អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើការទទួលស្គាល់នូវការពិតអំពីការផ្លាស់ប្ដូរបង្រៀនឲ្យមនុស្សទន់ខ្សោយឬ?

តើការទទួលស្គាល់នូវការពិតអំពីការផ្លាស់ប្ដូរបង្រៀនឲ្យមនុស្សទន់ខ្សោយឬ?

ប្រ​ភព៖​​ http://educateinspirechange.org

ជីវិត​របស់​យើង​ម្នាក់ៗ​គ្មាន​ភាព​នឹងន​ជា​រៀង​រហូត​នោះ​ឡើយ ហេតុ​នេះ​ហើយ​អ្វី​ដែល​យើង​គ្រប់​គ្នា​ត្រូវ​រំពឹង​ទុក​នោះ​គឺ​ការ​ផ្លាស់ប្ដូរ ហើយ​យើង​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​នូវ​រាល់​ហេតុការណ៍​ទាំងឡាយ​ដែល​កើតឡើង​ដោយ​ឥត​រំពឹង​ទុក។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​ថា៖ “ការ​ផ្លាស់ប្ដូរ​មិនមែន​ជា​អ្វី​ដែល​គួរឲ្យ​ឈឺចាប់​នោះ​ទេ មាន​តែ​សេចក្ដី​រឹងរូស​មិន​ព្រម​ទទួលយក​ការ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ”។ ប៉ុន្តែ តើ​នេះ​គឺជា​មេរៀន​ដែល​បង្រៀន​មនុស្ស​ឲ្យ​ទន់ខ្សោយ​ដើម្បី​អោន​ក្បាល​ទទួលយក​រាល់​ការ​ពិត​អំពី​ការ​ផ្លាស់ប្ដូរ​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ទាំងអស់​ឬ ?

ស្ទីហ្វិន ហូឃីង ដែល​អ្នក​ធ្លាប់​តែ​ឃើញ​គាត់​អង្គុយ​នៅ​លើ​កៅអី​ជន​ពិការ​រហូត​នេះ គឺជា​អ្នក​ទ្រឹស្ដី​តារាសាស្ត្រ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អង់គ្លេស ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​សៀវភៅ​របស់​គាត់​ចំណងជើង​ថា The Brief History of Time ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​សៀវភៅ​លក់​ដាច់​ជាង​គេ​បំផុត​ចំនួន​៤​ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​តារាង​របស់ The London Sunday’s Time ព្រម​ទាំង​ជា​អ្នក​ដែល​បាន​រក​ឃើញ​ទ្រឹស្ដី​ប្រហោង​ខ្មៅ​ផង​ដែរ។ គាត់​គឺជា​បុគ្គល​អច្ឆរិយ​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក ដែល​ជា​តឹកតាង​បញ្ជាក់​ថា​អសមត្ថភាព​ផ្លូវ​កាយ​មិន​បាន​ដាក់​ដែន​កំណត់​ទៅលើ​ភាព​រឹងមាំ​នៅ​ក្នុង​សមត្ថភាព​ផ្លូវចិត្ត និង​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ខួរក្បាល​សម្រាប់​គិត​នូវ​រឿង​ដ៏​អស្ចារ្យ​នោះ​ឡើយ។

ការ​ទទួលយក​នូវ​ការ​ផ្លាស់ប្ដូរ​មិនមែន​មានន័យ​ថា​អ្នក​ត្រូវ​ទន់ខ្សោយ​អោន​ក្បាល​ទទួល​យក​វា​ចូល​មក​ក្នុង​ជីវិត​អ្នក​នោះ​ទេ។ ទាល់តែ​អ្នក​អាច​យក​ឈ្នះ​លើ​ខ្លួនឯង​ក្នុង​ការ​ទទួលស្គាល់​និង​សម្រប​ខ្លួន​អ្នក​ជាមួយ​នឹង​ការ​ពិត​អំពី​ការ​ផ្លាស់ប្ដូរ​នេះ​ជា​មុន​សិន នោះ​ទើប​អ្នក​អាច​ស្វែងរក​ដំណោះស្រាយ​ដ៏​ឈ្លាសវៃ​ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ពិត​អំពី​ការ​ផ្លាស់ប្ដូរ​នោះ​វិញ។ ព្រោះ​បើ​មិន​ដូច្នោះ​ទេ វា​ប្រៀប​បាន​នឹង​ការណ៍​ដែល​អ្នក​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ខាងក្រៅ​ទាំងមូល​មក​តាម​ចិត្ត​ដែល​ខ្លួន​ចង់​បាន ទាំង​ដែល​អ្នក​មិន​ចាប់ផ្ដើម​ពី​ការ​ផ្លាស់ប្ដូរ​ពី​ខាងក្នុង​ខ្លួនឯង​ជា​មុន​សិន​នេះ​ឯង ហើយ​លទ្ធផល​ក៏​គ្មាន​អ្វី​ក្រៅ​តែ​ជា​ការ​យក​សេចក្ដី​ទុក្ខ​មក​ឲ្យ​ខ្លួនឯង​នោះ​ឡើយ។

ដូច​ស្ទីហ្វិន គាត់​បាន​និយាយ​ថា៖ “ប្រាជ្ញា​ឈ្លាសវៃ​គឺជា​សមត្ថភាព​ដែល​មនុស្ស​ម្នាក់​មាន​ក្នុង​ការ​សម្រប​ខ្លួន​គេ​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031