អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​​ប្រវត្តិ​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា​​

​​ប្រវត្តិ​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅក្នុង​ប្រទេស​កម្ពុជា​​

១- ប្រវត្តិ​ស​ងេ្ខ​ប
នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កម្មសិទ្ធិបញ្ញា​បានចាប់កំណើត​មាន​តាំងពី​ក្នុង​ទស្សវត្ស​ទី​៦០ និង ៧០ មកម្ល៉េះ ហើយ​ម៉ាក​មួយចំនួន​ក៏បាន​ទទួល​កិច្ចការពារ​នៅក្នុង​កំឡុងពេល​នោះដែរ ដូចជា ម៉ាក PERTUSSIN ស្ថិតនៅក្នុង​ជំពូក​ទី​៥ ដែលមាន​លេខ​ដាក់ពាក្យ ១៩៧៣ នៅក្នុង​ឆ្នាំ​១៩៦៦ ហើយ ម៉ាក RIBENA ស្ថិតក្នុង​ជំពូក​ទី​៥ និង​៣២ ដែលមាន​លេខ​ដាក់ពាក្យ​១០៣១៨ នៅក្នុង​ឆ្នាំ​១៩៧៣​។

ជា​អកុសល ក្រោយមក ប្រទេស​កម្ពុជា​បាន​ជួប​នូវ​វិបត្តិ​សង្គ្រាម​ក្នុងស្រុក​ដ៏​ធ្ងន់ធ្ងរ ដែល​ធ្វើអោយ​វិស័យ​កម្មសិទ្ធិបញ្ញា​ត្រូវបាន​បោះបង់ចោល​អស់​រយៈពេល​ជិត​២​ទសវត្ស​។ ដោយមាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ដែលនាំអោយ​វិស័យ​កម្មសិទ្ធិបញ្ញា ត្រូវបាន​ដំណើរការ​ឡើងវិញ​។ ជា​លទ្ធផល នៅ​ឆ្នាំ​១៩៩១ ការិយាល័យ​ពាណិជ្ជសញ្ញា ត្រូវបាន​បង្កើតឡើង​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួងពាណិជ្ជកម្ម ដែលមាន​ភារកិច្ច​ទទួល​ចុះបញ្ជី និង​ការពារ​ពាណិជ្ជសញ្ញា និង​ទទួលបាន​ការគាំទ្រ និង​ជួយ​ជ្រោមជ្រែង​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​នានា ជាពិសេស អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស​។​

២- នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​
នៅ​ថៃ្ង​ទី ២២ ខែកញ្ញា ឆ្នាំ​១៩៩៧ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​បង្កើតឡើង តាម​អនុក្រឹត្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​លេខ ៥៤​។ នៅមុន​ការបង្កើត​នាយកដ្ឋាន​នេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស ទទួល​តួនាទី​ចុះបញ្ជី និង​ការពារ​ម៉ាក ។ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា មាន​ភារកិច្ច និង​ទទួលខុសត្រូវ​លើ ​៖
(១) ការសិក្សា វិភាគ និង​ផ្តល់​អនុសាសន៍​អំពី​គោល​នេ​យា​បា​យក​ម្មសិ​ទិ្ធ​បញ្ញា​ជូន​ដល់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​រដ្ឋាភិបាល​កម្ពុជា​។​
(២) សម្របសម្រួល និង​រៀបចំ​ច្បាប់ ព្រមទាំង​បទ​ប​ញ្ញ​តិ្ត​កម្ម​សិ​ទិ្ធ​បញ្ញា ។​
(៣)​ ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​ក្នុង​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា​ជាមួយ​សហគមន៍​អន្តរជាតិ ។​
(៤)​ ​ត្រួត​ពិនិត្យមើល​វិស័យ​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​ក្នុងប្រទេស​កម្ពុជា ធើ្វ​ជា​ចំនុចប្រសព្វ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា និង​សម្របសម្រួល​បញ្ហា​កម្ម​សិ​ទិ្ធ​បញ្ញា​ទាំងអស់ ជាមួយ​ក្រសួង​ពាក់ព័ន្ធ ។​
(៥)​ ​ជំរុញ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​នានា​ដើម្បី​ការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​អោយបាន​ត្រឹមត្រូវ និង​មាន​ប្រ​សិ​ទិ្ធ​ភាព ។​
(៦)​ ​អនុវត្ត​រាល់​កាតព្វកិច្ច​ទាំងអស់ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង និង​អនុសញ្ញា​នានា ។​

ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដល់ ឆ្នាំ​១៩៩៨ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​បានទទួល​ចុះបញ្ជី​ម៉ាក​ចំនួន​៧០៥៥ ដែល​នៅ​ក្នុងនោះ​ម៉ាក​ក្នុងស្រុក​មាន​ចំនួន ១៩៨ និង ម៉ាក​បរទេស​មាន​ចំនួន ៦៨៥៥​។​
​ម៉ាក​ដែល​បាន​ចុះបញ្ជី​ពី​ឆ្នាំ​១៩៩៤ ដល់ ១៩៩៨៖

ទោះបី​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា​ជា​បញ្ហា​ថ្មីស្រឡាង​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក៏ដោយ ប៉ុន្តែ​ដោយបាន​ទទួល​ការជួយឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​ទាំង​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស តាម​រូបភាព​ហ្វឹកហ្វឺន​រយៈពេល​ខ្លី និង​សិក្ខាសាលា​ជាតិ ឬ​វេទិការ​អន្តរជាតិ​សី្ត​អំពី​កម្ម​សិ​ទិ្ធ​បញ្ញា និង​ការផ្តល់​ជា​បរិក្ខា​បច្ចេកទេស នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​អនុវត្តបាន​នូវ​តួនាទី​របស់ខ្លួន ក្នុង​ការទទួល​ចុះបញ្ជី និង កិច្ចការពារ​ពាណិជ្ជសញ្ញា​-​សេវា​សញ្ញា​ក្នុងស្រុក និង​បរទេស ។

ក្រោម​ការគ្រប់គ្រង និង​ដឹកនាំ​ដោយ លោក លី ផា​ណ្ណា ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​២០០៤ ដែល​ក្រោយមក លោក​កាន់តំណែង​ជា​អគ្គនាយក​ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាយកដ្ឋាន​បានទទួល​ស​មិ​ទិ្ធ​ផល​ល្អ គួរអោយកត់សម្គាល់ ដោយបាន​ធ្វើអោយ​សាធារណៈជន​ស្គាល់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក តាមរយៈ​ការចុះបញ្ជី និង​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា និង​តាមរយៈ​ការយល់ដឹង​ជា​សាធារណៈ សកម្ម​ភាពចុះ​អនុវត្ត​ច្បាប់ ព្រមទាំង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ។ នាពេលនោះ នាយកដ្ឋាន​មាន​បុគ្គលិក​សរុប​ប្រមាណ​៤០​រូប និង​មាន​ការិយាល័យ​ចំណុះ​ចំនួន​២ គឺ​ការិយាល័យ​ចុះបញ្ជី​ម៉ាក និង​ការិយាល័យ​ផ្សព្វផ្សាយ និង​ពត៌មាន ។ ទោះបីជា​យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​នឹង​សម័យ​បច្ចុប្បន្ន នៅក្នុង​កំឡុង​ពេលនោះ ការងារ​កម្ម​សិ​ទិ្ធ​បញ្ញា​នៅមាន​ទំហំ​តូច ដែល​បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ចំនួន​ពី​១៥០០ ទៅ ២០០០ ម៉ាក​(​ភាគច្រើន​លើសលុប គឺជា​ម៉ាក​របស់​បរទេស​) និង​ម៉ាក​អាច​ចុះបញ្ជី​បាន​ចំនួន​ប្រហែល​១៥០០​ម៉ាក ក្នុង​១​ឆ្នាំៗ ។ ជាងនេះទៅទៀត ទាំង​ឧបករណ៍ប្រើប្រាស់​នៅក្នុង​ការិយាល័យ និង​ចំណេះដឹង​របស់​បុគ្គលិក​នៅមានកំរិត​នៅឡើយ ដោយ​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​ដើម្បី​វាយ​អត្ថបទ ឬ​ឯកសា​ផ្សេងៗ ។​
៣- គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​
អស់​រយៈពេល​ជិត​២​ឆ្នាំ​ក្រោយមក ដោយយោង​តាម​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម និង ក្នុង​គោលបំណង​អោយមាន​នយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ជាតិ​តែមួយ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេច​កី្ត​សម្រេច​មួយ​លេខ​១៦ ចុះ​ថៃ្ង​ទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៩៩ បង្កើត “​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​” ដោយមាន​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជា​ប្រធាន និង​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ត្រូវបាន​ជ្រើសតាំង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​អនុប្រធាន ចំណែក​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ក្រសួងពត៌មាន ជា​សមាជិក ។ ភារកិច្ច​របស់​គណៈកម្មាធិកា​រ​នេះ​គឺ ៖
(១)​ ​ព​ន្លឿ​ន​សេច​កី្ត​ព្រៀង​ច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កម្ម​សិ​ទិ្ធ​បញ្ញា ដើម្បី​បំពេញ​កា​ត្វ​កិច្ច​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​
(២)​ ​សម្របសម្រួល​បញ្ហា​កម្ម​សិ​ទិ្ធ​បញ្ញា​ទាំងអស់ រវាង​ក្រសួង​ពាក់ព័ន្ធ​ខាងលើ ។​
ដោយ​ផ្អែកលើ​ភារកិច្ច​ខាងលើ គណៈកម្មាធិការ និង​លេខាធិការដ្ឋាន​បាន​កោះប្រជុំ​ជាច្រើនលើក ដើម្បី​រក​វិធី​ព​ន្លឿ​ន​សេច​កី្ត​ព្រាង​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា និង​បែងចែក​ការទទួលខុសត្រូវ​រវាង​ក្រសួង​ពាក់ព័ន្ធ​នានា ។ ក្រោយពី​រយៈពេល​៧​ឆ្នាំ​ជា​ប្រធាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា លោក លី ផា​ណ្ណា ត្រូវបាន​តម្លើង​តំណែង​ជា​អគ្គនាយករង​ប​ចេ្ច​ក​ទេស​នៃ​ក្រសួងពាណិជ្ជកម្ម ហើយ​បន្ទាប់មក​នៅ​ដើមឆ្នាំ​២០០៨ លោក​ត្រូវបាន​តម្លើង​ឋានៈ​ជា​អគ្គនាយក និង​ជា​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ចំណែក លោក វ៉ា រុត​សាន ដែលជា​អនុប្រធាននាយកដ្ឋាន​ក​ម្ម​សិទ្ធ​បញ្ញា​ក្នុងសម័យ​នោះ ក៏បាន​ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ជំនួស​វិញ​រហូតមកដល់​បច្ចុប្បន្ន ហើយ​លោក​ក៏មាន​តំណែង​ជាទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​ផងដែរ ។

ដោយ​ការខិតខំ​ប្រឹងប្រែង និង​បញ្ញា​ឈ្លាសវៃ​របស់ ឯកឧត្តម វ៉ា រុត​សាន នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​បាន​រីកចម្រើន​ទៅមុខ​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​ទទួលបាន​ពាក្យ​សើ្ន​សុំ​ចុះបញ្ជី​ម៉ាក​កើនឡើង​ទ្វេដង ឬ ៣​ដង ដែលមាន​ចំនួន​ប្រមាណ​ពី​៣៥០០ ទៅ​៤០០០​ម៉ាក និង​ម៉ាក​ដែល​អាច​ចុះបញ្ជី​បាន​ចំនួន​ប្រមាណ​៣០០០​ម៉ាក ក្នុង​មួយឆ្នាំ ។ ដូច្នេះ ប្រាក់ចំណូល​ដែល​បានទទួល​ពី​ការបង់​កម្រៃ​ចុះបញ្ជី​ម៉ាក ក៏មាន​ចំនួន​កើនឡើង​យ៉ាងខ្លាំង​ដែរ។ ទន្ទឹមនឹង​កំណើន​នេះ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា និង​ដៃគូរ​អភិវឌ្ឍន៍​នៅក្រៅ​ប្រទេស​ជាច្រើន ត្រូវបាន​ពង្រឹង​កាន់តែខ្លាំង ដោយ​ទទួលបាន​ជំនួយ​បច្ចេកទេស​ទាំង​ផ្នែក​ច្បាប់ និង​សម្ភារៈ ជា​បន្តបន្ទាប់ ដែលនាំអោយ​កេរ្តិ៍ឈ្មោះ​របស់​នាយកដ្ឋាន ត្រូវបាន​ទទួលស្គាល់​នៅលើ​ឆាក​អន្តរជាតិ ដូចជា អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក​(WIPO) គម្រោង​សហ​ប្រតិ​ប​តិ្ត​ការ​សហគមន៍​អឺរ៉ុប​-​អាស៊ាន​លើ​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​(ECAPII) ការិយាល័យ​ប្រកាសនីយបត្រ​តក្កកម្មរ​បស់​ជប៉ុន​(JPO) ការិយាល័យ​ម៉ាក និង​ប្រកាសនីយបត្រ​តក្កកម្មរ​បស់​សហរដ្ឋអាមេរិក​(USPTO) ជាដើម​។ ជាងនេះទៅទៀត កម្លាំង​ធនធានមនុស្ស និង​ទំហំ​នាយកដ្ឋាន ចាំបាច់​ត្រូវតែ​ពង្រីក ។ ឯកឧត្តម​ប្រធាន វ៉ា រុត​សាន បាន​រិះរក​មធ្យោបាយ ដោយ​ដាក់សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម សុំ​ចំនួន​បុគ្គលិក​បន្ថែម​និង​បន្ថែម​ការិយាល័យ​ចំនួន​៤​ទៀត ដើម្បីអោយ​សមស្រប ទៅនឹង​ស្ថាន​ការ​នាពេលនោះ ។

នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ រដ្ឋមន្ត្រី​បានចេញ​ប្រកាស សី្ត​ពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា ដោយ​សម្រេច​បង្កើត​ការិយាល័យ​ចំនួន​៤​ទៀត គឺ ៖
(១) ការិយាល័យ​ក្រោយ​ចុះបញ្ជី​ម៉ាក ។​
(២)​ ​ការិយាល័យ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​និង​ពត៌មាន​សម្ងាត់​។​
(៣)​ ​ការិយាល័យ​វិវាទ ។​
(៤)​ ​ការិយាល័យ​សហ​ប្រតិ​ប​តិ្ត​ការ​និង​កិច្ចការ​ច្បាប់​។​
៤- គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​

រយៈពេល​៨​ឆ្នាំ​ក្រោយពេល​កម្ពុជា​យើង​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក ការត្រៀមខ្លួន​អនុវត្ត​កិច្ចព្រមព្រៀង​ទិដ្ឋភាព​កម្ម​សិ​ទិ្ធ​បញ្ញា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម (TRIPS Agreement) ត្រូវបាន​ពង្រឹង ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​២​របស់​រាជរដ្ឋាភិបាល​គឺ “​ការពង្រឹង​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​” ។ ដើម្បី​បង្រួបបង្រួម​ការធ្វើ​គោលនយោបាយ ការពង្រឹង​ការអនុវត្តន៍​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា និង​ជំនួយ​បច្ចេកទេស រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​សី្ត​ពី “​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា​” លេខ ១៤២ ចុះ​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០០៨ ជំនួស​សេច​កី្ត​សម្រេច​ចាស់​តាំងពី​ឆ្នាំ​១៩៩៩ ដោយមាន​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​នៃ​ក្រសួង​ពាណិជ​កម្ម ជា​លេខាធិការដ្ឋាន ។ គណៈកម្មាធិការ​នេះ ទទួលខុស​ត្រូវបង្កើត​គោលនយោបាយ​ជាតិ​សី្ត​ពី​កម្ម​សិ​ទិ្ធ​បញ្ញា ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ភ្នាក់ងារ​ឬ​ស្ថាប័ន​នានា រៀបចំ​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ថ្មីៗ និង​ធ្វើជា​ចំណុច​រួមមួយ​ក្នុង​ការទទួល​ជំនួយ​បច្ចេកទេស ។ គណៈកម្មាធិការ មាន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្វើជា​ប្រធាន និង​មាន​ក្រសួង ចំនួន ១៣​ទៀត ជា​សមាជិក ។

គណៈកម្មាធិការ​ជាតិ​នេះ មាន​ភារកិច្ច​បន្ថែម​លើសពី​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​ទាំងបី​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា ត្រង់​សហការ​ផ្សព្វផ្សាយ​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​ជូន ដល់​មន្ត្រីរាជការ និស្សិត ស្ថាប័ន​អប់រំ សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​តុលាការ ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​កម្ម​សិ​ទិ្ធ​បញ្ញា ព្រមទាំង​សិក្សា​អំពី​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​នានា ដើម្បី​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ។ ដោយ​ផ្អែកលើ​ភារកិច្ច​ដែលមាន​ចែង​នៅក្នុង​អនុក្រឹត្យ នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​ដែលជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា បាន​សហការ​ជាមួយ​អង្គការ (ECAPIII) រៀបចំ​ផែនការ​សកម្មភាព​មួយ​ដែលមាន ៣៩​ចំណុច ក្នុង​គោលដៅ​ជាក់លាក់​មួយ ដើម្បី​បង្កើត​ប្រព័ន្ធ​កម្ម​សិ​ទិ្ធ​បញ្ញា​ជាតិ​ដ៏​ខ្លាំង​មួយ សម្រាប់​ការពារ​កម្ម​សិ​ទិ្ធ​បញ្ញា ការគ្រប់គ្រង និង​ការអនុវត្ត​ច្បាប់​អោយស្រប​ទៅនឹង​ស្តង់ដារ​កម្ម​សិ​ទិ្ធ​បញ្ញា​អន្តរជាតិ និង​គាំទ្រ​គោលដៅ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ។ បន្ទាប់ពី​នាយកដ្ឋាន ជាពិសេស ឯកឧត្តម​ប្រធាន វ៉ា រុត​សាន បាន​ស្វះ​សែ្វ​ងរ​ក​ជំនួយ​គាំទ្រ​ពី​ដៃគូរ​អភិវឌ្ឍន៍​ក្រៅប្រទេស​មក សកម្មភាព​ចំនួន​២១​ត្រូវបាន​គាំទ្រ​ដោយ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក និង​ធនាគារពិភពលោក ។ បន្ទាប់មក​លោកនាយក​បា​នប​នែ្ថ​ម​គំនិត​ដោយ​បញ្ចូល​សកម្មភាព​ថ្មីៗ ទៅលើ​សកម្មភាព​ដែល​នៅ​សេសសល់​រហូតដល់ ៥២ សកម្មភាព ។ នាពេល​បច្ចុប្បន្ន នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា​កំពុងមាន​ទិសដៅ​ទៅមុខ​ប​នែ្ថ​ម​ទៀត ដោយ​ធ្វើ​សេច​កី្ត​ព្រាង​អនុក្រឹត្យ​មួយ​សី្ត​ពី​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា ការអប់រំ និង​ផ្សព្វផ្សាយ ។​
៥- ក្របខណ្ឌ​ច្បាប់​
ចាប់តាំងពី​មានការ​ឯកភាព​ជាតិ​នា​ឆ្នាំ​១៩៩១​មក ប្រទេស​កម្ពុជា​បាន​មាន​គោលនយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​ឡើងវិញ នៅពេលដែល​ពាណិជ្ជករ និង​វិនិយោគិន​បរទេស​ជាច្រើន បានស្នើ​សុំ​មក​ក្រសួងពាណិជ្ជកម្ម និង​ក្រុមប្រឹក្សារដ្ឋមន្ត្រី អោយ​តម្កល់​ទុកជា​ផ្លូវការ​នូវ​ស្លាក​សញ្ញា​ទំនិញ​របស់​ពួកគេ​។ គោល​គំនិត​សំខាន់​នៃ​គោលនយោបាយ​កម្ម​សិ​ទិ្ធ​បញ្ញា​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៣ គឺ​រៀបចំ​ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​សី្ត​ពី​ម៉ាក ប្រកាសនីយបត្រ​តក្កក​ម្ម និង​សិ​ទិ្ធ​អ្នកនិពន្ធ ដើម្បី​អនុវត្តតាម​កាតព្វកិច្ច​របស់ខ្លួន​នៅក្រោម​កិច្ចព្រមព្រៀង​TRIPS នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ពីរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ ធ្វើអោយ​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា​ស្របទៅនឹង​សេច​កី្ត​ត្រូវការ​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស ជាពិសេស​ក្នុង​វិស័យ​អប់រំ កសិកម្ម និង​សុខភាព ។

រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​ថា​មាន​សារៈសំខាន់ ដល់​ការលើកស្ទួយ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ជម្រុញ​ការវិនិយោគទុន​បរទេស និង​ការផ្ទេរ​បច្ចេកវិទ្យា ព្រមទាំង​សម្រួល​ដល់​សមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​ចូលទៅក្នុង​សេដ្ឋកិច្ចពិភពលោក ។ ដំបូង​ឡើយ កិច្ចការពារ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ប្រទេស​កម្ពុជា ផ្អែកលើ​មាត្រា​៤៧ និង​៤៨ នៃ​បទ​ប្ប​ញ្ញ​តិ្ត​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់ និង​នីតិវិធី​ព្រហ្មទណ្ឌ តុលាការ ដែល​អាច​អនុវត្តបាន​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​សម័យ​អន្តរកាល​របស់​អាជ្ញាធ​រ​បណ្តោះអាសន្ន​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា (UNTAC: United Nations Transitional Authority in Cambodia) ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​១៩៩២ និង ប្រកា​សលេខ​៣៦៨ របស់​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៩៧ សី្ត​ពី​នីតិវិធី​របស់​នាយកដ្ឋាន​កម្ម​សិ​ទិ្ធ​បញ្ញា ដែលមាន​បំណង​ធានា​ដល់​កិច្ចការពារ​កម្ម​សិ​ទិ្ធ​បញ្ញា ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ការចូល​ជា​សមាជិក​របស់​អង្គការ WTO ក្នុង​ឆ្នាំ ២០០៤ ។ នៅក្នុង​សេច​កី្ត​ប្រកាស​នេះ នាយកដ្ឋាន​មាន​សិ​ទិ្ធ​ធ្វើការ​ចុះបញ្ជី និង​ផ្តល់​វិញ្ញាបនបត្រ​ពាណិជ្ជសញ្ញា និង​សេវា​សញ្ញា ជូន​ដល់​ពាណិជ្ជករ​និង​អ្នកវិនិយោគ ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ព្រមទាំង​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់ ដែល​កើតឡើង​ពី​ការចុះបញ្ជី​នេះ​។

នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០០ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​បានចេញ​កំណត់ហេតុ​នៃ ការព្រមព្រៀង​ផ្ទេរ​ភារកិច្ច​នៃ​ការគ្រប់គ្រង និង​ចុះបញ្ជី​ការពារ​ម៉ាក​នៃ​ផលិតផល​ក្នុងស្រុក ដោយ​ផ្ទេរ​ភារកិច្ច​គ្រប់គ្រង ចុះបញ្ជី ការពារ​ម៉ាក​ក្នុងស្រុក ដែល​ពីមុន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល អោយ​ស្ថិតនៅក្រោម​សិ​ទិ្ធ​អំណាច​របស់​ក្រសួងពាណិជ្ជកម្ម​វិញ ។ ដូច្នេះ​រាល់​បញ្ហា​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ម៉ាក គឺជា​ការទទួលខុសត្រូវ​តែមួយគត់​របស់​ក្រសួងពាណិជ្ជកម្ម ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​មានច្បាប់​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា​ចំនួន ៤ គឺ​៖
1)​ ​ច្បាប់​សី្ត​ពី​ម៉ាក ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដែល​ត្រូវបាន ប្រកាស​អោយប្រើ​ប្រាស់​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០០២ បានបញ្ជាក់​ពី​ភារកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម​ចំពោះ​ម៉ាក ។ ក្រសួងពាណិជ្ជកម្ម​មិនមែន​គ្រប់គ្រង​ផ្តាច់មុខ​នូវ​រាល់​បញ្ហា​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​កម្ម​សិ​ទិ្ធ​បញ្ញា​ទេ ។​
2)​ ​ច្បាប់​សី្ត​ពី​ប្រកាសនីយបត្រ​តក្កកម្ម ម៉ូ​ដែលមាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ។ ច្បាប់​នេះ​ត្រូវបាន​ប្រកាស​អោយប្រើ​ប្រាស់ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៣ នៅពេលដែល​ក្រសួង​នេះ​កំពុង​រៀបចំ​បទ​បញ្ញា​តិ្ត ដូចជា អនុក្រឹត្យ ឬ ប្រកាស​សម្រាប់​អនុវត្ត​ច្បាប់​នេះ ។​
3)​ ​ច្បាប់​សី្ត​ពី​សិ​ទិ្ធ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល ដែល​បានប្រកាស​អោយប្រើ​ប្រាស់​នៅ​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០០៣ ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រាប់​ការពារ​សិ​ទិ្ធ​នេះ​។​
4)​ ​ច្បាប់​សី្ត​ពី​ការគ្រប់គ្រង​ពូជ​ដំណាំ និង​សិទ្ធិ​អ្នក​បង្កាត់​ពូជ​ដំណាំ បានអនុម័ត​នៅ​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ​២០០៨ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​៕

ប្រភព៖ នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031