អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើអ្នកគួរចុះបញ្ជី​ក្រុមហ៊ុន នៅពេលណាទើបប្រសើរ?

តើអ្នកគួរចុះបញ្ជី​ក្រុមហ៊ុន នៅពេលណាទើបប្រសើរ?

នៅប្រទេសកម្ពុជា វិស័យអាជីវកម្មឯកជនមានលក្ខណៈពិសេសខុសប្លែកពីប្រទេសដទៃដោយសារប្រទេសនេះមាន ប្រជាជន ប្រកបមុខរបរតូចៗជាច្រើនដូចជា ការលក់ម្ហូបអាហារតាមដងផ្លូវ និងជួសជុលកង់ ម៉ូតូ ជាដើម។ តាមច្បាប់ រដ្ឋាភិបាលមិនតម្រូវឲ្យអាជីវកម្មតូចៗបែបនេះចុះបញ្ជីនោះទេ ពីព្រោះរដ្ឋាភិបាលយល់ថាប្រជាជនឬ ម្ចាស់អាជីវកម្មនឹងមិនមានលទ្ធភាពក្នុងការបំពេញលក្ខខណ្ឌតម្រូវនៃការចុះបញ្ជីក្រុមហ៊ុនបានឡើយ។ ឧទាហរណ៍ ម្ចាស់អាជីវកម្មត្រូវមានប្រព័ន្ធកត់ត្រាគណនេយ្យត្រឹមត្រូវដើម្បីធ្វើរបាយការណ៍ពីប្រាក់ចំណូលជូនអគ្គនាយកដ្ឋាន ពន្ធដារ។

ប៉ុន្តែអ្នកដែលប្រកបមុខរបរតូចៗទាំងនោះគឺមិនមានប្រព័ន្ធបែបនេះទេ ដោយសារពួកគាត់ខ្វះចំណេះដឹង ឬធនធាន ក្នុងការបង្កើតប្រព័ន្ធនេះ។ យ៉ាងណាមិញ អ្នកអាចចុះបញ្ជីក្រុមហ៊ុននៅពេលណាក៏បាន មិនថាវាជាអាជីវកម្មខ្នាត តូច មធ្យម ឬធំឡើយ។

សហគ្រិនជាច្រើនរង់ចាំរហូតដល់អាជីវកម្មរបស់ពួកគេមានភាពរឹងមាំ ឬរីកចម្រើនខ្លាំងសិន ទើបពួកគេធ្វើការចុះ បញ្ជី។ ផ្ទុយទៅវិញ តាមគោលការណ៍របបពន្ធ ពួកគេមិនចាំបាច់រង់ចាំបែបនោះឡើយ។ ប្រភេទអាជីវកម្ម ខ្នាតតូចមិនតម្រូវឲ្យបង់ពន្ធឡើយ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវបង់ថ្លៃសេវាសម្រាប់ការចុះបញ្ជីក្រុមហ៊ុន។

ប្រសិនបើអាជីវកម្មរបស់អ្នកមានចំណូលប្រចាំឆ្នាំតិចជាង $62,500 អ្នកមិនតម្រូវឲ្យបង់ពន្ធលើប្រាក់ចំណេញ ឡើយ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដើម្បីជំរុញឲ្យម្ចាស់អាជីវកម្មចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួន ពីព្រោះពួកគេ មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ពីការចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបានការអនុគ្រោះលើ កាតព្វកិច្ចពន្ធផងដែរ។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោងពង្រីកអាជីវកម្មរបស់អ្នក យើងសូមលើកទឹកចិត្តឲ្យអ្នក ធ្វើការចុះបញ្ជីក្រុមហ៊ុនរបស់អ្នកកាន់តែឆាប់តាមតែអ្នកអាចធ្វើបាន ពីព្រោះអាជីវកម្មរបស់អ្នកនឹងរីកចម្រើនឆាប់ រហ័ស ហើយអ្នកក៏អាចមានឱកាសចូលក្នុងទីផ្សារធំៗផងដែរ។

និតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននៅប្រទេសកម្ពុជាផ្តល់ឱកាសដល់អាជីវកម្មច្រើនប្រភេទ។ អ្នកអាចចុះបញ្ជីជា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនឯកកម្មសិទ្ធិ ឬ សហកម្មសិទ្ធិ។ ប្រសិនបើអ្នកចុះបញ្ជីក្រុមហ៊ុនជា ប្រភេទក្រុមហ៊ុនឯកកម្មសិទ្ធិ ឬ សហកម្មសិទ្ធិ នោះអ្នកនឹងចំណាយលើកម្រៃសេវាលើការចុះបញ្ជី និង ការបង់ពន្ធ តិចជាងការចុះបញ្ជីប្រភេទក្រុមហ៊ុនផ្សេងទៀត។ សូមកត់ចំណាំផងដែរ ថ្មីៗនេះមានការលើកលែងពន្ធ(ពន្ធលើ ប្រាក់ចំណេញ) ក្នុងឆ្នាំ2០17 និង 2០18 ចំពោះការចុះបញ្ជីសហគ្រាសខ្នាតតូចនិងមធ្យម។

ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលបានប្រាក់ចំណេញដែលអាចជាប់ពន្ធ ប៉ុន្តែអ្នកមិនបានចុះបញ្ជីក្រុមហ៊ុន នោះអ្នក នឹងជួបហានិភ័យធំ។ អ្នកអាចត្រូវបានគេស៊ើបដឹង និងរាយការណ៍ទៅកាន់អាជ្ញាធរ គ្រប់ពេលវេលា។ មនុស្សដែល រាយការណ៍អាចជា អតិថិជនរបស់អ្នកដែលខឹងនឹងអ្នក ឬ អ្នកផ្គត់ផ្គង់របស់អ្នកដែលអ្នកមានបញ្ហាជាមួយដោយ សារមិនបានទូទាត់ថ្លៃទំនិញឬសេវាកម្ម។ អ្នកអាចប្រឈមមុខនឹងការឡើងតុលាការ ការបង់ថ្លៃសេវា ការផាកពិន័យ ឬអាចឈានដល់ការបិទអាជីវកម្មរបស់អ្នកជាដើម។ ដូច្នេះ ដើម្បីជៀសវាងនូវបញ្ហាទាំងអស់នេះ អ្នកគួរតែចុះបញ្ជី ក្រុមហ៊ុន។

ជាចុងក្រោយ អ្នកអាចសម្រេចចិត្តថាតើ អ្នកគួរចុះឈ្មោះឬមិនចុះឈ្មោះក្រុមហ៊ុនរបស់អ្នក ដោយធ្វើការពិចារណា ឲ្យបានល្អិតល្អន់ទៅលើអត្ថប្រយោជន៍ និងផលវិបាកនៃហានិភ័យ។ យ៉ាងណាមិញ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្ម របស់អ្នកមានការរីកចម្រើន អាចចូលក្នុងទីផ្សារធំៗ និងមានការគាំពារតាមផ្លូវច្បាប់ អ្នកគួរតែចុះឈ្មោះក្រុមហ៊ុន របស់អ្នក៕

ដោយ៖ ប៉ុម ទូច
សម្រាប់ព័ត៌មានលំអិត៖ ngeayngeay.co

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930