អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > បើអ្នកចង់ក្លាយជាមនុស្សរឹងមាំ អ្នកមិនត្រូវធ្វើខ្លួនឯងគួរឲ្យអាណិតអាសូរនោះឡើយ

បើអ្នកចង់ក្លាយជាមនុស្សរឹងមាំ អ្នកមិនត្រូវធ្វើខ្លួនឯងគួរឲ្យអាណិតអាសូរនោះឡើយ

ប្រ​ភព៖​​ pixabay.com

មនុស្ស​យើង​ម្នាក់ៗ​កើត​មក​មិន​ស្មើគ្នា​នោះ​ទេ ហើយ​អ្នក​ក៏​ត្រូវ​ទទួលស្គាល់​ថា​ភាព​យុត្តិធម៌​នៅ​ក្នុង​ជីវិត​នេះ​គឺ​គ្មាន​ទាល់តែ​សោះ​ឡើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​អ្នក​ក៏​ត្រូវ​តែ​ជឿជាក់​ដែរ​ថា​ជោគជ័យ​នឹង​បាន​ទៅលើ​បុគ្គល​ណា​ដែល​ខិតខំ​ប្រឹងប្រែង​មិន​ព្រម​បោះបង់​ចោល​ដោយ​ងាយៗ។ មាន​រឿង​មួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​ទាល់តែ​សោះ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់ នោះ​គឺ​កុំ​អាណិត​ខ្លួនឯង​ឲ្យ​សោះ។

នៅ​លើ​លោក​នេះ​នរណា​ក៏​លំបាក​ដែរ គ្រាន់តែ​គេ​បង្ហាញ​ចេញ​មក​ឬ​ក៏​គេ​ជ្រើសរើស​លាក់​ទុក​ប៉ុណ្ណោះ។ ការ​ធ្វើ​ខ្លួនឯង​គួរឲ្យ​អាណិត​គឺជា​ការ​មើល​ងាយ​ខ្លួនឯង គឺជា​ការ​ជាន់​ពន្លិច​ខ្លួនឯង​ឲ្យ​ទន់ខ្សោយ។ អ្នក​ត្រូវ​ចងចាំ​ថា​អ្នក​មាន​សក្ដានុពល​អាច​ធ្វើ​នូវ​អ្វីៗ​បាន​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ទៅលើ​ខ្លួនឯង​ទៅ​ទៀត។ វា​អាស្រ័យ​ទៅលើ​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ បើ​ទោះ​ជា​អ្នក​គិត​ថា​អ្នក​អាច​ធ្វើ​បាន​ឬ​មិន​អាច​ធ្វើ​បាន​ក៏​ដោយ នោះ​ចុងក្រោយ​អ្នក​នឹង​ទទួល​បាន​នូវ​ជីវិត​មួយ​ដែល​អ្នក​ធ្លាប់​តែ​គិត​ថា​នឹង​ក្លាយ​ជា​បែប​នោះ។

បើ​អ្នក​យល់​ថា​លំបាក​វេទនា ចូរ​អ្នក​ដាក់​ខ្លួនឯង​ឲ្យ​ទាប​ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សម្លឹង​ឃើញ​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​ការ​រងទុក្ខ​វេទនា​របស់​ពួកគេ​នោះ​វា​លំបាក​ស្ទើរតែ​មិន​អាច​ថ្លែង​បាន​ទៅ​ហើយ។ នៅ​ពេល​នោះ​អ្នក​នឹង​ឃើញ​ថា​ខ្លួនឯង​នេះ​សំណាង​ជាង​ពួកគេ​ខ្លាំង​ប៉ុណ្ណា ហើយ​ចាប់ផ្ដើម​មើល​ឃើញ​ពី​តម្លៃ​បន្តិចបន្តួច​នៅ​ក្នុង​ជីវិត​របស់​អ្នក ដែល​អាច​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​បាន ហើយ​នោះ​ហើយ​គឺជា​សេចក្ដី​សុខ​ពិត​ប្រាកដ ដែល​វា​កើត​ចេញ​ពី​ខាងក្នុង​ចិត្ត​របស់​អ្នក​នេះ​ឯង។

ដើម្បី​អាច​យក​ឈ្នះ​ទៅលើ​ឧបសគ្គ​ខាងក្រៅ​បាន ទាល់តែ​អ្នក​យក​ឈ្នះ​ទៅលើ​ខ្លួនឯង​ជា​មុន​សិន។ ជីវិត​នៅ​លើ​លោក​ប្រាកដ​ជា​មិន​អាច​ទៅ​រួច​ទេ បើ​សិន​ជា​មនុស្ស​ម្នាក់ៗ​មិន​មាន​កម្លាំង​ចិត្ត​នឹង​រស់នៅ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​នូវ​គោលដៅ​សំខាន់​អ្វីមួយ​ដែល​អាច​ឲ្យ​ខ្លួនឯង​មាន​កម្លាំង​ចិត្ត​រស់នៅ​បន្ត​ទៀត។ ហេតុនេះ​វា​ជា​ការ​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​ជា​មុន។ អ្វី​ក៏​ដោយ​សុទ្ធតែ​ត្រូវការ​ពេលវេលា ជាពិសេស​បើ​របស់​នោះ​វា​មាន​តម្លៃ គឺ​កាន់តែ​ត្រូវការ​ពេលវេលា​និង​ការ​អត់ធ្មត់​របស់​អ្នក។ អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ថា​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួនឯង​ជានិច្ច តែ​អ្នក​មិន​អាច​អាណិតអាសូរ​ខ្លួនឯង​បាន​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031