អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > សម្រង់គតិចំនួន ១០សម្រាប់ផ្លាស់ប្ដូរការគិតដែលអ្នកមានចំពោះសក្ដានុពលរបស់ខ្លួនឯង

សម្រង់គតិចំនួន ១០សម្រាប់ផ្លាស់ប្ដូរការគិតដែលអ្នកមានចំពោះសក្ដានុពលរបស់ខ្លួនឯង

ប្រ​ភព៖​​ pixabay.com

ការ​គិត​របស់​អ្នក​មាន​អំណាច​ខ្លាំងក្លា​ហួស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ដល់​ទៅ​ទៀត។ វា​គឺជា​អ្វី​ៗ​ទាំងឡាយ​ដែល​គ្រប់គ្រង​ជីវិត​របស់​អ្នក​ពិត​ប្រាកដ។ អ្នក​មិន​អាច​គ្រប់គ្រង​រឿងរ៉ាវ​គ្រប់​ផ្នែក​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​គិត​របស់​អ្នក​គឺជា​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន។ នៅ​ពេល​អ្នក​អាច​គ្រប់គ្រង​ការ​គិត​របស់​អ្នក និង​តម្រង់​ការ​គិត​របស់​ខ្លួនឯង​ទៅ​រក​ផ្នត់​គំនិត​និង​ជំនឿ​បែប​ណា​ដែល​នាំ​អ្នក​ទៅ​រក​ភាព​រីកចម្រើន នោះ​ហើយ​គឺជា​អំណាច​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​ជោគវាសនា​ជីវិត​របស់​ខ្លួនឯង។ ខាងក្រោម​នេះ​គឺជា​សម្រង់​សម្ដី​ដ៏​មាន​ខ្លឹមសារ​ទាំង​១០ សម្រាប់​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក​សារ​ជាថ្មី​ឡើង​វិញ៖

១) “អ្នក​មាន​អំណាច​ទៅលើ​ការ​គិត​របស់​អ្នក មិនមែន​ទៅលើ​ហេតុការណ៍​នៅ​ខាងក្រៅ​នោះ​ទេ។ ដឹង​ច្បាស់​ពី​ចំណុច​នេះ នោះ​អ្នក​នឹង​រក​ឃើញ​នូវ​ភាព​ខ្លាំងក្លា​របស់​ខ្លួនឯង”។ Marcus Aurelius

២) “ឆាក​ជីវិត​មិនមែន​ជា​ការ​ទន្ទឹង​រង់ចាំ​ឲ្យ​ព្យុះ​ភ្លៀង​បក់​បោក​ទៅ​ឲ្យ​ផុត​អស់​នោះ​ទេ ផ្ទុយទៅវិញ​វា​គឺជា​ការ​រៀន​រាំ​លែង​សប្បាយ​នៅ​ក្នុង​ព្យុះ​ភ្លៀង​បក់​បោក​ទៅវិញ​ទេ”។ Vivian Greene

៣) “គ្មាន​អ្វី​ដែល​អាច​ធ្វើឲ្យ​ពន្លឺ​ដែល​បំភ្លឺ​ចេញ​មក​ពី​ខាងក្នុង​ខ្សោយ​បាន​នោះ​ទេ”។ Maya Angelou

៤) “មនុស្ស​ដែល​រឹងមាំ​ពិត​ប្រាកដ​នឹង​មិន​ត្រូវការ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ មិន​ខុស​អ្វី​ពី​សត្វ​តោ​ដែល​មិន​ត្រូវការ​ការ​ទទួលស្គាល់​ពី​សត្វ​ចៀម​ដូច្នោះ​ដែរ”។ Vernon Howard

៥) “អ្នក​នឹង​មិន​ដឹង​ថា​ខ្លួនឯង​រឹងមាំ​ខ្លាំង​ប៉ុណ្ណា​នោះ​ឡើយ រហូត​ទាល់តែ​ដល់​ដំណាក់កាល​មួយ​នៅ​ក្នុង​ជីវិត​អ្នក​ដែល​ការ​ធ្វើ​ខ្លួនឯង​ឲ្យ​រឹងប៉ឹង​គឺជា​ជម្រើស​តែ​មួយ​គត់​ដែល​អ្នក​មាន”។ Bob Marley

៦) “គ្មាន​អ្វី​មាន​តម្លៃ​នៅ​ក្នុង​ការ​ខ្លាំង​ពូកែ​ជាង​មនុស្ស​ដទៃ​នោះ​ទេ។ ភាព​ថ្លៃថ្នូរ​មាន​តម្លៃ​ពិត​ប្រាកដ​គឺជា​ការ​ខ្លាំង​ពូកែ​ជាង​ខ្លួនឯង​កាល​ពី​មុន​នេះ​ឯង”។ Ernest Hemingway

៧) “អ្នក​នឹង​ចាប់ផ្ដើម​ហោះហើរ​នៅ​ពេល​មួយ​ដែល​អ្នក​បាន​ទម្លាក់​ចោល​នូវ​ជំនឿ​ទាំងឡាយ​ដែល​បាន​ដាក់​ដែន​កំណត់​ទៅលើ​ខ្លួនឯង ហើយ​អនុញ្ញាត​ឲ្យ​ចិត្ត​គំនិត​និង​មហិច្ឆតា​ខ្លាំងក្លា​របស់​អ្នក​កើន​ឡើង​ទៅ​ដល់​កម្ពស់​ដ៏​ខ្ពស់”។ Brain Tracy

៨) “កុំ​ដាក់​ដែន​កំណត់​ឲ្យ​ខ្លួនឯង​ឲ្យ​សោះ។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ដាក់​ដែន​កំណត់​ទៅលើ​អ្វី​ដែល​ពួកគេ​គិត​ថា​ខ្លួន​គេ​អាច​ធ្វើ​ទៅ​រួច។ អ្នក​អាច​ទៅ​បាន​ឆ្ងាយ​ដល់​ណា​ដែល​ការ​គិត​របស់​អ្នក​បាន​អនុញ្ញាត។ អ្នក​ត្រូវ​ចាំ​ថា អ្វី​ដែល​អ្នក​បាន​ជឿជាក់​ហើយ នោះ​អ្នក​នឹង​អាច​សម្រេច​វា​បាន”។ Mary Kay Ash

៩) “ធ្វើ​ត្រឹមតែ​អ្វីមួយ​ដែល​អ្នកដទៃ​តែង​គិត​ថា​អ្នក​នឹង​មិន​អាច​ធ្វើ​បាន នៅ​ពេល​នោះ​អ្នក​នឹង​លែង​ខ្វាយខ្វល់​ពី​ដែន​កំណត់​ដែល​ពួកគេ​បាន​ដាក់​ឲ្យ​អ្នក​តទៅ​ទៀត​ហើយ”។ James Cook

១០) “បើ​អ្នក​ព្រម​ទទួល​យក​នូវ​ជំនឿ​ដែល​ដាក់​ដែន​កំណត់​ឲ្យ​អ្នក នោះ​វា​នឹង​ក្លាយ​ជា​ការ​ពិត​សម្រាប់​អ្នក​យ៉ាង​ប្រាកដ”។ Louise Hay

ប្រភព៖ success
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930