អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តារាចម្រៀង​ លីវ តឺវហួរ​៖ ចង់សាច់ចាំក្មេង​ជាង​វ័យ​ សំខាន់​លើ​ការ​ទទួ​ល​ទាន

តារាចម្រៀង​ លីវ តឺវហួរ​៖ ចង់សាច់ចាំក្មេង​ជាង​វ័យ​ សំខាន់​លើ​ការ​ទទួ​ល​ទាន

ប្រ​ភព៖​​ www.dramafever.com

កាលពីពេលថ្មីៗនេះ តារាចម្រៀងលំដាប់ជួរមុខរបស់ហុងកុង លោក Andy Lau ឬដែលប្រជាជនភាគច្រើននិយមហៅគាត់ថា លី តឺវហួរ បានបង្ហើបឱ្យដឹងពីអាថ៌កំបាំងដែលធ្វើរូបរាងនិងសាច់ឈាមរបស់លោកនៅតែស្រស់សង្ហានិងក្មេងជាងវ័យ។

ប៉ុន្មានថ្ងៃកន្លងមកនេះមានអ្នកលេងអ៊ីនធឺណិតម្នាក់បានប្រមូលផ្ដុំរូបភាពតាំងពីចូលប្រឡូកក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្នដែលគិតជារយៈពេលគឺមិនតិចជាង ៣០ឆ្នាំនោះទេ។ មនុស្សជាច្រើនដែលបានឃើញរូបភាពទាំងអស់នោះម្នាក់ៗសុទ្ធតែជាប់គាំង ព្រោះទោះជាជាច្រើនឆ្នាំមកនេះ លីវ តឺវហួរ មើលទៅចាស់ទុំជាងមុនតែមុខមាត់សង្ហា និងស្បែកតឹងណែនរបស់គាត់មើលទៅគ្មានអ្វីប្រែប្រួលបន្តិចសិន។

ឆ្លៀតឱកាសជាតារាកិត្តិយក្នុងកម្មវិធី Hit 99.7 លោកឪពុកកូនមួយរូបនេះត្រូវបានពិធីករសាកសួរទាក់ទងនឹងអាថ៌កំបាំងធ្វើដូចម្ដេចអាចរក្សាសម្រស់ឱ្យមើលទៅនៅតែក្មេងបែបនេះ បើទោះជាលោកមានការងារមមាញឹកយ៉ាងណាក្ដី។

ឆ្លើយតបចំពោះអ្វីដែលពិធីករចង់ដឹងក៏ដូចជាសាធារណជនទូទៅ តារាចម្រៀងតារាសម្ដែងរូបនេះបាននិយាយថា អាថ៌កំបាំងដែលធ្វើឱ្យលោកសាច់ចាំបែបនេះគឺមកពីលោកញ៉ាំហួសកំណត់ ឧទាហរណ៍ដូចជា បើសិនជាលោកទទួលសាច់ លោកនឹងទទួលទានរហូតដល់កម្រិត៧០ភាគរយនៃការឆ្អែតលោកនឹងឈប់ទទួលទាន។ ទោះជាយ៉ាងណាក្ដី លោកក៏បានបន្ថែមឱ្យដឹងដែរថា ការទទួលគឺជារឿងសំខាន់លោកនិងភរិយាគឺ Carol Chu បច្ចុប្បន្នទទួលទានបន្លែភាគច្រើន ហើយញ៉ាំបាយឱ្យបានច្រើន ដើម្បីឱ្យក្នុងសារពាង្គកាយមានសារជាតិបំប៉នគ្រប់គ្រាន់។

តារាចម្រៀងមុខក្មេងជាងវ័យរូបនេះក៏បានផ្ដែផ្ដាំដល់អ្នកកំពុងស្ដាប់លោកក្នុងកម្មវិធីវិទ្យុនោះដែរថា កុំឱ្យទទួលទានបង្អែម របស់ណាដែលមានជាតិផ្អែមច្រើនពេក ព្រោះការទទួលទានបង្អែមច្រើននឹងធ្វើឱ្យរូបរាងយើងងាយចាស់។

កូនស្រីរបស់តារាចម្រៀងរូបនេះក៏ជាកត្តាចម្បងដែលជួយឱ្យរូបរាងរបស់លោកនៅក្មេងផងដែរព្រោះតាំងពីមានកូនស្រី Hanna Lau វ័យជាង៤ខួបមក លោកបានផ្លាស់ប្ដូរទម្លាប់ចូលគេងយប់ជ្រៅមកចូលគេងម៉ោង១០យប់ដើម្បីឱ្យព្រឹកឡើងលោកអាចក្រោកពីគេងម៉ោង៨ព្រឹកដើម្បីជូនកូនស្រីទៅសាលារៀន។.

ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.jaynestars.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031