អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​ ​​​នៅ​ឆ្នាំ​២០១៥​

ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​ ​​​នៅ​ឆ្នាំ​២០១៥​

ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​ ​​​នៅ​ឆ្នាំ​២០១៥​

ប្រ​ភព៖​​ iac.org.kh

​ចំណូល​​​​វិស័យ​ធានារ៉ាប់រង​​នៅ​កម្ពុជា ​កើន​ឡើង​១៦,៤​ ភាគរយ​នៅ​ឆ្នាំ​​២០១៥​ ​បើ​ធៀប​ឆ្នាំ​២០១៤ ​ខណៈ​ការធានារ៉ាប់រង​ផ្នែក​អចលនទ្រព្យ ​និង ​​អគ្គិភ័យ​​​នាំ​មុខ​គេ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​​សមាគម​ធានា​រ៉ាប់រង​​កម្ពុជា​​​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។ ​
​​បុព្វលាភ​ដុល​ឆ្នាំ​២០១៥ ​គឺ​មាន​ចំនួន​ ​៦១,៦ ​លាន​ដុល្លារ ​​​ដោយ​កាល​ពី​ឆ្នាំ​២០១៤​ គឺ​មាន​ចំនួន​ត្រឹម​តែ​៥៣​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ​​កំណើន​១៦,៤​ភាគរយ​នេះ គឺ​មាន​ចំនួន​តិច​ជាង​កំណើន​ជា​​ប្រចាំ​ឆ្នាំ​​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​ដែល​គិត​ជា​មធ្យម​២០​ភាគរយ​។
​សូម​បញ្ជាក់​ថា ​វិស័យ​ធានា​រ៉ាប់រង​ក្នុង​ប្រទេស​កម្ពុជា ​ហាក់​ដូច​ជា​នៅ​​តែ​ជា​រឿង​ថ្មី​សម្រាប់​ប្រជាជន ​ខណៈ​ដែល​ប្រទេស​ជឿនលឿន​​​បាន​ប្រើប្រាស់​សេវា​នេះ​ជា​យូរ​មក​ហើយ​។ ​​បច្ចុប្បន្ន​ សមាគម​ធានា​រ៉ាប់រង​​កម្ពុជា​ ​មាន​សមាជិក​សរុប​ប្រមាណ​ ១១​ ៕ ​​​
​ដោយ​៖ ​អ៊ុន ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031