អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់អំពីគុណសម្បតិ្ត និង គុណវិបត្តិចំពោះការបង្កើតសហគ្រាសឯកបុគ្គល (Sole Proprietorship)

ស្វែងយល់អំពីគុណសម្បតិ្ត និង គុណវិបត្តិចំពោះការបង្កើតសហគ្រាសឯកបុគ្គល (Sole Proprietorship)

ប្រ​ភព៖​​ moneycrashers.com

សហគ្រាសឯកបុគ្គល (Sole Proprietorship) គឺជាសហគ្រាសពាណិជ្ជកម្មមួយប្រភេទ ដែលត្រូវបាន បង្កើតនិងគ្រប់គ្រងដោយបុគ្គលតែម្នាក់។ នៅក្នុងន័យនេះ ប្តី និង ប្រពន្ធ ព្រមទាំងកូននៅក្នុងបន្ទុក ត្រូវបានចាត់ ទុកថាជាបុគ្គលតែម្នាក់ ដែលជាអ្នកគ្រប់គ្រងនូវបញ្ជីគណនេយ្យ កិច្ចសន្យា និង ទ្រព្យសម្បត្តិទាំងឡាយ។ ជាទូទៅ បុគ្គលដែលមានឈ្មោះនៅក្នុងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណផ្សេងៗទៀត គឺជាម្ចាស់អាជីវកម្មនោះ។

ជាការពិតណាស់ អ្វីៗទាំងឡាយនៅលើលោកនេះ តែងតែមានគុណសម្បត្តិ និង គុណវិបត្តិរបស់វា។ ដូចគ្នាផងដែរ ការបង្កើតសហគ្រាសឯកបុគ្គល រមែងទទួលបានទាំងគុណសម្បត្តិ និង គុណវិបត្តិជានិច្ចកាល ក្នុងកំឡុងពេល ប្រកបអាជីវកម្មប្រភេទនេះ។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និង គុណវិបត្តិនៃសហគ្រាសឯកបុគ្គល៖

១. គុណសម្បតិ្ត
• ទម្រង់បែបបទអាជីវកម្មងាយស្រួលបំផុត។
• ម្ចាស់អាជីវកម្មមានសិទ្ធិគ្រប់គ្រងពេញលេញលើអាជីវកម្ម។ មានន័យថា ម្ចាស់អាជីវកម្មគឺជាមនុស្សតែម្នាក់ ដែលធ្វើការសម្រេចចិត្តក្នុងកិច្ចការអាជីវកម្ម។
• មានភាពបត់បែនក្នុងការសម្រេចចិត្តសម្រាប់អាជីវកម្ម។
• ម្ចាស់អាជីវកម្មជាមនុស្សតែម្នាក់គត់ដែលទទួលប្រាក់ចំណេញ
• ក្នុងករណីដែលប្រតិបត្តិការអាជីវកម្មទទួលបានចំណូលតិចជាង $62,500 នោះម្ចាស់អាជីវកម្មនឹងមិន តម្រូវឱ្យបង់ពន្ធលើប្រាក់ចំណេញឡើយ។

២. គុណវិបត្តិ
• ម្ចាស់អាជីវកម្មទទួលខុសត្រូវលើដំណើរការអាជីវកម្ម និងបំណុល តែម្នាក់ឯង។
• ពិបាកក្នុងការបង្កើនទុនម្នាក់ឯង។
• ម្ចាស់អាជីវកម្មត្រូវរ៉ាប់រងបំណុលទាំងអស់ម្នាក់ឯង។ នេះមានន័យថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ ម្ចាស់អាជីវកម្មនោះអាចនឹងត្រូវលក់ដើម្បីសងបំណុលអាជីវកម្ម៕

ដោយ៖ ប៉ុម ទូច
ប្រភព៖ ngeayngeay.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31