អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្ដី​ដកស្រង់​ដ៏​មាន​អត្ថន័យ​ចំនួន ​៨​ឃ្លា​របស់​លោក Mark Twain អ្នក​និពន្ធ​ប្រលោមលោករបស់អាមេរិក

សម្ដី​ដកស្រង់​ដ៏​មាន​អត្ថន័យ​ចំនួន ​៨​ឃ្លា​របស់​លោក Mark Twain អ្នក​និពន្ធ​ប្រលោមលោករបស់អាមេរិក

ប្រ​ភព៖​​ www.cmgww.com

Samuel Langhorne Clemens ដែល​ត្រូវ​បាន​គេ​ស្គាល់​លោក​តាមរយៈ​ឈ្មោះ Mark Twain គឺជា​អ្នក​និពន្ធ​ប្រលោមលោក ជា​សហគ្រិន អ្នក​បោះពុម្ព​ផ្សាយ និង​គ្រូបង្រៀន​មួយ​រូប​របស់​អាមេរិក ដែល​បាន​កើត​នៅ​ឆ្នាំ​១៨៣៥​និង​ទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ​១៩១០។ ខាងក្រោម​នេះ​គឺជា​សម្ដី​ដកស្រង់​ដ៏​មាន​អត្ថន័យ​ចំនួន​៨​ឃ្លា​របស់​លោក៖

១) «ការ​ខ្វាយខ្វល់​គឺជា​ការ​សង​ការ​ប្រាក់​ទៅលើ​បំណុល​ដែល​អ្នក​មិន​បាន​ខ្ចី»។

២) «ស្ត្រី​ធម្មតា​សុខ​ចិត្ត​មាន​សម្ផស្ស​ស្រស់​ស្អាត​ជាជាង​ខួរក្បាល ពី​ព្រោះ​បុរស​ធម្មតា​អាច​មើល​ឃើញ​បាន​ល្អ​ជាង​គិត»។

៣) «បើ​អ្នក​និយាយ​តែ​ការ​ពិត អ្នក​មិន​ចាំបាច់​ចងចាំ​អ្វី​ទាំងអស់»។

៤) «កុំ​ដោយសារ​តែ​អ្នក​ត្រូវ​បាន​គេ​បង្រៀន​ថា​អ្វី​មួយ​ត្រឹមត្រូវ​ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ជឿជាក់​ថា​វា​ត្រឹមត្រូវ បែប​នេះ​មិន​បាន​ធ្វើឲ្យ​វា​ត្រឹមត្រូវ​នោះ​ទេ»។

៥) «ការ​ប្រៀបធៀប​គឺជា​សេចក្ដី​ស្លាប់​នៃ​ភាព​រីករាយ»។

៦) «វា​មិនមែន​ជា​អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​ទេ ដែល​នាំ​អ្នក​ទៅ​រក​បញ្ហា។ វា​គឺជា​អ្វី​ដែល​អ្នក​ដឹង​យ៉ាង​ប្រាកដ ដែល​តាម​ការ​ពិត​មិនមែន​ដូច្នោះ»។

៧) «បុគ្គល​ម្នាក់​រៀន​សូត្រ​ពី​មនុស្ស​តាមរយៈ​បេះដូង ពុំ​មែន​ភ្នែក​ឬ​ប្រាជ្ញា​ឈ្លាសវៃ​នោះ​ឡើយ»។

៨) «កូន​ក្មេង​គឺជា​មនុស្ស​ត្រាប់​តាម​ដ៏​ធម្មជាតិ ដែល​ធ្វើ​តាម​ឪពុក​ម្ដាយ​របស់​ពួកគេ បើ​ទោះ​ជា​មាន​ការ​ខិតខំ​គ្រប់​យ៉ាង​ដើម្បី​បង្រៀន​ពួកគេ​នូវ​ឥរិយាបថ​ល្អ»៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31