អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា បុគ្គលដែលមិនមែនជាពាណិជ្ជករ សកម្មភាពដែលមិនមែនជាពាណិជ្ជ កិច្ច និង ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ សុទ្ធតែរួចផុតពីកាតព្វកិច្ចក្នុងការ ចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដើម្បីទទួលបាននូវការទទួលស្គាល់បឋមនូវភាពស្របច្បាប់ជារូបវន្តបុគ្គល ក្នុងការប្រកប អាជីវកម្ម-សេវាកម្ម ស្របទៅតាមគោលការណ៍ច្បាប់ជាធរមាន អាជីវកម្មដែលរួចផុតពីកាតព្វកិច្ចក្នុងការចុះបញ្ជី ពាណិជ្ជកម្ម ត្រូវស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម ពីអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់ពីនីតិវិធីនិងឯកសារតម្រូវមួយចំនួនសម្រាប់ធ្វើការស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវ កម្ម-សេវាកម្ម។
ខាងក្រោមនេះគឺជានីតិវិធីសាមញ្ញ ដែលលោកអ្នកអាចធ្វើបានដោយខ្លួនឯងក្នុងការស្នើសុំលិខិតអនុញ្ញាតប្រកប អាជីវកម្ម-សេវាកម្មសម្រាប់អាជីវកម្មថ្មីរបស់លោកអ្នក៖
១. រៀបចំឯកសារសម្រាប់ធ្វើការស្នើសុំ
ជាការពិតណាស់ ដើម្បីឱ្យនីតិវិធីស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម អាចធ្វើទៅបានដោយរលូន លោក អ្នកត្រូវរៀបចំនូវឯកសារតម្រូវដូចខាងក្រោម៖
ពាក្យស្នើសុំការអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម ០១ ច្បាប់
ជីវប្រវត្តិសង្ខេបរបស់ម្ចាស់អាជីវកម្ម ០១ ច្បាប់
រូបថតម្ចាស់អាជីវកម្ម (រូបថតបច្ចុប្បន្នទំហំ៤គុណ៦) ០២ សន្លឹក
លិខិតបញ្ជាក់ទីតាំងដោយមានបិទរូបថតនៃទីតាំង (ទំហំ ១០ គុណ ១៥) ០២ សន្លឹក
អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន (ច្បាប់ថតចម្លង) ០២ សន្លឹក
កិច្ចសន្យា (ការសន្យាចំពោះមុខអាជ្ញាធរសាធារណៈ) ០២ ច្បាប់
ប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំង (ច្បាប់ថតចម្លង) ០២ ច្បាប់
វិក័យប័ត្រគំរូ (ប្រសិនបើមាន) ០២ សន្លឹក
២. ការដាក់ពាក្យស្នើសុំ
ដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មខ្នាតតូចដែលមិនជាប់ពន្ធលើប្រាក់ ចំណេញ លោកអ្នកអាចដាក់ពាក្យស្នើសុំអមជាមួយនឹងឯកសារភា្ជប់ដូចបានរៀបរាប់ក្នុងចំណុចទី១ខាងលើ ទៅ កាន់ការិយាល័យច្រកចេញចូលតែមួយស្រុក-ខណ្ឌដែលទីតាំងអាជីវកម្មស្ថិតនៅ ប្រសិនបើទីតាំងអាជីវកម្មនោះ មានទំហំតូចជាងឬស្មើ ៥ ម៉ែត្រការ៉េ។ ផ្ទុយមកវិញ ប្រសិនបើទីតាំងនៃអាជីវកម្មនោះមានទំហំលើសពី ៥ ម៉ែត្រ ការ៉េ ម្ចាស់អាជីវកម្មត្រូវដាក់ពាក្យស្នើសុំទៅមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តដែលទីតាំងអាជីវកម្មនោះស្ថិតនៅ។
៣. តម្លៃសេវាសាធារណៈ រយៈពេលនៃការចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម និង សុពលភាព
ផ្អែកទៅលើប្រកាសរួមលេខ ១៦៤៣ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៤ ដើម្បីទទួលបានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម-សេវាកម្ម ម្ចាស់អាជីវកម្មត្រូវបង់តម្លៃសេវាសាធារណៈចំនួន ១០០.០០០ រៀល (ស្មើនឹង ២៥ ដុល្លារសហរដ្ឋអាមេរិក)។ បន្ទាប់ពីបានពិនិត្យភាពត្រឹមត្រូវនៃឯកសារតម្រូវ និង បានបង់សេវាចប់សព្វគ្រប់ហើយ នោះ មន្ទីរពាណិជ្ជកម្ម ក៏ដូចជាការិយាល័យច្រកចេញចូលតែមួយស្រុក-ខណ្ឌនឹងចេញលិខិតអនុញ្ញាតប្រកបអាជីវ កម្ម-សេវាកម្មឱ្យម្ចាស់អាជីវកម្មក្នុងរយៈពេល ៧ ថ្ងៃគិតចាប់ពីពេលដាក់ពាក្យស្នើសុំ ហើយលិខិតអនុញ្ញាតនោះ មានសុពលភាពប្រើប្រាស់ក្នុងរយៈពេល ១ ឆ្នាំ។ មានន័យថា ម្ចាស់អាជីវកម្មចាំបាច់ត្រូវតែស្នើសុំបន្តលិខិតអនុញ្ញាត នោះជារៀងរាល់មួយឆ្នាំម្តង៕

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

វិធី​​​រក​លុយ​ដោយ​មិន​បាច់​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31