អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​ការទិញ​លក់​អចលនទ្រព្យ​ដោយ​មិនបាន​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ (​កាត់ឈ្មោះ​) មាន​ហានិភ័យ​អ្វីខ្លះ​?

តើ​ការទិញ​លក់​អចលនទ្រព្យ​ដោយ​មិនបាន​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ (​កាត់ឈ្មោះ​) មាន​ហានិភ័យ​អ្វីខ្លះ​?

ប្រ​ភព៖​​ financialblogger.co.uk

​ ​កម្មសិទ្ធិ គឺជា​សិទ្ធិ​មួយ​ប្រភេទ​ដែល​កម្មសិទ្ធិករ​អាច​ប្រើប្រាស់ អាស្រ័យ​ផល និង ចាត់ចែង (​ជួល លក់ ដូរ អំណោយ ជាអាទិ៍​) នូវ​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​របស់ខ្លួន​បាន​ដោយ​សេរី​។ ម្ចាស់​កម្មសិទ្ធិ​អាច​អះអាង​អំពី​សិទ្ធិ​នៃ កម្មសិទ្ធិ លើ​អចលនទ្រព្យ​មួយ​បាន​ដោយ​ផ្អែកទៅលើ​ប័ណ្ណកម្មសិទ្ធិ​។ ជាការ​ពិតណាស់ នាពេល​បច្ចុប្បន្ននេះ ការទិញ​លក់ អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​យើង ជាពិសេស​នៅក្នុង​តំបន់​ដ៏​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយចំនួន កំពុងតែ​កើនឡើង​ដ៏​គួរឱ្យកត់សម្គាល់​។ យ៉ាងណាមិញ ពាក់ព័ន្ធ​ទៅនឹង​ការទិញ​អចលនទ្រព្យ​នេះ​ផងដែរ ក្រៅ​អំពី ការពិចារណា​ទៅលើ​កត្តាសេដ្ឋកិច្ច និង ភាពសុខដុមរមនា​នៃ​ការរស់នៅ អ្នកទិញ​គួរ​គប្បី​គិត​អំពី​ហានិភ័យ​ផ្នែក ច្បាប់​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការកាន់កាប់​លើ​អចលនទ្រព្យ​ដែល​បាន​ទិញ​ផងដែរ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់ថា​តើ​ការទិញ​លក់​អចលនទ្រព្យ​ដោយ​មិនបាន​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ (​កាត់ឈ្មោះ​) មាន​ហានិភ័យ​អ្វីខ្លះ​?
​ ​ខាងក្រោម​នេះ គឺជា​ហានិភ័យ​ផ្នែក​ច្បាប់​មួយចំនួន​ដែល​កើតចេញពី​ការមិន​បាន​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​៖
១. កាន់កាប់​អចលនទ្រព្យ​អ្នកដទៃ​ដោយ​គ្មាន​សិទ្ធិ​
​ ​ផ្អែកទៅលើ​មាត្រា ១៣៥ នៃ​ក្រមរដ្ឋប្បវេណី​ឆ្នាំ ២០០៧ ដើម្បីឱ្យ​ការផ្ទេរកម្មសិទ្ធិ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល ម្នាក់ទៀត​មាន​អានុភាព​តាមផ្លូវ​ច្បាប់ លុះត្រាតែ​ការផ្ទេរ​នោះ​ត្រូវបាន​ចុះបញ្ជី (​កាត់ឈ្មោះ​) ត្រឹមត្រូវ​នៅ​អង្គភាព សុរិយោដី​។ ផ្អែកទៅលើ​ខ្លឹមសារ​នេះ ការផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​មួយ​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត មិន កើតឡើង​ឡើយ ប្រសិនបើ​មិនបាន​ចុះបញ្ជី​អំពី​ការផ្ទេរ​នោះទេ​។ មានន័យថា សិទ្ធិ​នៃ​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះ គឺ​នៅតែ​ជា​របស់​កម្មសិទ្ធិករ​ដើម​នៅឡើយ​។ ក្នុងន័យនេះ អ្នក​ដែល​ទិញ​អចលនទ្រព្យ​ដោយ​មិនបាន​ចុះបញ្ជី​ផ្ទេរ កម្មសិទ្ធិ​នោះ មិនមាន​សិទ្ធិ​ណាមួយ​នៅលើ​អចលនទ្រព្យ​នោះឡើយ​។ ក្នុងករណីនេះ អ្នកទិញ​នោះ​មិនមាន​សិទ្ធិ ស្របច្បាប់​ក្នុងការ​កាន់កាប់​ដី​ដែល​ខ្លួន​បាន​ទិញ​នោះឡើយ​។
២. អាច​បាត់បង់​សិទ្ធិ​ស្របច្បាប់​លើ​អចលនទ្រព្យ​ដែល​ខ្លួន​បាន​ទិញ​
​ ​ជាការ​ពិតណាស់ ការចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ​គឺជា​ល័ក្ខខ័ណ្ឌ​អានុភាព​នៃ​ការកាន់កាប់​។ ក្នុងន័យនេះ មានតែ បុគ្គល​ដែលមាន​ឈ្មោះ​នៅលើ​ប័ណ្ណកម្មសិទ្ធិ​តែប៉ុណ្ណោះ ទើប​អាច​អះអាង​នូវ​អានុភាព​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​កាន់ កាប់​របស់ខ្លួន​បាន​។ ក្នុងករណីនេះ អ្នកទិញ​អាច​បាត់បង់​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិករ​ស្របច្បាប់​ប្រសិនបើ​អ្នកលក់​ទុច្ចរិត​។ ឧទាហរណ៍ លោក “​ក​” បាន​លក់​ដី​មួយកន្លែង​ទៅឱ្យ​លោក “​ខ​”​។ ដោយ​យល់ថា​ជា​អ្នករស់នៅ​ក្នុងស្រុក​ភូមិ​ជាមួយ គ្នា លោក “​ខ​” មិនបាន​ទាមទារ​ឱ្យ​លោក “​ក​” ចុះបញ្ជី​ដើម្បី​ផ្ទេរកម្មសិទ្ធិ (​កាត់ឈ្មោះ​) លើដី​នោះឡើយ​។ ដោយ សារភាព​ទុច្ចរិត លោក “​ក​” ក៏បាន​លក់​ដី​ដដែល​នោះ​ទៅឱ្យ​លោក “​គ​”​។ បន្ទាប់ពី​បានធ្វើ​កិច្ចសន្យាលក់​ទិញ​រួចរាល់ ហើយ លោក “​គ​” ក៏បាន​ទាមទារ​ឱ្យ​លោក “​ក​” ធ្វើការ​ចុះបញ្ជី​ដើម្បី​កាត់ឈ្មោះ ពី​ឈ្មោះ​លោក “​ក​” មក​ឈ្មោះ លោក “​គ​” ស្របតាម​នីតិវិធី​ច្បាប់​។ តាមរយៈ​អង្គ​ហេតុនេះ លោក “​គ​” បាន​ក្លាយជា​កម្មសិទ្ធិក​រ​ស្របច្បាប់​នៅលើ​ដី នោះ ចំណែកឯ​លោក “​ក​” បាន​បាត់បង់​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិករ​នៅលើ​ដី​នោះ ដោយហេតុថា គាត់​មិនបាន​ចុះបញ្ជី ផ្ទេរកម្មសិទ្ធិ ហើយ​ច្បាប់​ទទួលស្គាល់​តែ​បុគ្គល​ដែលមាន​ឈ្មោះ​នៅលើ​ប័ណ្ណកម្មសិទ្ធិ​នោះ​ប៉ុណ្ណោះ​។
៣. មាន​ភាពស្មុគស្មាញ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​បន្ត​
​ ​ជាក់ស្តែង ការផ្ទេរ​ការកាន់កាប់​លើដី​មួយកន្លែង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត និង ការផ្ទេរ​ជា​បន្តបន្ទាប់ ទៀត​ដោយ​មិនបាន​ចុះបញ្ជី​អំពី​ការផ្ទេរ​នោះ គឺជា​បញ្ហា​ផ្លូវច្បាប់​ដ៏​ស្មុគស្មាញ​មួយ ដោយហេតុថា យើង​ពិបាក​ក្នុងការ កំណត់ថា​តើ​អ្នកណា​ជា​កម្មសិទ្ធិករ​ពិតប្រាកដ​នៃ​ដី​មួយ​នោះ​? ច្បាប់​ទទួលស្គាល់​តែ​បុគ្គល​ដែលមាន​ឈ្មោះ​នៅលើ ប័ណ្ណកម្មសិទ្ធិ​ប៉ុណ្ណោះ​ថា​ជា​កម្មសិទ្ធិករ​ស្របច្បាប់​។ ក្នុងន័យនេះ បុគ្គល​ដែល​មិន​ឈ្មោះ​នៅលើ​ប្លង់​កម្មសិទ្ធិ​នោះ មិនមាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល និង ចាត់ចែង​អចលនទ្រព្យ​នោះឡើយ​។ ដូច្នេះហើយ ប្រសិនបើ​អ្នកកាន់កាប់ ដី​ចុងក្រោយ​គេ មានបំណង​ចាត់ចែង​អចលនទ្រព្យ​នោះ​ដោយ​ស្របច្បាប់ អ្នកកាន់កាប់​ចុងក្រោយ​នោះ ត្រូវ​ស្វែងរក ម្ខា​ស់​ដើម ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ធ្វើការ​ចុះបញ្ជី​ផ្ទេរកម្មសិទ្ធិ (​កាត់ឈ្មោះ​) ស្របតាម​បញ្ញត្តិ​ច្បាប់​។ នេះ គឺជា​ដំណើការ​ដ៏​ស្មុគស្មាញ​មួយ​ដោយហេតុថា ពេលខ្លះ​យើង​មានការ​លំបាក​ខ្លាំង​ក្នុងការ​ស្រាវជ្រាវ​រក​ម្ខា​ស់​ដើម និង បុគ្គល​ដែល​ពាក់ព័ន្ធ ហើយ​ករណី​ខ្លះទៀត យើង​មិនអាច​រក​ពួកគេ​ឃើញ ឬក៏​ម្ចាស់​កម្មសិទ្ធិ​ដើម​បាន​ស្លាប់​ហើយ ក៏​ថា​បាន​។​
៤. មាន​ភាពលំបាក​ក្នុងការ​ដាក់​ធានា​កាតព្វកិច្ច​នានា
​ ​តាមច្បាប់ មានតែ​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទើប​មាន​សិទ្ធិ​ចាត់ចែង (​លក់ ដូរ អំណោយ ដាក់បញ្ចាំ ជាអាទិ៍​) លើ​អចលនទ្រព្យ​នោះ​។ ដូច្នេះហើយ ក្នុងការ​ដាក់​ធានា​កាតព្វកិច្ច​នានា ឧទាហរណ៍ ការដាក់ ប​ញ្ជាំ​ដើម្បី​ធានា​កាតព្វកិច្ច​សងបំណុល​ធ​នាគារ ជាអាទិ៍ បុគ្គល​ដែល​កាន់កាប់​អចលនទ្រព្យ​នោះ ដោយ​ឈ្មោះ​នៅ ក្នុង​ប្លង់​កម្មសិទ្ធិ​មិនមែនជា​ឈ្មោះ​របស់ខ្លួន​នោះ អាច​នឹង​ត្រូវបាន​ច្រានចោល​នូវ​សំណើរ​កម្ចី​ប្រាក់ ឬក៏​បុគ្គល​នោះ​នឹង ត្រូវបាន​តម្រូវឱ្យ​ធ្វើឯកសារ​បញ្ជា​ក់​ពី​សិទ្ធិ​នានា ដែល​ការណ៍​នេះ​នឹង​ជួប​ផល​លំបាក​ជាច្រើន​៕

​ដោយ​៖ ប៉ុ​ម ទូច​
​ ​

​ ​
​ ​

​ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

ទម្លាប់​អាក្រក់​​ទាំង ​៥​យ៉ាង​​ ដែល​ធ្វើ​អោយ​​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930