អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​ដឹង​ពី​របៀប​គណនា​ថ្លៃសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា​ច្បាស់​ហើយ​ឬ​នៅ?

​ដឹង​ពី​របៀប​គណនា​ថ្លៃសេវាវាយតម្លៃអចលនទ្រព្យនៅកម្ពុជា​ច្បាស់​ហើយ​ឬ​នៅ?

នៅពេលអ្នកលក់ ឬជួលផ្ទះអ្នកត្រូវការសេវាកម្មវាយតម្លៃពីភ្នាក់ងារអចលនទ្រព្យជំនាញដើម្បីវាយតម្លៃអចលនទ្រព្យរបស់អ្នកនោះអ្នកក៏នឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ភ្នាក់ងារអចលនទ្រព្យទាំងនេះ។ ដើម្បីធានាថាគ្រប់គ្នាទទួលបានផលចំណេញប្រតិបត្តិការនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់វិធានការដោយផ្ទាល់ដើម្បីធានាថាប្រតិបត្តិការអចលនទ្រព្យមានដំណើរការបានយ៉ាងរលូននៅក្នុងទីផ្សារ និងអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីររួមមានភ្នាក់ងារ និងម្ចាស់អចលនទ្រព្យ។ ជាលទ្ធផលថ្លៃសេវាកម្មត្រូវបានកំណត់ជាតួលេខជាក់ស្តែង។ ដូច្នេះប្រសិនបើអ្នកជាអ្នកលក់អចលនទ្រព្យព័ត៌មាននេះពិតជាសំខាន់ណាស់សម្រាប់អ្នក!

ខាងក្រោមនេះជារូបមន្តគណនាចាំបាច់ដែលអ្នកត្រូវដឹងនៅពេលជួលភ្នាក់ងារអចលនទ្រព្យឲ្យវាយតម្លៃអចលនទ្រព្យរបស់អ្នកនៅប្រទេសកម្ពុជាផ្តល់ជូនដោយrealestate.com.kh៖

ការកំណត់តម្លៃសេវាកម្ម៖
នៅពេលអ្នកលក់អចលនទ្រព្យរបស់អ្នកហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីវាយម្លៃលើអចលនទ្រព្យនោះ​អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម។ ខាងក្រោមនេះគឺជាថ្លៃសេវាកម្ម ដែលអ្នកត្រូវផ្តល់ ឲ្យក្រុមហ៊ុនវាយតម្លៃ៖

  • សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ដុល្លារ អ្នកត្រូវបង់ថ្លៃសេវាកម្ម ០,១៧% ឬតម្លៃអប្បបរមា ១៧០ដុល្លារ។
  • អចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០១ដុល្លារ ទៅ ១០០០,០០០ដុល្លារ នឹងគិតថ្លៃសេវា ០,១០% ឬ ៩០០ដុល្លារ។
  • អចលនទ្រព្យដែលមានតម្លៃ ចន្លោះពី ១០០០,០០១ដុល្លារ ដល់ ៥០០០,០០០ដុល្លារ នឹងគិតថ្លៃសេវាកម្ម ០,០៥០% ឬ២,០០០ ដុល្លារ។
  • អចលនទ្រព្យដែលមានតម្លៃចន្លោះពី ៥០០០,០០១ ដុល្លារដល់ ១០,០០០,០០០ ដុល្លារនឹងគិតថ្លៃ សេវា ០,០៣០% ឬ១,៥០០ដុល្លារ។
  • ប្រសិនអចលនទ្រព្យដែលមានតម្លៃលើស ១០,០០០,០០០ ដុល្លារ អ្នកនឹងបង់ថ្លៃសេវាកម្ម ០,០២៥% នៃតម្លៃអចលនទ្រព្យសម្រាប់កម្រៃជើងសារ។

ដើម្បីបញ្ជាក់ពីចំណុចនេះ សូមមើលឧទាហរណ៍ជាក់ស្តែងខាងក្រោយ៖

ឧទាហរណ៍ទី១៖
ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate​ គឺជាក្រុមហ៊ុនវាយតម្លៃស្របច្បាប់មួយ។ លោក វិចិត្រជួល ក្រុមហ៊ុនអចលនទ្រព្យ Keyដើម្បីឲ្យវាយម្លៃលើអចលនទ្រព្យរបស់លោក ហើយលោកយល់ព្រមបង់ ថ្លៃសេវាទៅតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការវាយតម្លៃរួចអចលនទ្រព្យរបស់លោកត្រូវបានរកឃើញថាមានតម្លៃ១,៥ លានដុល្លារ។ ដូច្នេះតើលោកវិចិត្រត្រូវបង់ថ្លៃសេវាកម្មចំនួន ប៉ុន្មាន?

សូមមើលរបៀបគណនាខាងក្រោម៖

  • តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០,១៧ / ១០០ = ១៧០ដុល្លារ
  • តម្លៃចន្លោះគឺ ៩០០,០០០ ដុល្លារត្រូវគណនាដោយយក ៩០០,០០០ ដុល្លារ X ០,១ / ១០០ = ៩០០ដុល្លារ។
  • តម្លៃដែលនៅសល់យក ១,៥០០,០០០ដុល្លារ – (១០០,០០០ដុល្លារ + ៩០០,០០០ដុល្លារ) = ៥០០,០០០ដុល្លារ។
  • ដូច្នេះគេគណនាដោយយក ៥០០,០០០ X ០.០៥ / ១០០ = ២៥០ដុល្លារ។​យើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២៥០ដុល្លារ = ១,៣២០ដុល្លារ

ដូច្នេះលោកវិចិត្រត្រូវការបង់ថ្លៃសេវាកម្មចំនួន១,៣២០ដុល្លារ។

ឧទាហរណ៍ទី២៖
ក្រុមហ៊ុនអចលនទួ្រព្យCambodia Properties Limited (CPL) គឺជាក្រុមហ៊ុនវាយតម្លៃស្របច្បាប់នៅកម្ពុជា។ លោកសុវណ្ណជួលក្រុមហ៊ុន CPL ដើម្បីវាយតម្លៃទ្រព្យសម្បត្តិរបស់លោក ហើយគាត់ យល់ព្រមបង់ថ្លៃសេវាកម្មតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការវាយតម្លៃ អចលនទ្រព្យ រប​ស់លោកត្រូវគេកំណត់ថាមានតម្លៃ១៣លានដុល្លារ។ ដូច្នេះតើលោកសុវណ្ណត្រូវចំណាយប៉ុន្មាន សម្រាប់ថ្លៃសេវាកម្មវាយតម្លៃ?

សូមមើលរបៀបគណនា៖

តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០,១៧ / ១០០ = ១៧០ដុល្លារ

តម្លៃចន្លោះ ៩០០,០០០ ដុល្លារត្រូវគណនាដោយយក ៩០០,០០០ ដុល្លារ X ០.១ / ១០០ = ៩០០ដុល្លារ

តម្លៃចន្លោះ ៤,០០០,០០០ដុល្លារត្រូវគណនាដោយយក ៤,០០០,០០០ដុល្លារ X ០,០៥ / ១០០ = ២,០០០ដុល្លារ

តម្លសចន្លោះ ៥,០០០,០០០ដុល្លារត្រូវគណនាដោយយក ៥,០០០,០០០ដុល្លារ X ០.០៣ / ១០០ = ១,៥០០ដុល្លារ

បន្ទាប់មកត្រូវរកតម្លៃដែលនៅសល់ដោយយក ១៣,០០០,០០០ដុល្លារ – (១០០,០០០ ដុល្លារ + ៩០០,០០០ដុល្លារ + ៤,០០០,០០០ដល្លារ + ៥,០០០,០០០ដុល្លារ) = ៣,០០០,០០០ដុល្លារ ដូច្នេះតម្លៃ៣,០០០,០០០ X ០,០២៥ / ១0០០ = ៧៥០ដុល្លារ

ចុងក្រោយយើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២,០០០ដុល្លារ + ១,៥០០ដុល្លារ + ៧៥៩ដុល្លារ = ៥,៣២០ដុល្លារ

ដូច្នេះលោកសុវណ្ណត្រូវចំណាយលើថ្លៃសេវាកម្មវាយតម្លៃចំនួន ៥,៣២០ដុល្លារ។

ទោះជាយ៉ាងណារួបមន្តនេះនឹងត្រូវអនុវត្តន៍សម្រាប់អចលនទ្រព្យទូទៅសូមចងចាំថាសម្រា​ប់អចលនទ្រព្យពិសេសមួយចំនួនដូចជា៖ រោងចក្របរិក្ខានិងធុរកិច្ចមិនកំណត់ថ្លៃនៃការវាយតម្លៃទេប៉ុន្តែវាអាស្រ័យលើករណីនីមួយៗ ហើយរួបមន្តគណនានឹងត្រូវកំណត់ដោយមានការព្រមព្រៀង មុនរវាងម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុនវាយតម្លៃ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031