អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ឯកសារផ្លូវច្បាប់សំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះប្រភេទបុរី

ឯកសារផ្លូវច្បាប់សំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះប្រភេទបុរី

លំនៅដ្ឋានប្រភេទបុរីគឺជាផ្ទះដែលមានប្រជាប្រិយភាពបំផុត និងមានតម្លៃសមរម្យស្របតាមការចូលចិត្តរបស់ប្រជាជនខ្មែរ។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាមានផ្ទះបុរីប្រហែល 50,000 ខ្នងដែលរំពឹងថានឹងចូលទៅក្នុងទីផ្សារសម្រាប់អ្នកទិញជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ2030 ។ ទន្ទឹមនឹងនេះដែរតម្រូវការនៅតែមានកម្រិតខ្ពស់ហើយអ្នកអភិវឌ្ឍន៍បុរីកំពុងព្យាយាមបង្កើនទីផ្សារយ៉ាងឆាប់រហ័ស។ ដើម្បីស្របតាមតម្រូវការទីផ្សារ និងជម្រុញបន្ថែមទៀតនឹងឆ្ពោះទៅរកជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដែលមានតម្លៃសមរម្យ។

ប៉ុន្តែសូមចងចាំថាមិនមានគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមុនពេលទិញលំនៅដ្ឋានប្រភេទបុរីវាជាការសំខាន់ដើម្បីដឹងពីឯកសារផ្នែកច្បាប់សំខាន់មួយចំនួនដើម្បីជៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច។

ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យមើលជាមួយអ្នកអភិវឌ្ឍន៍បុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញណាមួយ៖

ប្លង់រឹង៖
អ្នកត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិជាមុនសិនតួយ៉ាងដូចជាគម្រោងបុរីយើងត្រូវប្រាកដថាបុរីនោះមានប្លង់រឹងមេមួយដែលជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ដ៏សំខាន់ដែលគ្របដណ្តប់លើផ្ទៃដីទាំងមូល។ ចំណុចសំខាន់បន្ទាប់ទៀតផ្ទះរបស់អ្នកទិញនៅក្នុងបុរីនោះត្រូវតែមានប័ណ្ណកម្មសិទ្ធិបានត្រឹមត្រូវបន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរប័ណ្ណនេះទៅជាកម្មសិទ្ធិផ្ទាល់ខ្លួនការអភិវឌ្ឍន៍បុរីស្របច្បាប់គួរតែមានលទ្ធភាពផ្តល់ជូនប្លង់រឹងដល់អ្នកទិញ។

ការចុះបញ្ជីក្រុមហ៊ុន៖
កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងដំណើរការសាងសង់បាន។ ទោះជាយ៉ាងណាដំណើរការសាងសង់មិនមែនមានន័យថាគម្រោងមួយនោះកំពុងដំណើរការស្របច្បាប់នោះទេ។ ដូចនេះការចុះបញ្ជីក្រុមហ៊ុនបានត្រឹមត្រូវគឺដើម្បីធានាថាក្រុមហ៊ុនអភិវឌ្ឍន៍មួយធ្វើអាជីវកម្មស្របច្បាប់ដែលទាំងអស់នេះពិតជាជួយធ្វើឲ្យលោកអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ។

ការអនុម័តផែនការមេ៖
នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរចំពោះផែនការមេ (សម្រាប់គម្រោងទាំងមូល) ឯកសារនេះត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ជាទូទៅផែនការមេត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើមវាគូសបង្ហាញអ្នកច្បាស់អំពីរបៀបដែលគម្រោងត្រូវបានគ្រោងទុកទោះបីគម្រោងធំឬតូចអ្នកអភិវឌ្ឍដែលអាចទុកចិត្តបាននឹងបង្ហាញឱ្យអ្នកនូវឯកសារនេះ។

អាជ្ញាប័ណ្ណសាងសង់៖
ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យផ្ទៃខាងក្រោយយ៉ាងហ្មត់ចត់ជាមួយក្រសួងគ្រប់គ្រងដីធ្លី។ បុរីត្រូវដាក់ពាក្យស្នើសុំក្រុមហ៊ុនសំណង់មួយដើម្បីអាចដំណើរការសាងសង់មួយប្រកបដោយស្តង់ដារ និងបញ្ចប់ការសាងសង់តាមការកំណត់បានត្រឹមត្រូវ។ ចំណែកឯការសាងសង់វិញមិនត្រឹមតែលំនៅដ្ឋានតែប៉ុណ្ណោះទេប៉ុន្តែគឺត្រូវទទួលខុសត្រូវទាំងមូលលើការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងបុរីទាំងមូល។

នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះរួចហើយពួកគេបានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់ផងដែរ ដូចនេះលោកអ្នកអាចស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ។

អាជ្ញាប័ណ្ណបុរី៖
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណបុរីនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់លក្ខខណ្ឌស្របតាមការទាមទាររបស់រដ្ឋទាក់ទងនឹងគុណភាពការសាងសង់ ថវិការ ផែនការលក់និងឯកសារពាក់ព័ន្ធមួយចំនួន។

មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍគម្រោងណាមួយក្រសួងវាយតម្លៃតាមរយៈបញ្ជីត្រួតពិនិត្យរបស់ខ្លួនដើម្បីរកឱ្យឃើញថាតើការអភិវឌ្ឍន៍មានប្រភពច្បាស់លាស់អំពីដើមទុនទ្រព្យ ប័ណ្ណកម្មសិទ្ធិ និងទ្រព្យសម្បត្តិផ្សេងទៀតដែលគាំទ្រលើកការវិនិយោគគម្រោងរបស់ពួកគេ។ ឯកសារពាក់ព័ន្ធ និងមានន័យថាការអភិវឌ្ឍន៍ប្រភេទនេះអាចត្រូវបានគេហៅថាជា”បុរី”។ ដោយឡែកនៅក្នុងទីផ្សារលំនៅដ្ឋានមានគម្រោងតូចៗមួយចំនួនក៏បានហៅខ្លួនឯងថាជាបុរីផងដែរដូចនេះនៅពេលទិញលំនៅដ្ឋានប្រភេទបុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះមុនពេលទិញ៕
ប្រភព៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031