អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > កុំបន់ស្រន់សុំនូវជីវិតដែលងាយស្រួល តែត្រូវបន់ស្រន់ឲ្យខ្លួនឯងរឹងមាំដើម្បីអាចតស៊ូជាមួយជីវិតដែលលំបាកបាន

កុំបន់ស្រន់សុំនូវជីវិតដែលងាយស្រួល តែត្រូវបន់ស្រន់ឲ្យខ្លួនឯងរឹងមាំដើម្បីអាចតស៊ូជាមួយជីវិតដែលលំបាកបាន

ប្រ​ភព៖​​ www.succeedfeed.com

Bruce Lee ឬ​ប្រជាជន​ខ្មែរ​យើង​និយម​ហៅ​ថា លី សៀវឡុង ដែល​ជា​កំពូល​អ្នក​ក្បាច់​គុណ​ដ៏​ល្បីល្បាញ​មួយ​រូប បាន​និយាយ​ថា៖ “ចូរ​កុំ​បន់ស្រន់​សុំនូវ​ជីវិត​ដែល​ងាយស្រួល តែ​ចូរ​បន់ស្រន់​នូវ​កម្លាំង​រឹងមាំ​ដើម្បី​ឲ្យ​អ្នក​អាច​តស៊ូ​ពុះពារ​ជាមួយ​នឹង​ជីវិត​ដែល​លំបាក​នោះ​បាន”។ ដើមឈើ​ដែល​ធ្លាប់តែ​លូតលាស់​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់ ជួប​ភ្លៀង​ខ្យល់​បោកបក់​សម​ល្មម កម្ដៅ​ព្រះអាទិត្យ​សម​ល្មម លុះ​ដល់​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​មក​ដល់ ដើមឈើ​នេះ​នឹង​មិន​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ​ដូច​ដើមឈើ​មួយ​ទៀត​ដែល​ធ្លាប់​បាន​ឆ្លងកាត់​និង​ធន់​ជាមួយ​ខ្យល់​ព្យុះ​បោកបក់​ខ្លាំង កម្ដៅ​ថ្ងៃ​ខ្លាំង តែ​នៅ​តែ​អាច​ចាក់​ឫស​របស់​វា​យ៉ាង​រឹងមាំ​នោះ​ដែរ។

ធាតុ​ពិត​របស់​អ្នក​នឹង​បង្ហាញ​ចេញ​មក​នៅ​ពេល​អ្នក​ប្រឈម​មុខ​នឹង​ការ​លំបាក​វេទនា។ តើ​អ្នក​អាច​អត់ធន់​ខ្លាំង​ប៉ុណ្ណា ? តើ​អ្នក​រឹងមាំ​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការ​តស៊ូ​ទប់ទល់​ជាមួយ​នឹង​ឧបសគ្គ​ទាំងឡាយ​ដែល​ចូល​មក​រារាំង​ដំណើរ​ជីវិត​អ្នក ? ត្រូវ​ចេះ​ស្វែងរក​ភាព​ល្អ​នៅ​ក្នុង​ភាព​អាក្រក់ ត្រូវ​ចេះ​ស្វែងរក​សំណាង​នៅ​ក្នុង​អកុសល ត្រូវ​ចេះ​ស្វែងរក​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ភាព​ទុក្ខសោក ហើយ​ត្រូវ​ចេះ​ស្វែងរក​តម្លៃ​នៅ​ក្នុង​ជីវិត​ដែល​លំបាក​វេទនា។ ការ​គិត​របស់​អ្នក​នឹង​បង្កើត​នូវ​ការ​ពិត​ទាំងឡាយ​នៅ​ក្នុង​ជីវិត​អ្នក។ ថ្វីត្បិតតែ​ខណៈ​ពេល​នេះ​អ្នក​មិន​អាច​ផ្លាស់ប្ដូរ​រឿងរ៉ាវ​នៅ​ក្នុង​ជីវិត​អ្នក​បាន តែ​អ្វី​ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​បាន​នោះ​គឺជា​ការ​គិត​របស់​អ្នក​ដែល​យល់​ឃើញ​ចំពោះ​រឿងរ៉ាវ​ទាំងនោះ បន្ទាប់​មក​ទើប​អ្នក​អាច​រក​ឃើញ​ដំណោះស្រាយ​សម្រាប់​ដោះស្រាយ​បញ្ហា​អស់​ទាំងនោះ​តាម​ក្រោយ​បាន។

បើ​អ្នក​សម្លឹង​ឃើញ​តែ​ភាព​ងងឹត នោះ​អ្វី​ដែល​អ្នក​ឃើញ​គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ភាព​ងងឹត​សូន្យសុង​និង​អាប់អួ​នោះ​ឡើយ។ ការ​គិត​វិជ្ជមាន​មិន​អាច​ផ្លាស់ប្ដូរ​ពិភពលោក​បាន​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ តែ​ភាព​សុទិដ្ឋិនិយម​របស់​អ្នក​នឹង​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពិភពលោក​ខាងក្រៅ​ទៅ​តាម​រូបភាព​ថ្មី​មួយ ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទៅ​រួច​បាន។ ម្យ៉ាងទៀត​ការ​គិត​វិជ្ជមាន មិនមែន​ជា​ការ​កុហក​ខ្លួនឯង​និង​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ជាក់ស្ដែង​នៅ​ខាង​មុខ​ឡើយ។ ពិត​ណាស់​ថា​អ្នក​ត្រូវតែ​ទទួលស្គាល់​ការ​ពិត​ទៅ​តាម​ភាព​ជាក់ស្ដែង​របស់​វា តែ​មិនមែន​មានន័យ​ថា​អ្នក​ត្រូវ​តែ​អោន​ក្បាល​ទទួល​យក​វា​ដោយ​មិន​ប្រឹង​រើ​បម្រះ​ផ្លាស់ប្ដូរ​នូវ​អ្វី​ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​បាន​ដើម្បី​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ ចំណុច​ចាប់ផ្ដើម​ត្រូវតែ​ចេញ​ពី​ខ្លួនឯង​មក​មុន ត្រូវ​ផ្លាស់ប្ដូរ​ខ្លួនឯង​ជា​មុន​សិន នោះ​ទើប​អ្នក​អាច​ផ្លាស់ប្ដូរ​និង​ដោះស្រាយ​បញ្ហា​រឿងរ៉ាវ​ខាងក្រៅ​បាន។ សម្ដី​ដ៏​មាន​អត្ថន័យ​មួយ​ទៀត​របស់​លី សៀវឡុង ក៏​បាន​លើកឡើង​ដែរ​ថា៖ “ចូរ​លាង​សម្អាត​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ទទេ​ស្អាត។ ចូរ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​គ្មាន​ទម្រង់ គ្មាន​រូបរាង ប្រៀប​បាន​ទៅ​នឹង​ទឹក។ បើ​អ្នក​ចាក់​ទឹក​នៅ​ក្នុង​កែវ នោះ​ទឹក​នឹង​ក្លាយ​ទៅ​ដូចជា​កែវ។ បើ​អ្នក​ដាក់​វា​នៅ​ក្នុង​ដប នោះ​វា​ក៏​នឹង​ក្លាយ​ទៅ​ដូចជា​ដប។ បើ​អ្នក​ដាក់​វា​នៅ​ក្នុង​កំសៀវ​តែ នោះ​វា​ក៏​នឹង​បត់បែន​ទៅ​តាម​កំសៀវ​តែ​នោះ​ដែរ។ ទឹក​អាច​ហូរ​បាន តែ​ក៏​អាច​បោកបក់​កម្ទេច​បាន​ដែរ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031