អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វីបានជា សមត្ថភាពក្នុងការរិះគិតរបស់អ្នកសំខាន់ខ្លាំងក្នុងជីវិត?

ហេតុអ្វីបានជា សមត្ថភាពក្នុងការរិះគិតរបស់អ្នកសំខាន់ខ្លាំងក្នុងជីវិត?

ប្រ​ភព៖​​ pixabay.com

មាន​សម្ដី​មួយ​ឃ្លា​មាន​អត្ថន័យ​ដូច្នេះ​ថា៖ “បុគ្គល​ជា​បណ្ឌិត​អាច​រៀន​សូត្រ​ពី​សំណួរ​ដែល​ឆោត​ល្ងង់ ច្រើន​ជាង​បុគ្គល​ឆោតល្ងង់​អាច​រៀន​សូត្រ​ពី​ចម្លើយ​ដែល​ប្រកប​ដោយ​បញ្ញា​ជ្រៅជ្រះ​ទៅ​ទៀត”។ ប្រៀប​ដូចជា​កែវ​ទឹក​មួយ​កែវ បើ​កាល​ណា​កែវ​ទឹក​នេះ​ពេញ​ទៅ​ដោយ​ទឹក​ហើយ នោះ​វា​នឹង​មិន​មាន​ចន្លោះ​ទំនេរ​សម្រាប់​ដាក់​បញ្ចូល​ទឹក​បន្ថែម​ទៀត​បាន​នោះ​ឡើយ។

អ្វី​ដែលអ្នកប្រាកដប្រជាបំផុត ច្រើនតែជាអ្វីដែលអាចបំភ័ន្តភ្នែកអ្នកពីការពិតបំផុត។ បុគ្គល​ដែល​ធ្វើ​ខ្លួន​ជា​បណ្ឌិត​ចេះ​ដឹង​រឿងរ៉ាវ​សព្វ​គ្រប់​យ៉ាង នោះ​បុគ្គល​នេះ​នឹង​មិន​មាន​ការ​រីកចម្រើន​ចិត្ត​គំនិត​ទៀត​នោះ​ឡើយ ព្រោះ​គេ​បាន​បិទ​ជិត​ការ​ចេះដឹង​របស់​ខ្លួនឯង​ជាមួយ​នឹង​ជំនឿ​ដែល​អះអាង​ថា​អ្វីមួយ​ត្រឹមត្រូវ​ដោយ​ឥត​មាន​ការ​សង្ស័យ​យក​មក​វិភាគ​បន្ត​ថា​តើ​អ្វី​ដែល​ខ្លួនឯង​កំពុង​តែ​ជឿ​នេះ​ពិត​ជា​ត្រឹមត្រូវ​មែន​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​គំនិត​គួរ​យក​ពិចារណា​មួយ​ពី​អាញស្តាញ បាន​លើកឡើង​ដូច្នេះ​ថា៖ “ការ​អប់រំ​មិនមែន​ជា​ការ​បង្រៀន​នូវ​ការ​ពិត​ជាច្រើន​នោះ​ទេ តែ​ផ្ទុយទៅវិញ​វា​គឺជា​ការ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត”

ការ​អប់រំ​គួរតែ​មាន​គោលដៅ​ដ៏​ចម្បង​បំផុត​ដែល​ជា​ការ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​វិភាគ​ដោយ​ខ្លួនឯង​ដើម្បី​វែកញែក​រក​អ្វី​ខុស​និង​ត្រូវ ហើយ​ការ​អះអាង​បែប​ណា​ដែល​សម​ហេតុ​សម​ផល និង​បែប​ណា​ដែល​គ្រាន់តែ​កើត​ចេញ​ពី​ការ​លម្អៀង​របស់​អ្នក​អះអាង​ចំពោះ​ជំនឿ​ដែល​ពួកគេ​ប្រកាន់​យក មិនមែន​ជា​ការ​បង្ខំ​ឲ្យ​ជឿ​ការ​អះអាង​របស់​បុគ្គល​អ្នក​ប្រាជ្ញ​ណា​ម្នាក់​នោះ​ឡើយ។

បណ្ឌិត​គឺជា​បុគ្គល​ដែល​ស្គាល់​ច្បាស់​ពី​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង ហើយ​គេ​ហ៊ាន​ប្រឈម​មុខ​ប្រឆាំង​ជាមួយ​នឹង​ខ្លួនឯង​បើ​សិន​ជា​គេ​រក​ឃើញ​ថា​អ្វី​ដែល​គេ​ធ្លាប់តែ​ប្រកាន់​យក​ជឿ​ថា​ត្រឹមត្រូវ​កន្លង​មក​នេះ​តាម​ពិត​មិន​មាន​ភាព​ត្រឹមត្រូវ​ទេ នោះ​គេ​ក៏​នឹង​បើក​ចិត្ត​ទូលាយ​ទទួលយក​នូវ​ការ​ពិត​មួយ​នេះ​ដែរ។ ហេតុផល​ដែល​គេ​អាច​បើក​ចិត្ត​ទទួល​យក​ការ​ពិត​ដែល​ប្រឆាំង​ជាមួយ​នឹង​ជំនឿ​របស់​ខ្លួន នេះ​ក៏​ដោយសារតែ​គេ​បាន​ចាក់​ទឹក​ចេញ​ពី​កែវ​របស់​ខ្លួន​ឲ្យ​ទទេ​ស្អាត​អស់​ហើយ។ ហេតុនេះ​ហើយ​កែវ​ទឹក​របស់​គេ ឬ​ចំណេះដឹង​របស់​គេ​នឹង​អាច​បញ្ចូល​បន្ថែម​មក​ជា​រៀង​រហូត។

អ្នក​អាច​ចេះ​ដឹង​ច្រើន​ជាង​បុគ្គលA តែ​ប្រាកដ​នឹង​មាន​បុគ្គលB​ដែល​ពូកែ​ជាង​អ្នក។ ហើយ​បើ​អ្នក​យក​ឈ្នះ​ទៅលើ​បុគ្គលB​នោះ​ទៀត នោះ​ក៏​នឹង​មាន​បុគ្គល​ផ្សេង​ជាច្រើន​ទៀត​ដែល​ពូកែ​លើស​អ្នក​រាប់​រយ​ដង​ដែរ។ អ្នក​ប្រហែល​ជា​អាច​ប្រកែក​យក​ឈ្នះ​គេ​ជាមួយ​នឹង​ជំនឿ​ដែល​អ្នក​ប្រកាន់​ថា​ត្រូវ​រហូត​មក​ដោយ​ចចេស​រឹងរូស​មិន​យក​ការ​អះអាង​ដទៃ​មក​គិត​ពិចារណា ប៉ុន្តែ​ថ្វី​បើ​អ្នក​អាច​យក​ឈ្នះ​គេ តែ​អ្នក​បាន​ចាញ់​ខ្លួនឯង​បាត់​ទៅ​ហើយ ចាញ់​នៅ​ត្រង់​ថា​អ្នក​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត មិន​ហ៊ាន​ប្រឆាំង​ជាមួយ​ខ្លួនឯង​ដើម្បី​ភាព​ត្រឹមត្រូវ​ពិត​ប្រាកដ។ ឡៅជឺ ក៏​បាន​និយាយ​ថា៖ “ការ​យក​ឈ្នះ​អ្នកដទៃ​គឺជា​ភាព​ខ្លាំង​ពូកែ តែ​ការ​យក​ឈ្នះ​ខ្លួនឯង​នោះ​ទើប​ជា​អំណាច​ដ៏​ខ្លាំងក្លា​ពិត​ប្រាកដ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031