អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៧ ត្រូវបានពន្យាររហូតដល់ចុងខែតុលា

ការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៧ ត្រូវបានពន្យាររហូតដល់ចុងខែតុលា

ប្រ​ភព៖​​ realestate.com.kh

នាថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារ ពេលបង់ពន្ធលើអលចនទ្រព្យសម្រាប់ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧។

ការពន្យារពេលនេះគឺដោយសារតែ គិតមកដល់ពេលនេះ​ មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធលើអចលនទ្រព្យនៅឡើយ។ ដូច្នេះហើយ ដើម្បីបង្កលក្ខណៈងាយស្រួល និង ផ្តល់លទ្ធភាពជូន ម្ចាស់អចលនទ្រព្យដែលមិនទាន់បានមកប្រកាសពន្ធ មានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកាសបង់ពន្ធ អគ្គនាយក ដ្ឋានពន្ធដារបានសម្រេចធ្វើការពន្យារកាលបរិច្ឆេទនៃការបង់ពន្ធនេះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១២​ ខែកញ្ញា ឆ្នាំ២០១៧ នេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៧ ដែលការបង់ពន្ធនោះមិនត្រូវឱ្យយឺតជាងថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះឡើយ៕

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031