អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ហេតុអ្វីអ្នកត្រូវព្យាយាមធ្វើខ្លួនជាបុគ្គលដែលមានតម្លៃ ជាជាងបុគ្គលដែលជោគជ័យ?

ហេតុអ្វីអ្នកត្រូវព្យាយាមធ្វើខ្លួនជាបុគ្គលដែលមានតម្លៃ ជាជាងបុគ្គលដែលជោគជ័យ?

ចំពោះ​អ្នក តើ​ជីវិត​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច ? តើ​ខ្លឹមសារ​នៃ​ជីវិត​របស់​អ្នក​ស្ថិត​នៅ​ត្រង់​ណា ? តើ​ជីវិត​បែប​ណា​ទើប​អ្នក​ចាត់​ទុក​ថា​ជា​ជីវិត​ដែល​ជោគជ័យ ? ពួក​យើង​ម្នាក់ៗ​កំពុង​រស់នៅ​ជីវិត​នេះ​ដោយ​ចាត់​ទុក​វា​ដូចជា​ទីលាន​ប្រកួតប្រណាំង​ប្រជែង​គ្នា​ដូច្នោះ។ នរណា​ទៅ​ដល់​ទី​មុន នោះ​គឺ​អ្នក​នោះ​ឯង​ដែល​ជា​អ្នក​ឈ្នះ គឺជា​អ្នក​ជោគជ័យ។ តើ​ជីវិត​គ្រាន់តែ​ជា​ការ​រត់​ប្រណាំង​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ​ឬ ?

កាល​ពី​យើង​នៅ​តូច​ក្នុង​វ័យ​សិក្សា មនុស្ស​ជុំវិញ​ខ្លួន​នឹង​តែងតែ​សួរ​អ្នក​ថា​តើ​អ្នក​រៀន​បាន​លេខ​ប៉ុន្មាន​ក្នុង​ថ្នាក់​របស់​អ្នក។ បើ​អ្នក​រៀន​បាន​ល្អ នោះ​ពួកគេ​នឹង​សរសើរ​អ្នក​ថា​ជា​សិស្ស​ឆ្លាត​ពូកែ តែ​បើ​អ្នក​រៀន​មិន​បាន​លេខ​ល្អ​វិញ នោះ​ពួកគេ​នឹង​វាយតម្លៃ​អ្នក​ថា​ហេតុអ្វី​បាន​ជា​រៀន​អន់​ម្ល៉េះ។

លុះ​ដល់​ពេល​អ្នក​ចូល​វ័យ​ដែល​ត្រូវ​រក​ការងារ​ធ្វើ នោះ​មនុស្ស​ជុំវិញ​ខ្លួន​នឹង​ចាប់ផ្ដើម​សួរ​អ្នក​បន្ត​ទៀត​ថា​តើ​អ្នក​ធ្វើការ​អ្វី ហើយ​បាន​ប្រាក់ខែ​ប៉ុន្មាន។ បើ​អ្នក​មាន​ការងារ​មាន​មុខ​មាន​មាត់ និង​ប្រាក់​ខែ​ខ្ពស់ នោះ​ពួកគេ​នឹង​វាយតម្លៃ​អ្នក​ថា​ជា​មនុស្ស​ជោគជ័យ បើ​ទោះ​ជា​ការងារ​នោះ​មិន​បាន​ធ្វើឲ្យ​អ្នក​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត​ក៏​ដោយ។ តែ​បើ​អ្នក​គ្រាន់តែ​ធ្វើការ​ធម្មតាៗ​និង​ទទួល​បាន​ប្រាក់​ខែ​ល្មមៗ​វិញ នោះ​ពួកគេ​ក៏​មិន​មាន​ចំណាប់​អារម្មណ៍​មក​លើ​អ្នក​ច្រើន​នោះ​ដែរ បើ​ទោះ​ជា​ការងារ​នោះ​ជា​ការងារ​គឺជា​អ្វី​ដែល​អ្នក​ពេញចិត្ត​និង​ធ្វើឲ្យ​អ្នក​មាន​សេចក្ដី​សុខ​ក៏​ដោយ។ ការ​សួរ​ដេញដោល​បែប​នេះ​នឹង​មាន​បន្ត​បន្ទាប់​ក្នុង​ដំណាក់កាល​នីមួយៗ​នៃ​ជីវិត​របស់​អ្នក។

អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ “ចូរ​កុំ​ព្យាយាម​ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​បុគ្គល​ដ៏​ជោគជ័យ តែ​ចូរ​ព្យាយាម​ធ្វើ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​បុគ្គល​ដ៏​មាន​តម្លៃ​មួយ​រូប​វិញ”។ នៅ​ក្នុង​សង្គម មនុស្ស​ភាគច្រើន​ច្រើនតែ​យល់​ថា​ទាល់តែ​ពួកគេ​មាន​នេះ​មាន​នោះ ឬ​សម្រេច​បាន​នេះ​សម្រេច​បាន​នោះ ទើប​ពួកគេ​ជោគជ័យ ហើយ​ពេល​នោះ​ពួកគេ​នឹង​មាន​សេចក្ដី​សុខ​ស្កប់ស្កល់​នៅ​ក្នុង​ចិត្ត​ហើយ។ តែ​ជាក់ស្ដែង​ចិត្ត​របស់​ពួកគេ​មិន​ចេះ​ស្កប់ស្កល់​នោះ​ឡើយ ព្រោះ​ថា​សេចក្ដី​សុខ​របស់​ពួកគេ​គឺ​អាស្រ័យ​ទៅ​នឹង​ភាព​ជោគជ័យ​ដែល​ពួកគេ​សម្រេច​បាន ហើយ​ភាព​ជោគជ័យ​ដែល​ពួកគេ​សម្រេច​បាន​គឺ​អាស្រ័យ​ទៅ​នឹង​របស់​ខាងក្រៅ​ដែល​ពួកគេ​មាន​សម្រាប់​លម្អ​ខ្លួន ដើម្បី​ល្អ​មើល​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នកដទៃ។

សេចក្ដី​សុខ​គឺ​សាមញ្ញ​ណាស់ ព្រោះ​វា​គ្រាន់តែ​កើត​ចេញ​ពី​ភាព​សាមញ្ញ​តែ​ប៉ុណ្ណោះ។ សេចក្ដី​សុខ​គឺជា​ការ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​មាន​តម្លៃ ហើយ​តម្លៃ​របស់​អ្នក​មិន​ស្ថិត​នៅ​ត្រង់​អ្វីៗ​នៅ​ខាងក្រៅ​ដែល​អ្នក​មាន​នោះ​ឡើយ តែ​វា​គឺជា​តម្លៃ​ដែល​ចេញ​មក​ពី​អត្តចរិត​ខាងក្នុង​របស់​អ្នក​ទៅវិញ​ទេ។ ជីវិត​គឺជា​ការ​ប្រណាំងប្រជែង តែ​គូប្រកួត​របស់​អ្នក​គឺជា​អ្នក​ខ្លួនឯង​ដែល​ត្រូវ​តែ​យក​ឈ្នះ​ឲ្យ​បាន មុន​នឹង​អ្នក​អាច​យក​ឈ្នះ​អ្វីៗ​នៅ​ខាងក្រៅ​បាន ហើយ​ត្រង់​នេះ​ឯង​ដែល​ជា​តម្លៃ​របស់​អ្នក​ក្នុង​នាម​ជា​បុគ្គល​ដ៏​មាន​តម្លៃ​មួយ​រូប៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031