នឹង​តំណែង​ជា​អ្នកដឹកនាំ​របស់​ខ្លួន បើ​សិន​ជា​កូនចៅ​គោរព​អ្នក​ជា​អ្នក​ពី​ខាងក្នុង​ពិត​ប្រាកដ មិនមែន​កោតខ្លាច​ដោយសារ​អំណាច​របស់​អ្នក​នោះ​ឡើយ។

អ្នកដឹកនាំ​ដ៏​ល្អ​គឺជា​បុគ្គល​ដែល​ស្វែងរក​ជ័យជម្នះ​ទៅលើ​ខ្លួនឯង​ជា​មុន មិនមែន​ជ័យជម្នះ​ទៅលើ​មនុស្ស​ខាងក្រៅ​និង​គូប្រកួត​របស់​ខ្លួន​ជា​មុន​នោះ​ឡើយ។ តើ​យក​ឈ្នះ​ខ្លួនឯង​យ៉ាង​ដូចម្ដេច ? ពួកគេ​ហ៊ាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ពិត​ដែល​ល្វីង​ជូរចត់ តែ​មិនមែន​ជា​ការ​កុហក​ដែល​មាន​រស​ផ្អែម​និង​បង្កប់​នូវ​ពិសពុល​នោះ​ឡើយ។ ពួកគេ​បើក​ជំហរ​ឲ្យ​កូនចៅ​គ្រប់​គ្នា​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​រៀងៗ​ខ្លួន ព្រោះ​ថា​ដំរី​ជើង​៤​គង់​តែ​មាន​ភ្លាត់ ឯ​មនុស្ស​ដែល​អ្នក​មើល​ឃើញ​ថា​អសមត្ថភាព​នៅ​ថ្ងៃ​នេះ គ្មាន​នរណា​ទៅ​អាច​ទស្សន៍ទាយ​ទុក​មុន​ដឹង​បាន​ទេ​ថា​នៅ​ថ្ងៃ​ក្រោយ​គេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​គំរូ​សម្រាប់​សង្គមជាតិ​របស់​គេ​នោះ។

ដូច​សូក្រាត​ធ្លាប់​និយាយ​ថា៖ “ចំណុច​ចាប់ផ្ដើម​នៃ​គតិបណ្ឌិត​គឺ​នៅ​ពេល​មាន​សតិ​ទទួលស្គាល់​ថា​ខ្លួនឯង​មិន​ចេះ​អ្វី​សោះ” ពោល​គឺ​អ្នក​ចេះ​ដឹង​ពិត​ប្រាកដ​ស្គាល់​នូវ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួន​នេះ​ឯង។ នៅ​ពេល​អ្នក​បាន​បើក​ចំហ​សិទ្ធិ​សេរីភាព​ឲ្យ​កូនចៅ​របស់​អ្នក​គ្រប់​គ្នា​បញ្ចេញ​គំនិត​យោបល់​របស់​ខ្លួន បើ​ទោះ​ជា​ការ​យល់ស្រប​បន្ថែម​ឬ​ជា​ការ​ប្រឆាំង​ជំទាស់​ក៏​ដោយ អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​ផ្លាស់ប្ដូរ​ចោល​នូវ​គំនិត​របស់​ខ្លួនឯង បើ​សិន​ជា​គំនិត​ដែល​ប្រឆាំង​នោះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក នោះ​អ្នក​ត្រូវ​ទទួលស្គាល់​ការ​ពិត​នេះ។

នៅ​ពេល​ដែល​អ្នក​បាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​នេះ​ឯង ដែល​វា​គឺជា​ផ្លូវ​ដើរ​ដ៏​ត្រឹមត្រូវ​និង​ល្អ​ប្រសើរ​បំផុត​មួយ​ដែល​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​និង​បណ្ដុះ​គ្រាប់​ពូជ​នៃ​អ្នកដឹកនាំ​បន្ត​បន្ទាប់​មក​ទៀត។ អ្នកដឹកនាំ​ពិត​ប្រាកដ​ឲ្យ​តម្លៃ​ទៅលើ​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​រក​ភាព​ល្អ​ប្រសើរ ហេតុនេះ​ហើយ​ពួកគេ​ដឹង​ថា​ការ​បិទ​ជិត​សមត្ថភាព​ក្នុង​ការ​គិត​វិភាគ​ដឹង​ខុស​និង​ត្រូវ​របស់​មនុស្ស​ម្នាក់ៗ​ជាមួយ​នឹង​ជំនឿ​ដ៏​តឹងរ៉ឹង​ណាមួយ នឹង​ទាញ​ពួកគេ​ឲ្យ​ដើរ​ត្រឡប់​ថយក្រោយ ឬ​បើ​មិន​ដូច្នោះ​ក៏​រីកចម្រើន​ទៅ​រក​ទិសដៅ​ខុស​ដែរ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031