អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​តម្លៃ​ប្រេង​អាច​ធ្លាក់​​ចុះ​ដល់​២០​ដុល្លារ​​/បារ៉ែល​ ឆ្នាំ​នេះ​ដោយ​សារ​អារ៉ាប៊ីសាអូឌីត​​កំពុង​លេង​ហ្គេម​​

​តម្លៃ​ប្រេង​អាច​ធ្លាក់​​ចុះ​ដល់​២០​ដុល្លារ​​/បារ៉ែល​ ឆ្នាំ​នេះ​ដោយ​សារ​អារ៉ាប៊ីសាអូឌីត​​កំពុង​លេង​ហ្គេម​​

រូបតំណាង

ប្រ​ភព៖​​ www.telegraph.co.uk

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជាង​ ៧០%​​ចាប់​តាំង​ពី​រដូវ​​​ក្ដៅ​ឆ្នាំ​២០១៤​​មក។ ​រហូត​មក​ដល់​ពេល​នេះ​ តម្លៃ​ប្រេង​នៅ​ខ្ទង់​ ២៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ដោយ​ឡែក​ បើ​តាម​ការ​វិភាគ​​របស់​ប្រធាន​សេដ្ឋវិទូ​​ក្រុមហ៊ុន​ IHS Insight ​លោក​បណ្ឌិត​ Nariman Behravesh ​ដែល​កំពុង​តាម​ដាន​ក្រុម​សេដ្ឋវិទូ​​ជាង​ ៤០០​​បាន​ឱ្យ​ដឹង​ថា​ ​តម្លៃ​ប្រេង​នឹង​កាន់​តែ​ធ្លាក់​​នៅ​ពេល​ខាង​មុខ​ទៀត​នេះ។

លោក​បាន​ថ្លែង​​នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ Business Insider ​​ក្នុង​ពេល​ចូលរួម​​វេទិកា​សេដ្ឋកិច្ច​​ពិភពលោក​នៅ​ទីក្រុង​ Davos ​ថា​ ៖«​វា​អាច​ទៅ​រួច​ទេ​ដែល​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ដល់​ ២០ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ​២០១៦? ​បាទ​ ខ្ញុំ​ថា​​នឹង​ធ្លាក់​ចុះ​ដល់​តម្លៃ​នេះ»។ ​លោក​បន្ត​ថា​ ៖«​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​ដល់​តម្លៃ​​ ២០​ដុល្លារ​នៅ​ឆ្នាំ​នេះ។ ប្រសិន​បើ​កើត​មាន​មែន​ គឺ​គ្រាន់​តែ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ​​ព្រោះ​ថា​ ​បណ្ដា​អ្នក​ផលិត​ប្រេង​នឹង​មិន​ចំណេញ​ ហើយ​នឹង​ឈប់​​ផលិត​វិញ»។

​បញ្ហា​សំខាន់​នៅ​ក្នុង​រឿង​នេះ​ គឺ​​បណ្ដា​​មក​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​កំពុង​តែ​​សម្លាប់​សេដ្ឋកិច្ច​​​ខ្លួន​ឯង​​ (ប្រទេស​នេះ​ផលិត​ប្រេង​​ច្រើន​ពេក​​ដែល​អាច​ធ្វើ​ឱ្យ​តម្លៃ​ផ្លាស់​ប្ដូរ)។ ​អារ៉ាប៊ីសាអ៊ូឌីត​​កំពុង​ជួប​បញ្ហា​ឱនភាព​ថវិកា​គឺ​ប្រមាណ ៩៨​ពាន់​លាន​​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ ដោយ​សារ​តែ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល​​ស្រប​ពេល​​​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង៕​
ដោយ៖ រតនៈ​វិភូ​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930