អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​អំពី​នីតិវិធី​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (Certificate of Origin) សម្រាប់​ការនាំចេញ​តាមផ្លូវ​គោក​

ស្វែងយល់​អំពី​នីតិវិធី​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (Certificate of Origin) សម្រាប់​ការនាំចេញ​តាមផ្លូវ​គោក​

ប្រ​ភព៖​​ Wendy Laursen

​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើប្រាស់​ដើម្បី​បញ្ជាក់​ពី​ប្រភពដើម​ទំនិញ ដែល​បាន​ផលិត ឬ បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ​។ ជាទូទៅ​ឯកសារ​នេះ គឺជា​ផ្នែក​ស្នូល​នៃ​ឯកសារ នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ​។​
​នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ​សម្រាប់​នាំចេញ​ទំនិញ​ក្រោម​ប្រព្រឹត្តិកម្ម​អនុគ្រោះ អ្នក​នាំចេញ ឬ តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ​ជា​លាយលក្ខណ៍អក្សរ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ទំនិញ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​គាំទ្រ​ត្រឹមត្រូវ ដែល​បង្ហាញថា​ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​។​

​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ​៖
•​ ​មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ និង​
•​ ​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​។​
ប្រទេស​ដែល​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​
​ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ប្រទេស​ដែល​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ដែល​អ្នក​នាំ ទំនិញ​ទៅកាន់​ប្រទេស​ទាំងនោះ ត្រូវតែ​បំពេញ ដើម្បី​ទទួលបាន​នូវ​អត្រាពន្ធ​អនុគ្រោះ​ក្នុង​ទម្រង់​ផ្សេងៗ ដូចជា​៖
•​ ​អាស៊ាន​-​អូស្ត្រាលី​-​ញ៉ូ​វ​ហ្សី​លែ​ន​៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ AANZ
•​ ​ចិន​: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AC
•​ ​ឥណ្ឌា​: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AI
•​ ​កូរ៉េ​: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AK
•​ ​ជប៉ុន​: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AJ
•​ ​វៀតណាម​: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ S
•​ ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម​(LDC និង​LLDC): វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ A
•​ ​អត្រាពន្ធ​មិន​អនុគ្រោះ​អាច​ចេញ​បាន ដោយ​ប្រើ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ N
របៀប​ដាក់ពាក្យ​ស្នើសុំ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​
​អ្នក​នាំចេញ​ចាំបាច់ ត្រូវដាក់​ពាក្យស្នើសុំ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​នៅ​នាយកដ្ឋាន​នាំចេញ​-​នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម​។ នីតិវិធី​នៃ​ការដាក់​ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ អាច​រកបាន​នៅ ក្នុង​ប្រកា​សលេខ ១១២ MOC/SM 2013 ស្តីពី​ការកែប្រែ​នីតិវិធី​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​។​

​ការដាក់​ពា​ក្ស​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​ការនាំចេញ​តាមផ្លូវ​គោក ត្រូវ​ធ្វើតាម បែបបទ​ដូចខាងក្រោម ៖
ក​. ទំនិញ​ជា​សម្លៀកបំពាក់ ផលិតផល​វាយនភ័ណ្ឌ ស្បែកជើង និង​របស់របរ​ប្រើប្រាស់​ផ្សេងទៀត (​ប្រដាប់​តុបតែង កាយ​) ដូចជា កាបូប មួក ជាដើម ៖
•​ ​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ពី​ក្រុមហ៊ុន​
•​ ​ច្បាប់​ចម្លង​ប័ណ្ណ​បើកប្រាក់ (​សែក​) បញ្ជាក់​ពី​ការទូទាត់​កម្រៃ​រដ្ឋបាល និង​កម្រៃ​គ្រប់គ្រង​ការនាំចេញ​
•​ ​វិក្កយបត្រ​ទូទាត់​កម្រៃ​សេវាសាធារណៈ​
•​ ​វិក្កយបត្រ​ពាណិជ្ជកម្ម​
•​ ​បញ្ជី​វេច​ខ្ចប់​
•​ ​របាយការណ៍​ត្រួតពិនិត្យ​រួម​លើ​ផលិតផល​វាយ​ន​ភណ្ឌ​នាំចេញ ដោយ អគរ និង​កាំកុងត្រូល​
•​ ​ប្រតិវេទន៍​គយ​នាំ​ចេញពី​កម្ពុជា​
•​ ​លិខិតបញ្ជាក់​អ្នកតំណាង​របស់​ក្រុមហ៊ុន​
​ខ​. ទំនិញ​ជា​សិប្បកម្ម​តូចៗ និង​កសិកម្ម​
•​ ​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ពី​ក្រុមហ៊ុន​
•​ ​វិក្កយបត្រ​ពាណិជ្ជកម្ម​
•​ ​បញ្ជី​វេច​ខ្ចប់​
•​ ​អ​ញ្ញត្តិ​ប័ណ្ណដឹកជញ្ជូន​តាមផ្លូវ​គោក​
•​ ​ប្រតិវេទន៍​នាំចេញ​ពី​កម្ពុជា​
​បន្ទាប់ពី​នាំចេញ​ទំនិញ​រួចហើយ ត្រូវដាក់​ឯកសារ​បន្ថែ​ម​ទៀត​ដូចជា ៖
•​ ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ទំនិញ​នាំចេញ ដោយ​កាំកុងត្រូល (CQ)
•​ ​ប្រតិវេទន៍​គយ ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​កម្ពុជា (CD)
•​ ​ច្បាប់​ចម្លង​ប័ណ្ណ​បើកប្រាក់​(​សែក​) បញ្ជាក់​ពី​ការទូទាត់​កម្រៃ​រដ្ឋបាល​
•​ ​ឯកសារ​ផ្សេងទៀត​របស់​ក្រុមហ៊ុន​ដែល​អាច​បញ្ជាក់​ពី​ប្រភពដើម​នៃ​ទំនិញ (​ករណី​អង្ករ និង​ផលិតផល​កសិកម្ម​ដែលជា​ផលិតផល​រសើប​)

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031