អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​ចំណូល​ក្រុមហ៊ុន​Facebook​ ​កើន​ឡើង​ ១១​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​

​​ចំណូល​ក្រុមហ៊ុន​Facebook​ ​កើន​ឡើង​ ១១​ភាគរយ​នៅ​ត្រីមាស​ទី​៣​ ​

លោក ស្ថាបនិក​វ័យ​ក្មេង​របស់​ក្រុមហ៊ុនFacebook

ប្រ​ភព៖​​ www.irishtimes.com

​​ប្រាក់ចំណូល​សុទ្ធ (Net Income) ​របស់​ក្រុម​ហ៊ុនFacebook​ ​មាន​ការ​កើនឡើង​​ដល់​៨៩១​លាន​ដុល្លារ​អាមេរិក​ ​​គិត​ចាប់​ពី​ខែ​កក្កដា​ ដល់​ ខែ​កញ្ញា​​​នេះ​ ​ ពោល​គឺ​កើនឡើង​១១​ភាគរយ​ បើ​គិត​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​គឺ​មាន​ចំនួន​ ៨០៦​លាន​ដុល្លារ​អាមេរិក​។

​ការ​កើនឡើង​ចំណូល​គួរ​ឲ្យ​កត់​ស្គាល់​នេះ​ ក៏ដោយ​សារ​តែ​ក្រុមហ៊ុន​Facebook​ មាន​កំណើន​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ​នៅ​លើ​ពិភពលោក​។ បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ​គឺ​មាន​អ្នក​ប្រើប្រាស់​ថ្មី​​ចំនួន​៦០​ លាន​នាក់​ជា​រៀងរាល់​ខែ​ ​ក្នុង​ត្រីមាស​ទី​៣​​នៃ​​ឆ្នាំ​២០១៥​ ​ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook សរុប​ប្រមាណ​១,៥៥ ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​។

​លោក​ Mark Zuckerberg ​ស្ថាបនិក​វ័យ​ក្មេង​របស់​ក្រុមហ៊ុនFacebook​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​របស់​លោក​គឺ​ផ្ដោត​សំខាន់​ទៅលើ​ «​ការ​បង្កើត​ថ្មី​ និង វិនិយោគ​យូរអង្វែង»។

​សូម​បញ្ជាក់​ថា Facebook​​ ក្លាយ​ជា​បណ្ដាញ​សង្គម​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ ហើយ​ចំណូល​សំខាន់​របស់​ក្រុមហ៊ុន​នេះ គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ Facebook​​ ​តែ​ម្តង​៕

​ដោយ៖ អ៊ុន​ ភក្តី
​ប្រភព៖ www.bbc.com​ & www.businessinsider.com
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31