អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > របៀបដឹកនាំ៤បែបពីអតីតអ្នកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង Google

របៀបដឹកនាំ៤បែបពីអតីតអ្នកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង Google

ប្រ​ភព៖​​ www.udemy.com

អ្នក​ដឹកនាំ​ដ៏​ល្អ​មួយ​រូប មិនមែន​ជា​អ្វី​ដែល​ងាយស្រួល​នឹង​សម្រេច​បាន​នោះ​ទេ។ អ្នក​ដឹកនាំ​ដែល​ល្អ​នឹង​ផលិត​និង​បណ្ដុះ​នូវ​អ្នក​ដឹកនាំ​ដែល​ល្អ​ជាង​ខ្លួន​បន្ត​បន្ទាប់ៗ​ទៀត មិនមែន​ធ្វើ​ខ្លួន​ជា​អ្នក​ពូកែ​លើស​គេ​រហូត​នោះ​ទេ។ អតីត​អ្នក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google និង​បច្ចុប្បន្ន​ដំណើរការណ៍​អាជីវកម្ម​ផ្ទាល់ខ្លួន​គឺជា​ក្រុមហ៊ុន Radical Candor ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​software និង​ហ្វឹកហាត់​បង្រៀន​ភាព​ជា​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​អង្គភាព​ផ្សេងៗ គឺ​លោកស្រី Kim Scott បាន​រក​ឃើញ​នូវ​ភាព​ជា​អ្នកដឹកនាំ​ចំនួន​៤​បែប ដែល​ក្នុង​នោះ​មាន​៣​បែប​ដែល​មិន​មាន​ប្រសិទ្ធភាព និង​មាន​១​បែប​ដែល​មាន​ប្រសិទ្ធភាព។

១) របៀប​ដឹកនាំ​របស់​ប្រធាន​បែប​ទី១​ដែល​លោកស្រី​បាន​លើកឡើង គឺជា​ប្រធាន​ដែល​ចូលចិត្ត​ស្ដី​បន្ទោស​បុគ្គលិក​ជា​សាធារណៈ និង​មិន​ទុក​មុខ​មាត់​ឲ្យ​ពួកគេ​ទាល់តែ​សោះ។ គាត់​បាន​និយាយ​ថា ប្រធាន​ដែល​ដឹកនាំ​តាម​របៀប​នេះ នឹង​ទទួល​បាន​ប្រយោជន៍​មក​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​វែង​ឥរិយាបថ​គ្រប់គ្រង​របស់​គេ​បែប​នេះ នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មក​ខ្លួន​វិញ​មិនខាន។

២) ចំណែក​ឯ​របៀប​ដឹកនាំ​តាម​បែប​ទី​២​ដែល​លោកស្រី​រក​ឃើញ​នោះ​គឺជា​អ្នកដឹកនាំ​ដែល​មាន​សេចក្ដី​អាណិតអាសូរ​ខ្លាំង​ពេក ដែល​មនោសញ្ចេតនា​របស់​គេ​បាន​ប៉ះពាល់​ដល់​ការ​ដឹកនាំ​របស់​គេ​ឲ្យ​មិន​មាន​ប្រសិទ្ធភាព។ នៅ​ពេល​ពួកគេ​គិតគូរ​ពី​អារម្មណ៍​របស់​បុគ្គលិក​ខ្លាំង​ពេក ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​មិន​ហ៊ាន​រិះគន់​នូវ​អ្វី​ដែល​ត្រូវ​រិះគន់។ តាម​ពិត​ការ​រិះគន់​គឺជា​រឿង​ល្អ​ទៅវិញ​ទេ ដរាប​ណា​អ្នក​ចេះ​ប្រើប្រាស់​ពាក្យ និង​ចេះ​មើល​កាលៈទេសៈ ហើយ​ការ​រិះគន់​របស់​អ្នក​មាន​គោលបំណង​ក្នុង​ការ​ស្ថាបនា​បុគ្គល​នោះ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន។

៣) ឥរិយាបថ​ដឹកនាំ​បែប​ទី​៣ គឺជា​អ្នក​ដឹកនាំ​ទាំងឡាយ​ណា​ដែល​មិន​ខ្វាយខ្វល់​ពី​មនោសញ្ចេតនា​និង​អារម្មណ៍​របស់​បុគ្គលិក ហើយ​ក៏​មិន​ជំរុញ​ពួកគេ​ឲ្យ​ជម្នះ​ជាមួយ​នឹង​អ្វី​ដែល​ពិបាក​និង​ថ្មីៗ​សម្រាប់​ពួកគេ​នោះ​ដែរ។ ឥរិយាបថ​បែប​នេះ​ក៏​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​ភាព​ជោគជ័យ​របស់​អង្គភាព​ទាំងមូល​ដូច​របៀប​ដឹកនាំ​២​បែប​ខាងលើ​ដែរ។

៤) របៀប​ដឹកនាំ​តាម​បែប​ទី៤​មាន​ភាព​សាមញ្ញ​ជាង​គេ​បំផុត ប៉ុន្តែ​ក៏​ជា​របៀប​ដឹកនាំ​ដែល​ពិបាក​នឹង​រក​ជាង​គេ​បំផុត​ដែរ។ វា​គឺជា​ចន្លោះ​កណ្ដាល​រវាង​ការ​គិតគូរ​ខ្វាយខ្វល់​ពី​អារម្មណ៍​របស់​បុគ្គលិក និង​ការ​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ពិបាក​ជាង​មុន​ដើម្បី​ភាព​រីកចម្រើន​របស់​ពួកគេ។ អ្នកដឹកនាំ​បែប​នេះ​នឹង​ស្ដី​បន្ទោស​បើ​សិន​ជា​វា​ជា​រឿង​ដែល​ត្រូវ​ស្ដី​បន្ទោស តែ​ពួកគេ​ក៏​ធ្វើ​បែប​នេះ​ដោយ​ឯកជន និង​ប្រើ​ការ​សរសើរ​នៅ​ជា​សាធារណៈ​វិញ​ដែរ៕

ប្រភព៖ businessinsider
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031