អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម ហើយវាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម ហើយវាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?

ការចុះបញ្ជីពាណិជ្ជកម្ម គឺជានីតិវិធីនៃការកត់ត្រាព័ត៌មានរបស់សហគ្រាសពាណិជ្ជកម្មណាមួយក្នុងបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ឬន័យម្យ៉ាងទៀតថា គឺជាការដាក់ឈ្មោះអាជីវកម្មក្នុងបញ្ជីក្រុមហ៊ុនរបស់រដ្ឋាភិបាលក្នុង ប្រទេសកម្ពុជា។
តាមរយៈការចុះបញ្ជីពាណិជ្ជកម្មនេះ អ្នកបានផ្លាស់ប្តូរស្ថានភាពអាជីវកម្មរបស់អ្នកពី “ក្រៅផ្លូវការ” ទៅជា “ផ្លូវការ”។ ពាក្យទាំងពីរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ “ផ្លូវការ” មានន័យថា អាជីវកម្មរបស់អ្នកត្រូវបានប្រកាស ស្របច្បាប់ និងទទួលស្គាល់ដោយស្ថាប័ននៃប្រទេសកម្ពុជា។

ជាក់ស្តែង អ្នកនឹងត្រូវផ្តល់ពត៌មានមួយចំនួនអំពីអាជីវកម្មរបស់អ្នកដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ដែលជាឯកសារផ្លូវការក្នុងការអះអាងថាអាជីវកម្មរបស់អ្នកគឺផ្លូវការ ឬស្របច្បាប់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗនៃការចុះបញ្ជីពាណិជ្ជកម្ម៖
• បង្កភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន៖ ធនាគារ និងវិនិយោគិនមានភាពជឿជាក់ក្នុងការ ផ្តល់ហិរញ្ញប្បទាន ចំពោះក្រុមហ៊ុនដែលចុះឈ្មោះជាងក្រុមហ៊ុនដែលមិនបានចុះបញ្ជី។
• សិទ្ធចូលក្នុងទីផ្សារធំៗ៖ អ្នកអាចទទួលបានអតិថិជនច្រើន បង្កើតភាពជាដៃគូរជាមួយក្រុមហ៊ុនដទៃ និង ពង្រីកអាជីវកម្មរបស់អ្នក។ ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនសហការ និងចុះកិច្ចសន្យាជា មួយក្រុមហ៊ុន ដៃគូរណាដែលបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។
• ការគាំពារតាមផ្លូវច្បាប់៖ ប្រសិនបើអ្នកចុះឈ្មោះក្រុមហ៊ុនរបស់អ្នក អាជីវកម្មរបស់អ្នកនឹងទទួលការការពារ ហើយអ្នកនឹងមិនទទួលខុសត្រូវតែឯងឡើយ នៅពេលអាជីវកម្មរងការខូចខាត។
• បង្កើនសក្តានុពលនៃការលក់ក្រុមហ៊ុន៖ ប្រសិនបើឬនៅពេលអ្នកសម្រេចចិត្តលក់ក្រុមហ៊ុនរបស់អ្នក ការចុះឈ្មោះក្រុមហ៊ុនអាចជួយសម្រួលនីតិវិធីនៃការលក់និងអាចជួយបង្កើនតម្លៃនៃក្រុមហ៊ុនរបស់អ្នក។
• ការការពារឈ្មោះនិងយីហោ៖ ឈ្មោះនិងយីហោក្រុមហ៊ុនរបស់អ្នកនឹងត្រូវបានការពារ ប្រសិនបើក្រុមហ៊ុន របស់អ្នកត្រូវបានចុះឈ្មោះរួច។
• ការបង្កើតគណនេយ្យធនាគាររបស់ក្រុមហ៊ុន៖ ក្រុមហ៊ុនដែលចុះឈ្មោះមានភាពងាយស្រួលក្នុងការបំបែក ហិរញ្ញវត្ថុក្រុមហ៊ុននិងផ្ទាល់ខ្លួន៕

ដោយ​៖ ប៉ុម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031