អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ចង់ដឹងទេ ក្មេងតូចដែលសម្ដែងជាតួអង្គ ម៉ៅ ឃ្លីជាអ្នកណា?

ចង់ដឹងទេ ក្មេងតូចដែលសម្ដែងជាតួអង្គ ម៉ៅ ឃ្លីជាអ្នកណា?

តារា​សម្ដែងវ័យក្មេងរបស់​អាមេរិក​កាំង​ឈ្មោះ​ Neel Sethi

ប្រ​ភព៖​​ www.youtube.com

ខណៈ​នេះ​គ្មាន​អ្នក​ណា​ដែល​មិន​ស្គាល់ ​ឬ ​ចាប់អារម្មណ៍​ក្មេង​ប្រុស​មុខ​មាត់​ស្អាត​ ដែល​សម្ដែង​ជា​តួ​អង្គ​ ម៉ៅ​ ឃ្លី ក្នុង​រឿង​និទាន​ដ៏​ល្បីល្បាញ​ “The Jungle Book” ហើយ​ត្រូវ​បាន​​ផលិត​កម្ម​ Disney យក​មកផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​។ ក្មេង​ប្រុស​រូប​នេះ​គឺ​ជា​តារា​សម្ដែង​អាមេរិក​កាំង​ឈ្មោះ​ Neel Sethi មាន​បទ​ពិសោធន៍​​សម្ដែង​បាន​ពីរ​រឿង​ហើយ​គឺ​ រឿង​ Dawali (Short Film) និង​​រឿង​ចុង​ក្រោយ​បង្អស់​ដើរ​តួ​ជា​តួ​អង្គ​ឯក​ ម៉ៅ ឃ្លី​ (The Jungle Book) នេះ​តែ​ម្ដង​។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិរូប​ខ្លះ​របស់​តួ​អង្គ​ឯក​ដែល​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​នៅ​ពេល​នេះ៖

ឈ្មោះ​ ៖ Neel Sethi

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២២ ធ្នូ ឆ្នាំ​ ២០០៣

អាយុ៖ ១២ ឆ្នាំ

ទី​កន្លែង​កំណើត​៖ ទីក្រុង New York សហរដ្ឋអាមេរិកUSA

ជនជាតិ ៖ អាមេរិក (ដើម​កំណើត​ឥណ្ឌា)

អាជីព៖ តារា​សម្ដែង​

សមិទ្ធិផល​ការងារ៖ Dawali, The Jungle Book

​ខុស​គ្នា​ពី​កម្ពុ​ជា​​ដែល​ប្រើ​អក្សរ​រត់​លើ​អេក្រង់​កុន​ ភាពយន្ត​នេះ​​នឹង​ត្រូវ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ឥណ្ឌា​​ដោយ​មាន​ការ​បញ្ចូល​សំឡេង​ជា​ភាសា​ហ៊ិន​ឌូ​​ ហើយ​តារា​សម្ដែង​ល្បី​ៗ​បូលីវូដ​ដែល​នឹង​បញ្ចូល​សំឡេង​ជា​ភាសា​ហ៊ិនឌូ​ឱ្យ​តួ​អង្គ​និមួយ​ៗ​ក្នុង​រឿង​នេះ​​​​មាន​ដូច​ជា​៖ Irrfan Khan, Nana Patekar, Shefali Shah, Om Puri and Priyanka Chopra ៕

ប្រែ​សម្រួល​៖ សុខា នីកា
ប្រភព៖ www.filmyfolks.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031