អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​ក្រុមហ៊ុន​មួយ​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​បោះផ្សាយ​និង​លក់​មូល​ប​ត្រ​ជា​សាធារណៈ​បាន​?

តើ​ក្រុមហ៊ុន​មួយ​ត្រូវបំពេញ​លក្ខ​ខ័​ណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​បោះផ្សាយ​និង​លក់​មូល​ប​ត្រ​ជា​សាធារណៈ​បាន​?

ដូចដែល​លោកអ្នក​បានដឹង​រួចមកហើយ​ថា វិស័យ​មូល​ប​ត្រ​គឺជា​វិស័យ​មួយ​ដែល​ថ្មី​សម្រាប់​បរិបទ​សេដ្ឋកិច្ច កម្ពុជា​។ តួយ៉ាង គិត​មក​ត្រឹម​ខែសីហា​ឆ្នាំ ២០១៧​នេះ មាន​ត្រឹមតែ​ក្រុមហ៊ុន​ចំនួន​៥ ប៉ុណ្ណោះ​ដែល​បាន​ចុះបញ្ជី​នៅ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ដើម្បី​ទទួលបាន​នូវ​សិទ្ធិ​ក្នុងការ​បោះផ្សាយ និង លក់​មូល​ប​ត្រ​ជា​សាធារណៈ​។ ជាការ​ពិត ណាស់ ក្រៅ​អំពី​កត្តាសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់​ក៏​ជា​កត្តា​មួយ​ដ៏​ស្មុកស្មាញ​មួយ​ក្នុង​ដំណើរ​ការវិវឌ្ឍ​នៃ​ផ្សា​រមូល​ប​ត្រ ផងដែរ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ក្របខ័ណ្ឌ​ច្បាប់​ដែល​ក្រុមហ៊ុន​មួយ​ត្រូវតែ​បំពេញ ដើម្បី​អាច​ឡើង​ផ្សារ​ហ៊ុន​នៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​។​

ខាងក្រោម​នេះ​គឺជា​លក្ខ​ខ័​ណ្ឌ​ច្បាប់​មួយចំនួន​ដែល​ក្រុមហ៊ុន​មួយ​មានបំណង​ឡើង​ផ្សារ​ហ៊ុន​ត្រូវតែ​បំពេញ​៖

១. ទម្រង់​ក្រុមហ៊ុន​
​ផ្អែកទៅលើ​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ពាណិជ្ជកម្ម​អាច​ត្រូវបាន បង្កើតឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវមាន​កម្រិត ក្រុមហ៊ុន​មហាជន ទទួលខុស​ត្រូវមាន​ក​ម្រិ​ត ឬក៏​សាខា​ក្រុមហ៊ុន​បរទេស​ជាដើម​។ លើសពីនេះទៅទៀត ដើម្បី​ទទួលបាន​ទម្រង់​ស្រប ច្បាប់ ក្រុមហ៊ុន​នោះ​ត្រូវតែ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។
​ម្យ៉ាងវិញទៀត យោងទៅលើ​ច្បាប់​ដដែល​នេះ ក្រុមហ៊ុន​មួយ​អាច​ឡើង​ផ្សារ​បាន មានន័យថា​អាច​បោះ ផ្សាយ និង លក់​មូល​ប​ត្រ​ជា​សាធារណៈ​បាន​លុះត្រាតែ​ក្រុមហ៊ុន​នោះ ត្រូវបាន​បង្កើតឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន មហាជន​ទទួលខុស​ត្រូវមាន​កម្រិត​។ ក្នុងន័យនេះ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​បាន​បង្កើតឡើង​ក្នុង​ទម្រង់​ក្រុមហ៊ុន ផ្សេង ត្រូវធ្វើ​ការផ្លាស់ប្តូ​រម​ក​ជា​ក្រុមហ៊ុន​មហាជន​ទទួលខុស​ត្រូវមាន​កម្រិត​វិញ ប្រសិនបើ​ក្រុមហ៊ុន​នោះ​មានបំណង ឡើង​ផ្សារ​ហ៊ុន​។
២. ស្នើសុំ​ការអនុញ្ញាត​បោះផ្សាយ និង លក់​មូល​ប​ត្រ​ជា​សាធារណៈ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​
​ ​យោងទៅលើ​ច្បាប់​ស្តីពី​ការបោះ​ផ្សារ និង ការជួញដូរ​មូល​ប​ត្រ​មហាជន ដើម្បី​អាច​បោះផ្សាយ និង លក់ មូល​ប​ត្រ​ជា​សាធារណៈ​បាន ក្រុមហ៊ុន​ដែលមាន​បំណង​បោះផ្សាយ និង លក់ មូល​ប​ត្រ​ជា​សាធារណៈ​នោះ ត្រូវដាក់ ពាក្យស្នើសុំ​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដោយ​អនុលោម​តាមច្បាប់ និង លក្ខខណ្ឌ​ផ្សេងៗ​ដែល កំណត់ដោយ​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​។​

ដើម្បី​សម្រេច​ថា ពាក្យស្នើសុំ​មួយ​មាន​ភាពសមស្រប ឬ​មិន​សមស្រប​ទៅនឹង​ផលប្រយោជន៍​សាធារណៈ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​ពិចារណ​លើ​ចំណុច​ដូចខាងក្រោម​៖
​ ​ក​. គុណភាព​នៃ​អភិបាលកិច្ច និង ប្រវត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បោះ​ផ្សា​រមូល​ប​ត្រ​។​
​ ​ខ​. តម្រូវការ​របស់​ទីផ្សារ​មូល​ប​ត្រ រួមទាំង​តម្រូវការ​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​។​
​គ​. កត្តា​ជោគជ័យ​នៃ​សំណើ​បោះផ្សាយ និង លក់​មូល​ប​ត្រ​ជា​សាធារណៈ រួមទាំង​អត្ថិភាព​នៃ​កិច្ចសន្យា ធានា​ទិញ ឬ​គម្រោង​ចុះកិច្ចសន្យា​ធានា​ទិញ​ដែល​នឹង​ធានាថា រាល់​មូល​ប​ត្រ​ទាំងអស់​ដែល​ប្រកាស លក់​ក្នុង​ក្រប ខ័​ណ្ឌ​នៃ​សំណើ​លក់​ជា​សាធារណៈ​នោះ អាច​បោះ​ផ្សាយបាន ឬ អាច​លក់​អស់​។​
​ ​ឃ​. លក្ខ​ខ័​ណ្ឌ​តម្រូវ​ក្នុងការ​ចុះបញ្ជី​ដើម្បី​លក់​នៅ​ទីផ្សារ​មូល​ប​ត្រ​។​
​ ​ង​. លក្ខខណ្ឌ​ផ្សេងៗ តម្រូវ​ក្នុងការ​ផ្សព្វផ្សាយ​ឯកសារ​ផ្តល់ព័ត៌មាន​។
​ច​. បញ្ហា​ផ្សេងៗ​ទៀត ដែល​អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ពិនិត្យឃើញថា​មាន​លក្ខណៈ​សម ស្រប​ក្នុងការ​ការពារ​ផលប្រយោជន៍​សាធារណៈ​។

ដោយ​៖ ប៉ុ​ម ទូច​
ប្រភព៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031