អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > តើសត្រូវរបស់មនុស្សឆ្លាតគឺជាអ្វី ?

តើសត្រូវរបស់មនុស្សឆ្លាតគឺជាអ្វី ?

ប្រ​ភព៖​​ pixabay.com

សម្ដី​មួយ​របស់​ប៊ីលហ្គេត​មាន​អត្ថន័យ​ដូច្នេះ​ថា៖ “ភាព​ជោគជ័យ​គឺជា​គ្រូ​បង្រៀន​ដ៏​អាក្រក់​បំផុត​មួយ។ វា​បាន​ដាក់​អន្ទាក់​មនុស្ស​ឆ្លាត​ឲ្យ​ជឿជាក់​ថា​គ្មាន​ថ្ងៃ​ណា​ដែល​ពួកគេ​អាច​បរាជ័យ​បាន​នោះ​ឡើយ”។ មនុស្ស​ដែល​មាន​ផ្នត់​គំនិត​បែប​នេះ នោះ​ពួកគេ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​អំនួត​អួតអាង​លើ​ខ្លួនឯង ដោយ​សម្អាង​នូវ​សមិទ្ធផល​ចាស់ៗ​ដែល​វិធីសាស្ត្រ​របស់​ខ្លួន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​ទទួល​ផល​មក​វិញ​នូវ​ប្រសិទ្ធភាព​និង​ភាព​ជោគជ័យ​ធំធេង​កន្លង​មក។ ចុងក្រោយ​គឺ​ពួកគេ​ខ្លួនឯង​ដែល​ជា​អ្នក​ទាញ​ទម្លាក់​ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​បរាជ័យ ដែល​ពួកគេ​តែងតែ​គិត​ថា​ខ្លួនឯង​នឹង​គ្មាន​ថ្ងៃ​ទៅ​ដល់​នេះ​ឯង។

បទពិសោធន៍​មាន​សារសំខាន់​ណាស់ ព្រោះ​វា​គឺជា​គ្រូបង្រៀន​ដែល​បាន​បង្រៀន​អ្នក​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ជាច្រើន​ដែល​អ្នក​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​លើក​ក្រោយ​ទៀត និង​កំណត់​ចំណាំ​នូវ​អ្វី​ដែល​អ្នក​គួរ​ចៀសវាង​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ជា​មុន។ ប៉ុន្តែ​មាន​ពេល​ខ្លះ នៅ​ពេល​អ្នក​ទុកចិត្ត​និង​លម្អៀង​ទៅលើ​បទពិសោធន៍​ចាស់ៗ​ដែល​អ្នក​ធ្លាប់​ជួប​និង​ឆ្លងកាត់​ហើយ​រួច​មក​នោះ​ខ្លាំង​ពេក នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​បិទ​ជិត​សមត្ថភាព​ក្នុង​ការ​គិត​របស់​អ្នក​ដោយ​មិន​ព្រម​បើក​ចំហ​ទទួល​យក​អ្វី​ដែល​ថ្មី ដែល​អាច​ជា​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ដែល​មាន​ភាព​ឈ្លាសវៃ​និង​មាន​ប្រសិទ្ធភាព​ជាង​វិធីសាស្ត្រ​ចាស់​ដែល​អ្នក​ធ្លាប់​ប្រើ​ជោគជ័យ​ពី​បទពិសោធន៍​ចាស់​របស់​អ្នក។

អ្វី​ក៏​ដោយ​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​និង​វិវត្ត​ទៅ​មុខ​ជានិច្ច ដូច​គ្នា​នឹង​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ដែល​បកស្រាយ​ពី​បាតុភូត​របស់​ធម្មជាតិ​ដែរ។ បើ​សិន​ជា​មាន​អ្នក​ជំនាន់​ក្រោយ​រក​ឃើញ​នូវ​ចន្លោះ​ប្រហោង​និង​បញ្ហា​ដែល​ទ្រឹស្ដី​បុរាណ​ណាមួយ​នោះ​មិន​អាច​បកស្រាយ​នូវ​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​ធម្មជាតិ​បាន ហើយ​អ្នក​ថ្មី​អាច​រក​ឃើញ​ទ្រឹស្ដី​ដែល​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​សម​ហេតុ​សម​ផល​ទៅ​តាម​លក្ខណៈ​ឡូហ្សិុក នោះ​បើ​ចាំបាច់​ត្រូវ​ប្ដូរ​ចេញ នោះ​ក៏​គេ​នឹង​ប្ដូរ​យក​ទ្រឹស្ដី​ថ្មី​មក​ប្រើ​ជំនួស​វិញ​ដែរ។

ការ​បើក​ចំហ​ចិត្ត​ទូលាយ​ដើម្បី​ទទួល​យក​អ្វី​ថ្មី​ដែល​ល្អ​ប្រសើរ នោះ​ផ្នត់​គំនិត​បែប​នេះ​នឹង​នាំ​អ្នក​ទៅ​រក​ការ​រីកចម្រើន​ទៅ​មុខ​ជានិច្ច។ អ្នក​ត្រូវ​ចាំ​ថា​ម្ដង​នោះ​គេ​ខុស​អ្នក​ត្រូវ តែ​គង់​តែ​មាន​ថ្ងៃ​ណាមួយ​ដែល​គេ​ត្រូវ​ហើយ​អ្នក​នឹង​ខុស​វិញ​នោះ​ដែរ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់ល្អទាំង៤ដែលជួយឱ្យអ្នករៀនបានពូកែជាងមុន

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

ធាតុ​សំខាន់ៗ៣យ៉ាង ​ជួយ​ឲ្យ​អ្នក​​ ​ក្លាយ​ជា​មនុស្ស​ពូកែគិត គិតអ្វីក៏ត្រូវ

អត្ថបទពាណិជ្ជកម្ម​

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

លោកគ្រូពេទ្យ​​​នៅ​កំពង់ធំ ឈ្នះ 30,000 ដុល្លារ ​ពីសែលកាត

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031