អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើអ្វីទៅដែលធ្វើឲ្យមនុស្សលោកអស្ចារ្យ ?

តើអ្វីទៅដែលធ្វើឲ្យមនុស្សលោកអស្ចារ្យ ?

ប្រ​ភព៖​​ pixabay.com

អ្នក​និង​មនុស្ស​ជាង​១៣​ពាន់​លាន​នាក់​ទៀត​នៅ​លើ​លោក​នេះ សុទ្ធតែ​បង្ក​ឡើង​ដោយ​ធាតុ​ផ្សំ​របស់​ធាតុគីមី​៤ប្រភេទ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ ដែល​មាន​អុកស៊ីហ្សែន​៦៥% កាបូន​១៨.៥% អ៊ីដ្រូហ្សែន​៩.៥% និង​អាសូត​៣.៣% និង​ធាតុគីមី​សំខាន់ៗ​ផ្សេង​ទៀត​ដូចជា​កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ស៊ុលផួ ក្លរ សូដ្យូម និង​ម៉ាញេស្យូម​ផង​ដែរ។ អ្នក​មាន​កោសិកា​ប្រសាទ​ប្រមាណ​ជាង​៧០​ពាន់​លាន​នៅ​ក្នុង​សាច់​១​ដុំ​ដែល​មាន​ទម្ងន់​១.៣គីឡូក្រាម ដែល​អ្នក​ស្គាល់​វា​ថា​ជា​ខួរក្បាល ដែល​អាច​ឲ្យ​មនុស្សលោក​មាន​ប្រាជ្ញា​និង​ចេះ​គិត​ពិចារណា​លើស​សត្វ​ផង​ទាំងពួង​បាន។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​សញ្ជឹង​គិត​បន្តិច​ថា ហេតុអ្វី​បាន​ជា​មនុស្ស​យើង​ម្នាក់ៗ​មិនមែន​គ្រាន់តែ​ជា​ម៉ាស៊ីន​ជីវសាស្ត្រ​មួយ​ទៅ ?

ប្រហែល​ជា​មក​ពី​មនុស្ស​យើង​កើត​មក​ដោយ​ភ្ជាប់​ជាមួយ​នឹង​សភាវគតិ​ស្រាប់ៗ​ដូចជា​ជំនាញ​ក្នុង​ការ​ដើរ ការ​ទទួលទាន​អាហារ ការ​គេង និង​ការ​យំ​ជាដើម ដែល​ជា​កេរ្តិ៍មរតក​បន្សល់​ទុក​មក​ពី​បុព្វបុរស​របស់​យើង​ដែល​បាន​ឆ្លងកាត់​ការ​វិវត្ត​អស់​រយៈកាល​រាប់​លាន​ឆ្នាំ​រួច​មក​ហើយ​នេះ ទើប​ធ្វើឲ្យ​ពួក​យើង​មិន​ខ្វល់​នឹង​ចាប់​អារម្មណ៍​ថា​តើ​អ្នក​អាច​ដើរ​យ៉ាង​ដូចម្ដេច​បាន ? ហេតុអ្វី​គ្រាន់តែ​ជា​កោសិកា​ប្រសាទ​រាប់​ពាន់​លាន​ដែល​កោសិកា​នីមួយៗ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​កោសិកា​ជិត​ខាង​ចំនួន​រាប់​ម៉ឺន​ទំនាក់ទំនង​ទៀត ដែល​សរុប​ទាំងអស់​ទំនាក់ទំនង​មាន​រហូត​ដល់​ចំនួន​លេខ​មួយ​ដែល​ស្ទើរតែ​ស្រមៃ​មិន​ចេញ ដែល​មាន​ដល់​ទៅ​រាប់​រយ​ពាន់​ពាន់​លាន​ឯណោះ តែ​របស់​រូបិយ​ទាំងអស់​នោះ​អាច​បង្កើត​នូវ​របស់​អរូបិយ​ដូចជា​ការ​គិត​របស់​អ្នក ការ​ស្រមើស្រមៃ ភាព​ច្នៃប្រឌិត​របស់​អ្នក និង​មនោសញ្ចេតនា​ដ៏​ស្មុគស្មាញ​របស់​អ្នក​បាន ?

មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​របស់​ពួកគេ​រៀងៗ​ខ្លួន បើ​ទោះ​ជា​រចនាសម្ព័ន្ធ​នៃ​ខួរក្បាល​សុទ្ធតែ​បង្ក​ឡើង​ដោយ​កោសិកា​ប្រសាទ​រាប់​ពាន់​លាន​ដូចគ្នា​ក៏​ដោយ ប៉ុន្តែ​ទំនាក់ទំនង​រវាង​កោសិកា​នីមួយៗ​ទាំង​រាប់​រយ​ពាន់​ពាន់​លាន​នោះ​គឺ​មិន​ដូច​គ្នា​នោះ​ទេ។ គ្មាន​ខួរក្បាល​របស់​មនុស្ស​២​នាក់​ឯណា​ដែល​ដូច​គ្នា​ទាំងស្រុង​នោះ​ឡើយ។ មនុស្ស​យើង​មិនមែន​គ្រាន់តែ​ជា​ម៉ាស៊ីន​ជីវសាស្ត្រ ដែល​ដំណើរការណ៍​ដោយ​ស្វ័យប្រវត្តិ​ដូចគ្នា​ទាំងអស់​ប្រៀប​ដូចជា​ផលិតផល​ដែល​គេ​ផលិត​ចេញ​ពី​ពុម្ព​របស់​រោងចក្រ​តែ​មួយ​នោះ​ឡើយ។ មនុស្ស​យើង​គឺ​ស្មុគស្មាញ​ជាង​នេះ​ឆ្ងាយ​ណាស់។

អ្នក​រូបវិទ្យា​តារាសាស្ត្រ Neil deGrasse Tyson បាន​និយាយ​ថា៖ “អាតូម​ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​អ្នក គឺជា​កាក​សំណល់​ដែល​សល់​មក​ពី​ផ្កាយ​ដែល​បាន​បង្កើត​អាតូម​ទាំងនោះ​ឡើង​នៅ​ក្នុង​ស្នូល​របស់​វា ហើយ​ក៏​បំផ្ទុះ​នូវ​ធាតុ​ផ្សំ​ដ៏​សម្បូរ​បែប​អស់​ទាំងនេះ​ពាសពេញ​កាឡាក់ស៊ី​របស់​យើង​ប្រមាណ​រាប់​ពាន់​លាន​ឆ្នាំ​មុន។ ហេតុផល​នេះ​ហើយ​ដែល​ពួក​យើង​មាន​ទំនាក់ទំនង​គ្នា​ដោយ​ជីវសាស្ត្រ​ជាមួយ​នឹង​គ្រប់​ភាវរស់​ទាំងអស់​ផ្សេង​ទៀត​នៅ​លើ​លោក​នេះ។ ពួក​យើង​មាន​ទំនាក់ទំនង​គ្នា​ដោយ​ធាតុ​គីមី​ជាមួយ​នឹង​គ្រប់​ម៉ូលេគុល​ទាំងអស់​នៅ​លើ​ភព​ផែនដី​យើង​នេះ មិនតែប៉ុណ្ណោះ​ពួក​យើង​ក៏​មាន​ទំនាក់ទំនង​គ្នា​ដោយ​អាតូម​ជាមួយ​នឹង​គ្រប់​អាតូម​ទាំងអស់​នៅ​ក្នុង​ចក្រវាល​ដ៏​ធំធេង​នេះ​ដែរ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031