អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​ការចុះបញ្ជី​ពាណិជ្ជកម្ម ហើយ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​?

តើ​អ្វី​ទៅជា​ការចុះបញ្ជី​ពាណិជ្ជកម្ម ហើយ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​?

ប្រ​ភព៖​​ kimedia.blogspot.com

ការចុះបញ្ជី​ពាណិជ្ជកម្ម គឺជា​នីតិវិធី​នៃ​ការកត់ត្រា​ព័ត៌មាន​របស់​សហគ្រាស​ពាណិជ្ជកម្ម​ណាមួយ​ក្នុង​បញ្ជីពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម ឬ​ន័យ​ម្យ៉ាង​ទៀតថា គឺជា​ការដាក់​ឈ្មោះ​អាជីវកម្ម​ក្នុង​បញ្ជី​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ក្នុង ប្រទេស​កម្ពុជា​។

​តាមរយៈ​ការចុះបញ្ជី​ពាណិជ្ជ​កម្មនេះ អ្នក​បាន​ផ្លាស់ប្តូរ​ស្ថានភាព​អាជីវកម្ម​របស់​អ្នក​ពី “​ក្រៅផ្លូវការ​” ទៅជា “​ផ្លូវការ​”​។ ពាក្យ​ទាំងពីរ​នេះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។ “​ផ្លូវការ​” មានន័យថា អាជីវកម្ម​របស់​អ្នក​ត្រូវ​បានប្រកាស ស្របច្បាប់ និង​ទទួលស្គាល់​ដោយ​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា​។
​ជាក់ស្តែង អ្នកនឹង​ត្រូវ​ផ្តល់​ពត៌មាន​មួយចំនួន​អំពី​អាជីវកម្ម​របស់​អ្នក​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម ដែលជា​ឯកសារ​ផ្លូវការ​ក្នុងការ​អះអាងថា​អាជីវកម្ម​របស់​អ្នក​គឺ​ផ្លូវការ ឬ​ស្របច្បាប់​។​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់ៗ​នៃ​ការចុះបញ្ជី​ពាណិជ្ជកម្ម​៖
•​ ​បង្ក​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​៖ ធនាគារ និង​វិនិយោគិន​មាន​ភាពជឿជាក់​ក្នុងការ ផ្តល់​ហិរញ្ញប្បទាន ចំពោះ​ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​ជាង​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​។​
•​ ​សិទ្ធ​ចូលក្នុង​ទីផ្សារ​ធំៗ​៖ អ្នក​អាច​ទទួលបាន​អតិថិជន​ច្រើន បង្កើត​ភាពជា​ដៃគូរ​ជាមួយ​ក្រុមហ៊ុន​ដទៃ និង ពង្រីក​អាជីវកម្ម​របស់​អ្នក​។ ឧទាហរណ៍ ក្រុមហ៊ុន​មួយចំនួន​សហការ និង​ចុះកិច្ចសន្យា​ជា មួយក្រុម​ហ៊ុន ដៃគូ​រណា​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​តែប៉ុណ្ណោះ​។
•​ ​ការ​គាំពារ​តាមផ្លូវ​ច្បាប់​៖ ប្រសិនបើ​អ្នក​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក អាជីវកម្ម​របស់​អ្នកនឹង​ទទួល​ការការពារ ហើយ​អ្នក​នឹងមិន​ទទួលខុសត្រូវ​តែឯង​ឡើយ នៅពេល​អាជីវ​កម្មរង​ការខូចខាត​។
•​ ​បង្កើន​សក្តានុពល​នៃ​ការលក់​ក្រុមហ៊ុន​៖ ប្រសិនបើ​ឬ​នៅពេល​អ្នកសម្រេចចិត្ត​ល​ក់​ក្រុមហ៊ុន​របស់​អ្នក ការចុះឈ្មោះ​ក្រុមហ៊ុន​អាចជួយ​សម្រួល​នីតិវិធី​នៃ​ការលក់​និង​អាចជួយ​បង្កើន​តម្លៃ​នៃ​ក្រុមហ៊ុន​របស់​អ្នក​។​
•​ ​ការការពារ​ឈ្មោះ​និង​យីហោ​៖ ឈ្មោះ​និង​យីហោ​ក្រុមហ៊ុន​របស់​អ្នកនឹង​ត្រូវបាន​ការពា​រ ប្រសិនបើ​ក្រុមហ៊ុន របស់​អ្នក​ត្រូវបាន​ចុះឈ្មោះ​រួច​។
•​ ​ការបង្កើត​គណនេយ្យ​ធនាគារ​របស់​ក្រុមហ៊ុន​៖ ក្រុមហ៊ុន​ដែល​ចុះឈ្មោះ​មាន​ភាពងាយស្រួល​ក្នុងការ​បំបែក ហិរញ្ញវត្ថុ​ក្រុមហ៊ុន​និង​ផ្ទាល់ខ្លួន​។

​អត្ថបទ៖ ប៉ុម ទូច
ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031