អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > សហគ្រាស​ធុន​តូច​និង​មធ្យម​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ប្រសិនបើ​ធ្វើការ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​

សហគ្រាស​ធុន​តូច​និង​មធ្យម​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ប្រសិនបើ​ធ្វើការ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​

​ដើម្បី​ជំរុញ​សកម្មភាព​សហគ្រាស​ធុន​តូច និង សហគ្រាស​ធុន​មធ្យម​នៅ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​លើក​ទឹក ចិត្ត​ផ្នែក​ពន្ធដារ​ទៅដល់​សហគ្រាស​ធុន​តូច និង សហគ្រាស​ធុន​មធ្យម​ទាំងឡាយ​ដែល​ធ្វើការ​ចុះបញ្ជី​ពន្ធដារ​ដោយ ស្ម័គ្រចិត្ត។

ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​នោះ មាន​ដូចខាងក្រោម​៖
​ក​. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ២ ឆ្នាំ ដោយ​គិត​ចាប់ពី​៖
​ ​ឆ្នាំ​ដែល​ទទួលបាន​ប្រាក់ចំណូល​ដំបូង​ចំពោះ​សហគ្រាស​ដែល​ពុំទាន់​មាន​ប្រាក់ចំណូល ឬ​
​ ​ឆ្នាំ​ដែល​ចុះបញ្ជី​ពន្ធដារ​ចំពោះ​សហគ្រាស​ដែលមាន​ប្រាក់ចំណូល​រួចហើយ​។​
ខ​. ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​នេះ សហគ្រាស​ធុន​តូច និង សហគ្រាស​ធុន​មធ្យម​ត្រូវបាន​លើក លែង​ពី​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង ពន្ធ​អប្បបរមា​។​
​ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ចេញ​លិខិតបញ្ជាក់​អំពី​ការចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រ ចិត្ត ព្រមទាំង​ការលើកទឹកចិត្ត​ដែល​សហគ្រាស​ទទួលបាន​។ ដោយឡែក ចំពោះ​ការចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ ២០១៧ ដែល​បានធ្វើ​មុន​កាលបរិច្ឆេទ​នៃ​ការចេញប្រកាស​លេខ ៥០២ ចុះ​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ក៏ត្រូវ ទទួលបាន​ការលើកទឹកចិត្ត​ដូចគ្នា​ដែរ ប៉ុន្តែ​ប្រាក់​រំដោះ​ពន្ធលើប្រាក់ចំណេញ​ប្រចាំខែ ដែល​បានដាក់​លិខិត​ប្រកាស និង បង់​រួច​មុន​ទទួលបាន​លិខិតបញ្ជាក់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ មិនត្រូវ​បានអនុញ្ញាត​ជា​ឥណទាន​ទេ។​

គួរបញ្ជាក់​ផងដែរ​ថា ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​នេះ ត្រូវបាន​ផ្តល់ឱ្យ​ចំពោះតែ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំង ឡាយ​ណា ដែល​បានដាក់​ពាក្យ​ចុះបញ្ជី​ពន្ធដារ​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ​៕

ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​វាតាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

អត្ថបទពាណិជ្ជកម្ម​

មគ្គុទេសទេសចរ​នៅ​សៀមរាប​ ឈ្នះ​ ១​ម៉ឺន​​ដុល្លារ ​ពីសែលកាត

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ

ការប្រកួតជើងឯកកីឡាវាយកូនហ្គោលលើកទី ៣ របស់ស្រាបៀរ HEINEKEN ឆ្នាំ ២០១៧ បានចប់យ៉ាងជោគជ័យ

​រឿង Star Wars បានមក​ដល់ iflix

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031