អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ក្រុមហ៊ុន ​Audi Cambodia ​ប្រារព្ធ​បុណ្យ​តន្ត្រី​ហ្សាស​​អន្តរជាតិ​​ដ៏​អស្ចារ្យ​​លើក​ទី​២​ នៅ​​រាជធានី​ភ្នំពេញ

ក្រុមហ៊ុន ​Audi Cambodia ​ប្រារព្ធ​បុណ្យ​តន្ត្រី​ហ្សាស​​អន្តរជាតិ​​ដ៏​អស្ចារ្យ​​លើក​ទី​២​ នៅ​​រាជធានី​ភ្នំពេញ

Audi Cambodia ដែលជាក្រុមហ៊ុនរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានរៀបចំបុណ្យតន្ត្រីហ្សាសអន្តរជាតិអូឌីភ្នំពេញ (Jazz Festival Audi International Phnom Penh) ដ៏អស្ចារ្យនៅរាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី១២ ខែ ធ្នូម្សិលមិញនៅបន្ទប់តាំងបង្ហាញរថយន្តAudi ។

ក្នុងរាត្រីដ៏សែនអស្ចារ្យនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេសនោះ គឺការប្រគំតន្ត្រីហ្សាសដ៏កន្ត្រាក់អារម្មណ៍ ដោយមានវត្តមានរបស់លោក Vladimir Cetkart Quartet ដែលជាអ្នកលេងហ្គីតាប្រចាំនៅទីក្រុងញីវយ៉ក អ្នកជំនាញផ្នែកសម្លេង និង អ្នកនិពន្ធតន្ត្រី។

img_7564

ក្នុងពេលបើកកម្មវិធី លោក Antoine Jeanson នាយកប្រតិបត្តិអូឌីកម្ពុជា បានថ្លែងថា៖ « ការរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យសិល្បៈកម្ពុជា គឺជាការប្ដេជ្ញាចិត្តរបស់យើង»។ ជាមួយគ្នានោះ នាយកប្រតិបត្តិអូឌីកម្ពុជា រូបនេះក៏បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលមានផ្ដល់ជាវត្តមានក្នុងការប្រគំតន្ត្រីហ្សាសក្នុងរាត្រីដ៏សែនមនោរម្យ។

img_7561

សូមបញ្ជាក់ថា ក្រុមហ៊ុនAudi Cambodia រៀបចំប្រគំតន្ត្រីហ្សាសសរុបចំនួន៤លើកសម្រាប់ចុងឆ្នាំនេះ។  ពោលគឺមានថ្ងៃទី១២ (ដែលទើបតែបញ្ចប់ទៅនោះ) ថ្ងៃទី១៣នៅសណ្ឋាគារRaffles Le Royal ដែលមានការចូលរួមពីលោក Yutaka Shiina ដែលជាអ្នកជំនាញផ្នែកព្យ៉ាណូរបស់ជប៉ុន។ ថ្ងៃទី ១៤ ខែធ្នូ គឺធ្វើឡើងនៅមហោស្រពBlack Box Theater នៅសាលាអន្តរជាតិបារាំង ដោយមានការចូលរួមពីលោក ម៉ា ចន្ទបញ្ញា ដែលជាអ្នកចម្រៀងខ្លួនឯង original song ដ៏ល្បីរបស់កម្ពុជា និង កញ្ញា កែវសុភីស្សា ដែលមានជំនាញផ្នែកតែងនិពន្ធ និងអ្នកចម្រៀងកម្ពុជាដ៏ល្បីចំនួនពីរូបទៀតរបស់កម្ពុជាគឺ លោក Jimmy Kiss និង កញ្ញា Nikki Nikki ។

ចំណែកថ្ងៃទី១៥ខែធ្នូវិញ ក្រុមហ៊ុនAudi Cambodia គឺធ្វើឡើងនៅសណ្ឋាគារRaffles Le Royal ដោយមានការចូលរួមពី Sara Lazarus Quartet ដែលជាអ្នកចម្រៀងមកពីអាមេរិក៕

img_7553img_7588

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31