អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​អាករ​លើ​ធាតុ​ចូល (Input Tax)?

តើ​អ្វី​ទៅជា​អាករ​លើ​ធាតុ​ចូល (Input Tax)?

ប្រ​ភព៖​​ http://creative-commons-images.com

អាករ​លើ​ធាតុ​ចូល គឺជា​ប្រាក់​អាករ​ដែល​លោកអ្នក​បាន​បង់​លើ​ទំនិញ​ឬ​សេវា ដែល​លោកអ្នក​បាន​ទិញ​សម្រាប់​ប្រើ ប្រាស់​ក្នុង​អាជីវកម្ម​។ ​ប្រសិនបើ​លោកអ្នក​បាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (VAT) ហើយ នោះ​លោកអ្នក​អាច​ស្នើសុំ​ឥណទាន​អាករ​លើ តម្លៃបន្ថែម​ដែល​បានកំណត់​លើ​ទំនិញ​ឬ​សេវា​ខាងលើនេះ​។ នេះ​គឺជា​អាករ​លើ​ធាតុ​ចូល​របស់​លោកអ្នក​។ ក្រៅពី អាករ​លើ​តម្លៃបន្ថែម​ដែល​បាន​បង់​លើ​ការទិញ​វត្ថុធាតុដើម ឬ ការទិញ​ទំនិញ​សម្រាប់​លក់​ទៅវិញ អាករ​លើ​ធាតុ​ចូល ក៏​រួមបញ្ចូល​ផងដែរ​នូវ​អាករ​ដែល​បាន​បង់​ដូចខាងក្រោម​៖
​ក​. ការទិញ​សម្ភារៈ​ការិយាល័យ​
​ខ​. ការទិញ​យានយន្ត​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ក្នុង​អាជីវកម្ម​
​គ​. ចំណាយ​ថ្លៃ​អគ្គីសនី​សម្រាប់​អាជីវកម្ម​
​ឃ​. ចំណាយ​ថ្លៃ​ទូរស័ព្ទ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​
​ង​. ចំណាយ​លើ​សេវា​ក្នុង​ការធ្វើ​អាជីវកម្ម (​ឧ​ទា​ហរ​ណ៏ៈ ថ្លៃឈ្នួល​គណនេយ្យករ ឬ​មេធាវី​)
​អាករ​លើ​ធាតុ​ចូល​មិន​រួមបញ្ចូល​ទេ​នូវ​អាករ​លើ​តម្លៃបន្ថែម ដែល​បាន​បង់​លើ​ទំនិញ​ឬ សេវា​សម្រាប់​អាជីវកម្ម របស់ បុគ្គល​ដទៃ ឬ អាករ​លើ​តម្លៃបន្ថែម​លើ​ការទិញ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដូចជា​ការទិញ​គ្រឿង​សង្ហា​រឹម​សម្រាប់ តុបតែង គេហដ្ឋាន​របស់លោក​អ្នក​ជាដើម​។ អាករ​លើ​តម្លៃបន្ថែម​ដែល​បាន​បង់​បែបនេះ​មិនមែនជា​អាករ លើ​ធាតុ​ចូល​របស់ លោកអ្នក​ទេ​។​
​លើសពីនេះទៅទៀត នៅពេលដែល​លោកអ្នក​មានការ​ចំណាយ ហើយ​ត្រូវ​បង់អាក​រលើ​តម្លៃបន្ថែម លោកអ្នក​ត្រូវ សួរ​ខ្លួនឯង​ថា តើ​ការចំណាយ​នេះ​សម្រាប់តែ​ការប្រកប​អាជីវកម្ម​របស់លោក​អ្នក​ពិតមែន​ឬទេ​? ប្រសិនបើ ពិតមែន​លោកអ្នក​អាច​នឹង​កាត់កង​បាន​ដោយ​ធ្វើការ​ស្នើសុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល​។​សូម​ចងចាំ​ថា​លោកអ្នក​មិន អាច​ស្នើសុំ​ជា​ឥណទាន​អាករ​លើ​ធាតុ​ចូល​សម្រាប់​ការចំណាយ​ដូចខាងក្រោម​នេះ​បាន ទេ​៖
​ក​. ការទិញ​រថយន្ត លើកលែងតែ​លោកអ្នក​ប្រកប​អាជីវកម្ម លក់់​ឬ​ជួល រថយន្ត​នោះ​។​
​ខ​. ការទទួល​ភ្ញៀវ ការកំសាន្ត ឬ​ការសម្រាកលំហែ លើកលែងតែ​លោកអ្នក​ប្រកប​អាជីវក ម្ម​ផ្គត់ផ្គង់​ការ ទទួលភ្ញៀវ ការកំសាន្ត ឬ​ការសម្រាកលំហែ​។​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031