អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វីយើងមិនអាចធ្វើដំណើរក្នុងល្បឿនរបស់ពន្លឺបាន ?

ហេតុអ្វីយើងមិនអាចធ្វើដំណើរក្នុងល្បឿនរបស់ពន្លឺបាន ?

ប្រ​ភព៖​​ pixabay.com

ពន្លឺ​ព្រះអាទិត្យ​ដែល​អ្នក​មើល​ឃើញ​ថា​ជា​ពន្លឺ​ក្នុង​ខណៈ​ពេល​ឥឡូវ​នេះ តាម​ពិត​ទៅ​គឺជា​ពន្លឺ​ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​២៩៩.៧៩២​គីឡូម៉ែត្រ​ក្នុង​១វិនាទី ក្នុង​រយៈ​ចម្ងាយ​១៤៩,៥៩៧,៨៧០គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ​មក​កាន់​ភព​ផែនដី អស់​រយៈពេល​៨នាទី​ទើប​មក​ដល់​ភព​ផែនដី។ ពន្លឺ​មិនមែន​ធ្វើ​ដំណើរ​ដោយ​ភ្លាមៗ​មួយ​ពព្រិច​ភ្នែក​ដូច​អ្វី​ដែល​យើង​ធ្លាប់​គិត​នោះ​ឡើយ វា​ត្រូវការ​ពេលវេលា។ ប៉ុន្តែ​នៅ​លើ​ចក្រវាល​យើង​នេះ ល្បឿន​របស់​ពន្លឺ​គឺជា​ល្បឿន​ដែល​លឿន​ជាង​គេ​បង្អស់ ឬ​មានន័យ​ថា​គ្មាន​អ្វី​ដែល​ធ្វើ​ដំណើរ​លឿន​ជាង​ពន្លឺ​ទៀត​នោះ​ឡើយ។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ដំណើរ​លឿន​ជាង​ពន្លឺ​បាន ?

អ្នក​វិទ្យាសាស្ត្រ​អាច​ធ្វើ​ត្រឹម​ឲ្យ​អេឡិចត្រុង​ដែល​ជា​ភាគល្អិត​មួយ​ប្រភេទ​ដែល​មាន​នៅ​ក្នុង​អាតូម អាច​ធ្វើ​ដំណើរ​បាន​កៀក​នឹង​ល្បឿន​របស់​ពន្លឺ គឺ​៩៩.៩៩៩៩៩៩១​%​នៃ​ល្បឿន​របស់​ពន្លឺ។ ពួកគេ​មិន​អាច​ឲ្យ​អេឡិចត្រុង​ធ្វើ​ដំណើរ​ស្មើ​នឹង​ល្បឿន​របស់​ពន្លឺ​បាន​ឡើយ។ ព្រោះ​ថា​បើ​តាម​ទ្រឹស្ដី​special relativityរបស់​អាញស្តាញ អ្វី​ក៏​ដោយ​ដែល​ធ្វើ​ដំណើរ​កាន់តែ​លឿន នោះ​ម៉ាស​របស់​វា​ដែល​គេ​សំដៅ​ទៅលើ​ម៉ាស​និចលភាព(inertial mass) គឺជា​ទំនោរ​របស់​អង្គធាតុ​មួយ​ក្នុង​ការ​ប្រឆាំង​ជាមួយ​នឹង​បម្លាស់​ប្ដូរ​នៃ​ចលនា នោះ​វា​ក៏​នឹង​កាន់តែ​កើន​ឡើង​ទៅ​ព្រម​គ្នា​ជាមួយ​នឹង​ល្បឿន​ដែល​កើន​ឡើង​នោះ​ដូចគ្នា​ដែរ។

មូលហេតុ​នេះ​បើ​សិន​ជា​យើង​ចង់​បង្កើន​ល្បឿន​របស់​អង្គធាតុ​មួយ​ឲ្យ​លឿន​ស្មើនឹង​ល្បឿន​របស់​ពន្លឺ នោះ​យើង​នឹង​កាន់តែ​ត្រូវការ​បន្ថែម​ថាមពល​ច្រើន​ទៅ​ឲ្យ​ម៉ាស​និចលភាព​ដែល​កើនឡើង​នោះ​ជា​បន្ត​បន្ទាប់​រហូត​ដើម្បី​ឲ្យ​វា​អាច​ធ្វើ​ដំណើរ​លឿន​ស្មើនឹង​ពន្លឺ​បាន។ ប៉ុន្តែ ចំពោះ​ភាគល្អិត​photon ដែល​ជា​ភាគល្អិត​របស់​ពន្លឺ វា​គ្មាន​ម៉ាស​នោះ​ទេ។ ហេតុនេះ​ហើយ​ទើប​បាន​ជាphoton​អាច​ធ្វើ​ដំណើរ​លឿន​ជាង​គេ​បំផុត​ក្នុង​ល្បឿន​របស់​ពន្លឺ​ដែល​ស្មើនឹង​២៩៩.៧៩២​គីឡូម៉ែត្រ​ក្នុង​១វិនាទី​នេះ​ឯង។

អាញស្តាញ បាន​រក​ឃើញ​ការ​ពិត​នេះ​នៅ​ក្នុង​ទ្រឹស្ដីspecial relativity​របស់​គាត់ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ១៩០៥ ដែល​ជា​ឆ្នាំ​នៃ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត​របស់​អាញស្តាញ ដែល​គាត់​បាន​ចេញ​ផ្សាយ​ការ​រក​ឃើញ​របស់​គាត់​ចំនួន​៤​សំខាន់ៗ ដូចជា​ទ្រឹស្ដីSpecial relativity ទ្រឹស្ដីPhotoelectric effect ទ្រឹស្ដី​ទំនាក់ទំនង​រវាង​ម៉ាស​និង​ថាមពល E=mc2 និង​ទ្រឹស្ដីBrownian motion៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031