អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​​មូលហេតុ​ទាំង​នេះ​ហើយ​ ​ដែល​ធ្វើ​​​ឲ្យ​អ្នក​មិន​អាច​​​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​​​​​បាន​

​​មូលហេតុ​ទាំង​នេះ​ហើយ​ ​ដែល​ធ្វើ​​​ឲ្យ​អ្នក​មិន​អាច​​​សម្រេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​​​​​បាន​

តើ​អ្នក​មាន​ធ្លាប់​គិត​ទេ​ថា​ មូល​ហេតុ​អ្វី​បាន​​ជា​អ្នក​មិន​ដែល​ទទួល​បាន​អ្វី​ដែល​ចង់​បាន​?ពិត​ណាស់​វា​មិន​មែន​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​សុខ​កាយ​សប្បាយ​ចិត្ត​នោះ​ទេ​នៅ​ពេល​ដែល​អ្នក​មិន​ទទួល​បាន​អ្វី​ដែល​អ្នក​ចង់​បាន​។ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អំពី​មូល​ហេតុ​ទាំង​៤ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​ចង​បាន៖
១) ​អ្នក​តែង​តែ​ប្រើ​ពាក្យ​ថា​ អ្នក​មិន​អាច​ធ្វើ​បាន៖ ខណៈ​ពេល​ដែល​អ្នក​បាន​និយាយ​ពាក្យ​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​​បង្អាក់​​សមត្ថភាព​​ដែល​អ្នក​មាន​។ ​ដូច​នេះ​ត្រូវ​ប្តូរ​ពី​ពាក្យ​ថា​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​​ទៅ​ជា​ ​«​​ខ្ញុំ​នឹង​សាក​ល្បង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ​​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​​»​។​​ ​កុំ​ទាន់​និយាយ​ពាក្យ​ថា​អ្នក​មិន​អាច​ធ្វើ​បាន ​​​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​សាក​ល្បង​ធ្វើ​វា​។

២) ​អ្នក​គ្រាន់​តែ​និយាយ​ហើយ​មិន​បាន​បញ្ចេញ​សកម្មភាព​អ្វី​ទាំង​អស់៖ អ្នក​ត្រូវ​ហ៊ាន​និយាយ​រឿង​មួយ​ចំនួន​ដែល​អ្នក​គិត​ថា​វា​ត្រឹម​ត្រូវ​ហើយ​អ្នក​ចង់​បាន​វា បន្ទាប់​មក​​​ទៅ​ប្រាប់​​​មនុស្ស​​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត​​នេះ​គឺ​ជា​រឿង​មួយ​ដែល​ល្អ​​ហើយ​ជួយ​ជំរុញ​អ្នក​ឲ្យ​មាន ​​ការ​ខិត​ខំ​​ប្រឹង​ប្រែង។​​​ជា​​ពិសេស​អ្នក​នឹង​មាន​ភាព​ខ្មាស​អៀន​ ​​នូវ​អ្វី​ដែល​​​អ្នក​បាន​និយាយ​ប្រសិន​បើ​អ្នក​បញ្ឈប់​​វា​ ហេតុ​នេះ​ហើយ​វា​ធ្វើ​ឲ្យ​​អ្នក​​មាន​ភាព​តស៊ូ​ដើម្បី​ទទួល​បាន​លទ្ធផល​ ក៏​ដូច​ជា​ទទួល​បាន​រឿង​ដែល​​អ្នក​ចង់​បាន​នោះ​ផង​ដែរ។

៣)អ្នក​​បារម្ភ​ច្រើន​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​៖ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​ ​​អ្នក​ត្រូវ​បំពេញ​ក្ដី​ស្រមៃ​របស់​អ្នក​ឲ្យ​បាន។​ ​​អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​ម្នាក់​ៗមាន​ក្តី​ស្រមៃ​​​​ សេចក្តី​ប៉ងប្រាថ្នា​ខុសៗ​ពី​គ្នា​ហេតុ​នេះ​ហើយ​​ប្រសិន​បើ​អ្នក​ផ្ដោត​ទៅ​លើ​ពាក្យ​សម្ដី​​អ្នក​ដទៃ​ពេក​​នោះ ​​​​វា​នឹង​​នាំ​ឲ្យ​អ្នក​មាន​ភាព​រុញរា​ក្នុង​ការ​បំពេញ​កិច្ច​ការ​របស់​អ្នក​ហើយ​អ្នក​ត្រូវ​ដឹង​​ថា​យើង​ជា​អ្នក​ជ្រើស​រើស​ ហើយ​អ្នក​ក៏​ជា​អ្នក​ដើរ​នៅ​លើ​ផ្លូវ​ដែល​អ្នក​ជ្រើស​រើស​​​។​ដូច្នេះ​​ហើយ​ ​កុំ​​យក​ចិត្ត​ទុក​ដាក់​និង​សម្ដី​អ្នក​ដែល​គ្រាន់​តែ​និយាយ​ដែល​គេ​មិន​ដឹង​អ្វី​ដែល​ជា​គោល​បំណង​របស់​អ្នក​ខ្លាំង​ពេក​​។

​​​​​​​​​​​​​​​​​៤) អ្នក​ស្អប់​អ្នក​មាន ​​អ្នក​ជោគ​ជ័យ​ ​ ​និង​​​​​អ្នក​ដែល​មាន​សុភមង្គល​៖ តាម​ពិត​វា​គឺ​ជា​ការ​ច្រណែន​នោះ​ទេ​ដែល​ភាព​ច្រណែន​គឺ​ជា​រឿង​មួយ​ដែល​បង្ក​ឲ្យ​អ្នក​ខាត់​បង់​ពេល​វេលា​​និង​ធ្វើ​ឲ្យ​​ចិត្ត​របស់​អ្នក​មិន​ស្ញាប់​​តែ​ប៉ុណ្ណោះ​ព្រោះ​ថា​អ្នក​មិនអាច​ធ្វើ​​បាន​ដូច​គេ។ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្អប់​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ស្អប់​ប្រភេទ​មនុស្ស​បែប​នេះ​វា​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ឃ្លាត​ឆ្ងាយ​ពី​រឿង​ដែល​ជីវិត​មនុស្ស​គ្រប់​រូប​​​តែង​តែ​ប្រាថ្នា​ចង់​បាន​។យ៉ាង​នេះ​ហើយ​ ​​មុន​នឹង​ស្អប់​នរណា​ម្នាក់​អ្នក​គួរ​តែ​សិក្សា​អំពី​​ពួក​គេ ​ព្រោះ​ថា​គេ​អាច​នឹង​ជួយ​ឲ្យ​អ្នក​ទទួល​បាន​អ្វី​​ដែល​អ្នក​​ចង់​បាន​​ ប្រសិន​បើ​អ្នក​រៀន​សង្កេត​មើល​អ្វី​ដែល​ពួក​គេ​​ធ្វើ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ទទួល​បាន​​នូវ​ភាព​ជោគ​ជ័យ​នូវ​អ្វី​ដែល​គេ​ចង់​បាន៕

​ដោយ​៖ ​អ៊ុន​ ​ស្រីនាង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031