អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company)?

តើ​អ្វី​ទៅជា​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company)?

ប្រ​ភព៖​​ kimedia.blogspot.com

នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច បុគ្គល​គ្រប់រូប រួមទាំង​បុគ្គល​សាធារណៈ​ផង អាចបង្កើត​សហគ្រាស​ក្នុង​គោល បំណង​ស្វែងរក​ប្រាក់ចំណេញ និង មិន​ស្វែងរក​ប្រាក់ចំណេញ​។ ពាក្យ​ថា “​បុគ្គល​” នៅទីនេះ សំដៅ​ដល់​នីតិបុគ្គល (​ក្រុមហ៊ុន ឬ ស្ថាប័ន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ប​ញ្ញ​តិ្ត​នៃ​ច្បាប់​)​។ សហគ្រាស​សា​ធាណៈ គឺជា​សហគ្រាស ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គល​សាធារណៈ​ស្របតាម​ច្បាប់​ស្តីពី​សហគ្រាស​សាធារណៈ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​?
១. ការបង្កើត​
​ ​យោងទៅលើ​អនុក្រឹត្យ​លេខ ៧២ អនក្រ​.​បក ចុះ​ថ្ងៃទី ២៣ ខែ វិ​ចិ្ឆ​កា ឆ្នាំ ១៩៩៨ សហគ្រាស​សាធារណៈ ដែលមាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះថា ក្រុមហ៊ុន ហ្គ្រី​ន ត្រេ​ដ (Green Trade Company) ដែល​ក្រុមហ៊ុន​នេះ ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេសរ​បស់​ក្រ​សូង​ពាណិជ្ជកម្ម និង ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។ ត្បិត​ថា ក្រុមហ៊ុន​នេះ​ស្ថិតក្រោម​អាណាព្យាបាល​នៃ​ក្រសួង​ធំ​ទាំងពីរ​របស់​រដ្ឋ​ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុន​មួយ​នេះ​ដំណើរការ​ប្រកបដោយ​ស្វ័យភាព (​ឯករាជ្យ​) ផ្នែក​រដ្ឋបាល និង ផ្នែក​ហិរញ្ញវត្ថុ​។
២. ម្ចាស់​ភាគហ៊ុន និង ការគ្រប់គ្រង​
​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company) នេះ ត្រូវបាន​រួមបញ្ចូល​ដោយ​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន​៤ គឺ​៖ ក្រុមហ៊ុន​ស្បៀង​កម្ពុជា​, ក្រុមហ៊ុន​សំភារៈ​បរិក្ខារ​, ក្រុមហ៊ុន​ប្រមូល​ទិញ និង ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម “​កាំ​ត្រង់​” ដោយមាន​ការដឹកនាំ​ពី​ក្រុមប្រឹក្សាភិបាល ៧​រូប និង​មន្ត្រី​ត្រួតពិនិត្យ​រដ្ឋ ១​រូប ដែល​តំណាង​ឲ្យ​ក្រសួង ៥ គឺ តំណាង​ក្រសួងពាណិជ្ជកម្ម​១​រូប​, តំណាង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​១​រូប​, តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី​១​រូប​, តំណាង​ក្រសួងកសិកម្ម​១​រូប​, និង តំណាង​ក្រសួងផែនកា ១​រូប រួមទាំង​តំណាង​និយោជិត​របស់​ក្រុមហ៊ុន​១​រូប និង អគ្គនាយក​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ​ផងដែរ​។
៣. គោលបំណង​នៃ​ការបង្កើត​
​ ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ (Green Trade Company) ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើ​ពាណិជ្ជកម្ម ផលិតកម្ម និង សេវាកម្ម ទៅលើ​មុខទំនិញ​ស្បៀង និង ម្ហូបអាហារ​ជា​មូលដ្ឋាន​ដោយផ្ទាល់ នៅក្នុង​ក្របខ័ណ្ឌ​ក្នុង និង ក្រៅប្រទេស​។ ក្រៅពី​មុខទំនិញ​ស្បៀង និង ម្ហូបអាហារ ក្រុមហ៊ុន​នេះ​ក៏​ប្រកប​អាជីវកម្ម ផលិតកម្ម និង សេវាកម្ម ព្រមទាំង​នាំចេញ​-​នាំចូល​លើ​មុខទំនិញ​ផ្សេងទៀត​ដូច​អាជីវករ​ឯកជន​ដទៃទៀត​ដែរ ក្នុង​គោលដៅ​ដូចខាងក្រោម​៖
•​ ​ទិញ​លក់​ផលិតផល​ស្បៀង និង ម្ហូបអាហារ ក្នុង​គោលដៅ​រក្សា​ស្ថេរភាព​ទីផ្សារ និង​ទ្រទ្រង់​ថ្លៃ​ស្បៀង​របស់ កសិករ​។​
•​ ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​ការនាំចេញ​-​នាំចូល​ស្បៀង និង ម្ហូបអាហារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​តុល្យភាព មុខទំនិញ​ស្បៀង និង ម្ហូបអាហារ​ទូទាំងប្រទេស​។​
•​ ​រួមចំណែក​គ្រប់គ្រង​សន្និធិ (​ស្តុក​) ត្រៀម​បំរុង​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​
•​ ​រួមចំណែក​ផ្គត់ផ្គង់​ស្បៀង និង​ម្ហូបអាហារ​ដល់​គ្រប់​សេចក្តីត្រូវការ​របស់​រា​ជ​រដ្ឋាភិបាល​។​
•​ ​ធ្វើ​រាល់​សកម្មភាព​អាជីវកម្ម​ដូច​មានចែង​នៅក្នុង​លក្ខន្តិកៈ​។
៤. បេសកកម្ម​
•​ ​ដឹកជញ្ជូន​អង្ករ​ទាន់ពេលវេលា​តាម​គោលដៅ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជួយ​ដល់​ប្រជាជន​រងគ្រោះ មហន្តរាយ ។
•​ ​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​បំណង​បញ្ជា​ទិញ និង ជំរុញ​បើក​ទីផ្សារ
•​ ​ប្រកាន់យក​គោល​ការ​ណ៌​ទីផ្សារសេរី​ដោយ​រក្សា​នូវ​ការប្រកួតប្រជែង​ក្នុង​វិស័យ​ឯកជន​ឱ្យមាន​ប្រសិទ្ធិភាព ខ្ពស់ ។​
៥. យ​ទ្ធ​សាស្ត្រ​
•​ ​ជំរុញ​ទីផ្សារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដល់​កសិករ
•​ ​ជំរុញ​ទីផ្សារ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅ​ជុំវិញ​ពិភពលោក
•​ ​ជំរុញ​កសិករ​អោយ​យល់ដឹង​ពី​ការជ្រើសរើស​ពូជ
•​ ​ចង​ជា​សហគម​ន៏​ដើម្បី​កំណត់​ថ្លៃ​ស្រូវ​អង្ករ
•​ ​ស្វែងរក​កម្ចី​ឥណទាន​ដែលមាន​តំលៃ​អត្រា​ការប្រាក់​ទាប​ជូន​ប្រជាជន
•​ ​បង្កើន​ការកែច្នៃ​អង្ករ​ស្របតាម​ស្តង់ដារ​អន្តរជាតិ
•​ ​រៀបចំ​និង​បង្កើន​ឃ្លាំង​ស្តុក​និង​ទីលាន​ស្តុក​អោយ​តាម​ស្តង់ដារ
•​ ​ខិតខំ​ថែរក្សា​និង​បង្កើន​ការដឹកជញ្ជូន​អោយទាន់​ពេលវេលា​ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​នៃ​វិស័យ​នាំចេញ
•​ ​ពង្រឹងសមត្ថភាព​បុគ្គ​លិ​ក​អំពី​ស្តង់ដារ​និង​ប​ចេ្ច​ក​ទេស​នៃ​ការ​កិន​កែច្នៃ​ស្រូវ​៕

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930