អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​អំពី​គុណ​ស​ម្ប​តិ្ត និង គុណវិបត្តិ​ចំពោះ​ការបង្កើត​សហគ្រាស​ឯកបុគ្គល (Sole Proprietorship)

ស្វែងយល់​អំពី​គុណ​ស​ម្ប​តិ្ត និង គុណវិបត្តិ​ចំពោះ​ការបង្កើត​សហគ្រាស​ឯកបុគ្គល (Sole Proprietorship)

​សហគ្រាស​ឯកបុគ្គល (Sole Proprietorship) គឺជា​សហគ្រាស​ពាណិជ្ជកម្ម​មួយ​ប្រភេទ ដែល​ត្រូវបាន បង្កើត​និង​គ្រប់គ្រង​ដោយ​បុគ្គល​តែ​ម្នាក់​។ នៅ​ក្នុងន័យនេះ ប្តី និង ប្រពន្ធ ព្រមទាំង​កូន​នៅក្នុង​បន្ទុក ត្រូវបាន​ចាត់ ទុក​ថា​ជា​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកគ្រប់គ្រង​នូវ​បញ្ជី​គណនេយ្យ កិច្ចសន្យា និង ទ្រព្យសម្បត្តិ​ទាំងឡាយ​។ ជាទូទៅ បុគ្គល​ដែលមាន​ឈ្មោះ​នៅក្នុង​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​ផ្សេងៗ​ទៀត គឺជា​ម្ចាស់​អាជីវកម្ម​នោះ​។​

​ជាការ​ពិតណាស់ អ្វីៗ​ទាំងឡាយ​នៅលើ​លោក​នេះ តែងតែមាន​គុណសម្បត្តិ និង គុណវិបត្តិ​របស់​វា​។ ដូចគ្នា​ផងដែរ ការបង្កើត​សហគ្រាស​ឯកបុគ្គល រមែង​ទទួលបាន​ទាំង​គុណសម្បត្តិ និង គុណវិបត្តិ​ជានិច្ចកាល ក្នុងកំឡុងពេល ប្រកប​អាជីវកម្ម​ប្រភេទ​នេះ​។ ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ និង គុណវិបត្តិ​នៃ​សហគ្រាស​ឯកបុគ្គល​៖
១. គុណ​ស​ម្ប​តិ្ត​
•​ ​ទម្រង់​បែបបទ​អាជីវកម្ម​ងាយស្រួល​បំផុត​។​
•​ ​ម្ចាស់​អាជីវកម្ម​មាន​សិទ្ធិ​គ្រប់គ្រង​ពេញលេញ​លើ​អាជីវកម្ម​។ មានន័យថា ម្ចាស់​អាជីវកម្ម​គឺជា​មនុស្ស​តែ​ម្នាក់ ដែល​ធ្វើការ​សម្រេចចិត្ត​ក្នុង​កិច្ចការ​អាជីវកម្ម​។​
•​ ​មាន​ភាពបត់បែន​ក្នុងការ​សម្រេចចិត្ត​សម្រាប់​អាជីវកម្ម​។​
•​ ​ម្ចាស់​អាជីវកម្ម​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​ទទួល​ប្រាក់ចំណេញ​
•​ ​ក្នុងករណី​ដែល​ប្រតិបត្តិការ​អាជីវ​កម្មទ​ទួលបាន​ចំណូល​តិចជាង $62,500 នោះ​ម្ចាស់​អាជីវកម្ម​នឹងមិន តម្រូវឱ្យ​បង់​ពន្ធលើប្រាក់ចំណេញ​ឡើយ​។​
២. គុណវិបត្តិ​
•​ ​ម្ចាស់​អាជីវកម្ម​ទទួល​ខុសត្រូវ​លើ​ដំណើរការ​អាជីវកម្ម និង​បំណុល តែម្នាក់ឯង​។​
•​ ​ពិបាក​ក្នុង​ការបង្កើន​ទុន​ម្នាក់ឯង​។​
•​ ​ម្ចាស់​អាជីវកម្ម​ត្រូវ​រ៉ាប់រង​បំណុល​ទាំងអស់​ម្នាក់ឯង​។ នេះ​មានន័យថា ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់ ម្ចាស់​អាជីវកម្ម​នោះ​អាច​នឹងត្រូវ​លក់​ដើម្បី​សងបំណុល​អាជីវកម្ម​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ ngeayngeay.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031