អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សមាគមន៍ទីផ្សារកម្ពុជា មិន​ត្រឹម​តែ​បង្កើនទំនាក់ទំនងរវាង​ម្ចាស់អាជីវកម្ម ប៉ុន្តែនិស្សិត​ក៏​អាច​ចូលរួម​បានដែរ

សមាគមន៍ទីផ្សារកម្ពុជា មិន​ត្រឹម​តែ​បង្កើនទំនាក់ទំនងរវាង​ម្ចាស់អាជីវកម្ម ប៉ុន្តែនិស្សិត​ក៏​អាច​ចូលរួម​បានដែរ

សមាគមន៍ទីផ្សារកម្ពុជា (Marketing Association of Cambodia) ដែល​ដឹក​នាំ​ដោយ​លោក​ ឧកញ៉ា ជា ដែន ​បានរៀបចំសិក្ខាសិលាមួយស្ដីអំពី សន្និសិទ្ធទីផ្សារកម្ពុជា Cambodia Marketing Conference កាលពីថ្ងៃទី២៤ មិថុនា កន្លងទៅនេះ នៅមជ្ឈមណ្ឌុលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន​ (CJCC) ក្នុង​ទិសដៅ​មួយ​ដើម្បី​​ផ្ញើរភ្ជាប់​ទំនាក់ទំនង​រវាង​សហគមន៍​អាជីវកម្មផ្សេងៗ​នៅ​កម្ពុជា​ និង​ដើម្បី​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ ចំណេះដឹង និង​បទ​ពិសោធន៍​​​ខាង​ទីផ្សារ​ដល់​បង​ប្អូន​​ដែលជា​ម្ចាស់​អាជីវកម្ម ក៏ដូច​អ្នក​បម្រើ​ការងារ​នៅ​ក្នុង​វិស័យផ្សេងៗ ​និង​និស្សិត​ថែម​ទៀត​ផង​។

​លោក​ ឧកញ៉ា ជា ដែន បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីសិក្ខាសាលា​ធំ​បែបនេះ​​ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា​យល់ដឹងកាន់តែច្បាស់ទាក់ទងទៅនឹងការធ្វើទីផ្សារ​ក្នុង​សម័យ​ប្រកួត​ប្រជែង​​បច្ចុប្បន្ន​ ព្រោះថា វាពិតជាសំខាន់ណាស់នៅពេលដែលយើង​ចាប់​ផ្ដើម​ពង្រីក​ទីផ្សារ​ទៅ​កាន់​ តំបន់ផ្សេងៗ​ យើងមិនស្របទិសយុទ្ធសាស្រ្តច្បាស់ទេនោះ យើងនឹងអាចជួបបញ្ហាដូច្នេះ យើងត្រូវព្យាយាមទំនាក់ទំនងឲ្យបានច្រើន និងចូលរួមសហគមន៍ឲ្យបានច្រើន ដោយការផ្ដោតទៅលើប្រព័ន្ធណែតវើក(Network) បែបនេះ គឺកាត់បន្ថយការចំណា​យ​លើ​ការ​ធ្វើ​ 4P បាន​មួ​យ​កម្រិត​​ និងធ្វើឲ្យ​បង​ប្អូន​ម្ចាស់​អាជីវកម្ម​ជោគជ័យកាន់តែច្រើន។

បទ​បង្ហាញ​របស់​​លោក តេង រិទ្ធី ​ស្ថាបនិក​ R’ Investment Group អំពី​ទ្រឹស្ដីនៃ​ការ​ធ្វើ​ទីផ្សារ​តាម​ទ្រឹស្ដីរបស់លោក Philip Kotler

បន្ទាប់ពីសិក្ខាសាលាមួយនេះបញ្ចប់​លោក​ ឧកញ៉ា ជា ដែន រំពឹងថា អ្នកចូលរួម នឹងទទួលបាននូវគំហើញថ្មីៗដូចជាគំហើញពី​គោលការណ៍នៃ​ការ​ធ្វើ​ទីផ្សារ​ផ្លាស់​ប្ដូរ​ពី​​បែប 4P ទៅជា 4C វិញ ព្រោះវាពិតជាសំខាន់ណាស់ ដែល​ធ្វើឲ្យបងប្អូនដែល​ជា​ម្ចាស់​អាជីវកម្ម​​អាច​កាត់បន្ថយ​ ការចំណាយ និងធ្វើឲ្យពួកគាត់កាន់តែជោគជ័យឡើង​ ពោល​គឺ​ពួក​គាត់​បាន​យល់់ពីយុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារមុនពេលកំណត់នៃភាពក្ដៅគគុគកើតឡើង។

ក្នុងនោះផងដែរ​ លោក​ ឧកញ៉ា ជា ដែន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរថា ក្នុងនាមលោកគឺជាប្រធានសមាគមន៍ទីផ្សារអាណត្តិ​ថ្មី ២០១៨ ដល់​ ២០២០ ​លោក​សង្ឃឹមថា​ លោក​អាចនាំឲ្យសិក្ខាកាម​យល់ដឹងពីទីផ្សារមួយជំហ៊ាន​ទៀត​  បន្ទាប់មកទៀតគឺខាង Networking រវាង Business និង Business បានយល់ដឹងពីគ្នាទៅវិញទៅមក កាន់តែច្រើន ធ្វើឲ្យសហគមន៍ទាំងមូលបានយល់ដឹងថា តើគួរកាត់បន្ថយការចំណាយដោយរបៀបណា? ធ្វើទីផ្សាររបៀបណាខ្លះ? និងធ្វើ​តែ​មិន​ឲ្យមានការប៉ះពាល់ផ្ទៃក្នុងនិងរដ្ឋបាលផ្ទៃក្នុង​របស់​សមាជិក និងជុំរុញឲ្យមានផ្លាស់ប្តូរការលក់កាន់តែច្រើន។​

មួយ​វិញ​ទៀត​នោះ គឺទាក់ទងទៅនឹងទីផ្សារនៃការផលិត ដែល​​ លោក​ ឧកញ៉ា ជា ដែន សង្កេត​​ឃើញ​ថា​ បង​ប្អូន​ម្ចាស់​អាជីវកម្ម​ខ្លះ​មានបុគ្គលិកច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែហាក់ដូចជាមិនមានតម្រូវការទីផ្សារ​ខ្ពស់។ ដោយ​ឡែកមួយ​​ទៀត​នោះ​គឺ​ថា​ និស្សិត​ជួប​បញ្ហា​ច្រើន​លើ​ការ​ជ្រើស​រើស​ជំនាញ ជាក់ស្ដែង Account ដាក់ពាក្យធ្វើ Marketing អ្នករៀន Marketing ដាក់ពាក្យធ្វើខាង Account វិញ និងពេលខ្លះគឺការរៀនតាមតគ្នា។ ទិសដៅ​របស់​សមាគមន៍អ្នកទីផ្សារ​កម្ពុជា​ មិន​មែន​សម្រាប់​តែ​ម្ចាស់​អាជីវកម្មនោះ​ទេ​ សូម្បី​តែ​និស្សិត​ក៏អាច​ចូល​ជា​សមាជិកសមាគមន៍ទីផ្សារដើម្បី​យល់ឱ្យ​បាន​ច្បាស់​ពី​ទិសដៅ​ទីផ្សារ និង​ការ​ចាប់​ជំនាញ​ដ៏​ត្រឹមត្រូវ​៕ ​

ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031