អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើអាវុធដ៏សំខាន់ដែលអ្នកត្រូវមានដើម្បីយកជ័យជម្នះទៅលើឧបសគ្គគឺជាអ្វី ?

តើអាវុធដ៏សំខាន់ដែលអ្នកត្រូវមានដើម្បីយកជ័យជម្នះទៅលើឧបសគ្គគឺជាអ្វី ?

មាន​ពេល​មួយ​សូក្រាត ដែល​ជា​បុគ្គល​ដ៏​មាន​ចំណេះដឹង​ជ្រៅជ្រះ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​សម័យ​ក្រិក​បុរាណ ត្រូវ​បាន​បុរស​ម្នាក់​មក​រក​គាត់​ហើយ​សួរ​គាត់​ថា តើ​អ្វី​ទៅ​ទើប​ធ្វើឲ្យ​លោក​មាន​បញ្ញា​ជ្រៅជ្រះ​បែប​នោះ ? បន្ទាប់​មក​សូក្រាត​ក៏​បាន​យក​បុរស​នោះ​ទៅ​ជ្រមុជ​ទឹក​ប្រហែល​២​ទៅ​៣​ដង រហូត​ទាល់តែ​បុរស​នោះ​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់។ បុរស​នោះ​ក៏​បាន​សួរ​ទៅ​សូក្រាត​ថា​ហេតុអ្វី​ក៏​លោក​ធ្វើ​បែប​នោះ​ដាក់​គាត់ ហើយ​សូក្រាត​ក៏​បាន​តប​ថា “បើ​សិន​ជា​អ្នក​ចង់​បាន​គតិបណ្ឌិត​និង​ការ​ចេះដឹង​ជ្រៅជ្រះ​យ៉ាង​ខ្លាំងក្លា​ដូចជា​ការណ៍​ដែល​អ្នក​មិន​អាច​ខ្វះ​ខ្យល់​ដក​ដង្ហើម​បាន នោះ​អ្នក​នឹង​ទទួល​បាន​វា​មិនខាន”។

ប្រៀប​នឹង​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ ពួក​យើង​រាល់​គ្នា​សុទ្ធតែ​មាន​គោលដៅ​ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន​រៀងៗ​ខ្លួន ព្រោះ​តែ​ការណ៍​ដែល​មាន​គោលដៅ​ដែល​ខ្លួន​ចង់​សម្រេច​ឲ្យ​បាន​នេះ​ហើយ​ទើប​ធ្វើឲ្យ​យើង​ម្នាក់ៗ​ប្រឹងប្រែង​រស់នៅ​បន្ត​ទៅ​មុខ​ជានិច្ច និង​ស្គាល់​នូវ​តម្លៃ​នៃ​ជីវិត​របស់​ខ្លួន​នៅ​ត្រង់​អ្វី។ ឧបសគ្គ​គឺជា​រឿង​មិន​អាច​ចៀស​ផុត​បាន​នោះ​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​លើស​ពី​អ្វីៗ​ទាំងអស់​នោះ​គឺ អ្នក​ត្រូវ​ចាំ​ថា​អ្នក​អាច​ខ្វះខាត​សមត្ថភាព​បាន អ្នក​អាច​ខ្វះ​ការ​លើក​ទឹកចិត្ត​ពី​មនុស្ស​ជុំវិញ​អ្នក​បាន ហើយ​អ្នក​ក៏​មិន​ចាំបាច់​ត្រូវការ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ ឬ​ក៏​ចាំបាច់​ទាល់តែ​មាន​ទ្រព្យសម្បត្តិ​ឬ​អំណាច​ដូច​មនុស្ស​មួយ​ចំនួន​នោះ​ដែរ តែ​អ្វី​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ទំនុក​ចិត្ត​លើ​ខ្លួនឯង ព្រោះ​របស់​ទាំងនោះ​នឹង​មក​តាម​ក្រោយ​អ្នក​វិញ​ទេ។

រាល់​ជ័យជម្នះ​ណា​ក៏​ដោយ មនុស្ស​ដែល​អ្នក​ត្រូវ​យក​ជ័យជម្នះ​ឲ្យ​បាន​ជា​មុន​នោះ​គឺ​ជា​ខ្លួន​អ្នក​នេះ​ឯង។ អ្នក​ត្រូវ​យក​ឈ្នះ​លើ​សត្រូវ​របស់​ខ្លួនឯង​ដែល​ជា​តួអង្គ​ម្នាក់​ទៀត​នៅ​ក្នុង​ខ្លួន​អ្នក ដែល​តែងតែ​អូសទាញ​អ្នក​ឲ្យ​បោះបង់ ចុះចាញ់ និង​ទន់ខ្សោយ​ចំពោះ​បញ្ហា​ទាំងឡាយ​ដែល​អ្នក​ប្រឈម។ គេ​មើល​ងាយ​អ្នក គេ​មិន​ឲ្យ​តម្លៃ​អ្នក ឬ​គេ​មិន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ក៏​ដោយ របស់​ទាំងនោះ​មិន​សំខាន់​សម្រាប់​ឲ្យ​អ្នក​ឈឺក្បាល​ខ្វល់ខ្វាយ​ជាមួយ​ទាល់តែ​សោះ ព្រោះ​អ្វី​ដែល​សំខាន់​គឺ​អ្នក​មិន​មើល​ងាយ​ខ្លួនឯង និង​ចេះ​ធ្វើ​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្លួនឯង។

ផ្លាតុង ដែល​ជា​បុគ្គល​ល្បីល្បាញ​មួយ​រូប​ក្នុង​សម័យ​ក្រិក​បុរាណ​ដូច​នឹង​សូក្រាត​ដែរ ក៏​ធ្លាប់​និយាយ​ថា៖ “កុំ​បំបាក់​ទឹកចិត្ត​នរណា​ម្នាក់​ដែល​បន្ត​ប្រឹងប្រែង​បោះ​ជំហាន​ទៅ​មុខ​រហូត​ឲ្យ​សោះ មិន​ថា​ការ​ដើរ​របស់​ពួកគេ​នោះ​យឺតយ៉ាវ​ប៉ុណ្ណា​ក៏​ដោយ”។ ការ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ទៅ​ស្មាន​ដឹង​ពី​ជម្រៅ​របស់​វា​ថា​ជ្រៅ​ប៉ុណ្ណា​នោះ​ដែរ។ នៅ​ពេល​ជួប​ឧបសគ្គ​លំបាក​ខ្លាំង គឺ​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​នេះ​ឯង​ដែល​អ្នក​ត្រូវការ​យ៉ាង​ចាំបាច់​បំផុត​ដើម្បី​យក​ទៅ​ពុះ​រំលង​ភ្នំ​ដែល​មក​រារាំង​ដំណើរ​របស់​អ្នក​នោះ៕

ដោយ៖​ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031