អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជាបច្ចេកវិទ្យា​​ផ្តល់សេវា​ហិរញ្ញវត្ថុ FINTECH?

តើ​អ្វី​ទៅជាបច្ចេកវិទ្យា​​ផ្តល់សេវា​ហិរញ្ញវត្ថុ FINTECH?

ប្រ​ភព៖​​ www.pwc.com.au

នៅក្នុង​យុគសម័យ​នៃ​សាកល​ភា​វូ​នីយកម្ម បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ ទំនាក់ទំនង ការសិក្សា​ស្រាវជ្រាវ ព្រមទាំង​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​យ៉ាងសកម្ម​។ បច្ចេកវិទ្យា​បាន​នាំមក​នូវ ភាព​សុ​ខុ​ដុមរ​មនា​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស ព្រមទាំង​ភាព​រីកចម្រើន​គ្រប់​វិស័យ ក្នុងនោះ​រាប់ទាំង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។ បច្ចុប្បន្ននេះ ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ (Fintech) បាននិងកំពុង​ពេញនិយម ជាខ្លាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ដូចជា​សហរដ្ឋអាមេរិក ជប៉ុន ហើយ​និង​ប្រទេស​ដែល​ចាយប្រាក់​អ៊ឺ​រ៉ូ​ជាដើម​។

ជាការ ពិតណាស់ Fintech ក៏​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ផងដែរ ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​មាន​ជាអាទិ៍ ប្រទេស​កម្ពុជា យើង បាន​លើក​យកមក​ពិចារណា និង អភិវឌ្ឍ​នូវ​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​។ ដូច្នេះហើយ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់ថា​តើ​អ្វី​ទៅជា Fintech?

“Fintech” គឺជា​អក្សរ​កាត់​ពី​ពាក្យ “Financial Technology” ដែល​ប្រែជា​ភាសា​ខ្មែរ​ថា “បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​” គឺ​សំដៅ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវា​ផ្នែក​ហិរញ្ញវត្ថុ​។ Fintech គឺជា​គំនិត​ច្នៃប្រឌិត​បែប​វិទ្យាសាស្ត្រ​មួយ​ដែល​បានប្រែក្លាយ​ការផ្តល់​និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ជា​សាច់ប្រាក់ មកជា​ការទូទាត់​ដោយ​ប្រព័ន្ធ​អេ​ឡិច ត្រូ​និ​ច​ជំនួស​វិញ​។ Fintech ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា​៖ ការធានារ៉ាប់រង (Insurance) ការទូទាត់​ថ្លៃទំនិញ និង សេវា (Payments of Goods and Services) ការដាក់​ប្រាក់​បញ្ញើ និង ការផ្តល់​កម្ចី (Deposit & Lending) ការផ្តល់សេវា​ធនាគារ​ចល័ត និង ការ​បូ​ប​អេ​ឡិច​ត្រូ​និ​ច (Mobile Banking & e-Wallets) ជាអាទិ៍​។

​ ​ជាក់ស្តែង នៅក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន Fintech ក៏​ត្រូវបាន​ក្រុមហ៊ុន​មួយចំនួន​យកមកប្រើ​ប្រាស់ ដើម្បី​ផ្គត់ផ្គង់​ទំនិញ និង សេវាកម្ម​របស់​ពួកគេ​ផងដែរ មានដូចជា​៖ អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត (ACLEDA Unity ToanChet) របស់​ធនាគារ​អេស៊ីលីដា ដែល​តាមរយៈ​សេវា​កម្មនេះ អតិថិជន​អាច​ប្រើប្រាស់​ដើម្បី​បង់ថ្លៃ​ទឹក​ភ្លើង ផ្ទេរប្រាក់ បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ និង​ការទូទាត់​ផ្សេងៗ​ទៀត ដោយ​គ្រាន់តែ​ប្រើប្រាស់​នូវ​ទូរស័ព្ទដៃ​របស់ខ្លួន ប៉ុណ្ណោះ​។ ដូចគ្នា​ផងដែរ Pi Pay គឺ​ប្រភេទ​មួយ​នៃ Fintech ដែល​វា​គឺជា​កម្មវិធី​ទូទាត់​គ្មាន​សាច់ប្រាក់​តាម​ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន និង ជា​កម្មវិធី​ផ្ទេរប្រាក់​ឌីជីថល របស់​ក្រុមហ៊ុន Pi Pay Asia​។ គិត​ត្រឹម​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ នេះ គឺ​ត្រឹម​រយៈ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ Pi Pay បានធ្វើ​ការទូទាត់​ក្នុង​ទំហំ​ទឹកប្រាក់ ជាង ១ លាន​ដុល្លារ​ហើយ​។

​ ​មិន​ខុសគ្នា​ពី​ក្រុមហ៊ុន​ខាងលើ​នោះទេ WING គឺជា​ក្រុមហ៊ុន​មួយ​ដែល​នាំមុខគេ​ក្នុងការ​ប្រើប្រាស់ Fintech ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែលមាន​ជាអាទិ៍​៖ ការទូទាត់​ប្រាក់​ចល័ត ផ្ទេរប្រាក់ និង បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​។ ក្រុមហ៊ុន WING ត្រូវបាន​បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០០៩​។ គិត​មកដល់ពេលនេះ អ្នកប្រើប្រាស់ សេវាកម្ម WING មាន​ចំនួន​ប្រហែល​មួយ​លាន​នាក់ ដែល​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកប្រើប្រាស់​គឺជា​កសិករ​។ អ្នកប្រើប្រាស់​ប្រហែលជា ៧០% របស់ WING បាន​ប្រើប្រាស់​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ចំនួន ២០% ប្រើប្រាស់​សេវា ទូទាត់​ថ្លៃទំនិញ និង សេវាកម្ម ហើយ ចំនួន ១០% ទៀត​ប្រើប្រាស់​ប្រតិបត្តិ​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​។

ជាការ​ពិតណាស់ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​ការប្រើប្រាស់ Fintech នៅ​កម្ពុជា គឺ​ដោយសារតែ​ភាព ពេញនិយម​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​យុវវ័យ ក៏ដូចជា​ពាណិជ្ជករ​ផងដែរ​។ គួររំលឹកថា យោងទៅលើ របាយការណ៍​ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ ២០១៥ របស់​មូលនិធិ​អាស៊ី (The Asia Foundation) ប្រជាជន​ខ្មែរ ចំនួន ៩៤% មាន​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន ដែល​នេះ​គឺជា​សក្តានុពល​មួយ​ដែល​ផ្តល់ឱកាស​ដល់​ការវិនិយោគ​ក្នុង​វិស័យ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)​៕​

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031