អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > សហគ្រាសធុនតូចនិងមធ្យមនឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ប្រសិនបើធ្វើការចុះបញ្ជីដោយស្ម័គ្រចិត្ត

សហគ្រាសធុនតូចនិងមធ្យមនឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ប្រសិនបើធ្វើការចុះបញ្ជីដោយស្ម័គ្រចិត្ត

ប្រ​ភព៖​​ http://hylencpa.com

ដើម្បីជំរុញសកម្មភាពសហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមនៅកម្ពុជា អគ្គនាយកដ្ឋានពន្ធដារនឹងលើកទឹក ចិត្តផ្នែកពន្ធដារទៅដល់សហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមទាំងឡាយដែលធ្វើការចុះបញ្ជីពន្ធដារដោយ ស្ម័គ្រចិត្ត។

ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចខាងក្រោម៖
ក. លើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ ឆ្នាំ ដោយគិតចាប់ពី៖
ឆ្នាំដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬ
ឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាសដែលមានប្រាក់ចំណូលរួចហើយ។
ខ. ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសធុនតូច និង សហគ្រាសធុនមធ្យមត្រូវបានលើក លែងពីការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និង ពន្ធអប្បបរមា។

ពាក់ព័ន្ធនឹងការលើកទឹកចិត្តនេះ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតបញ្ជាក់អំពីការចុះបញ្ជីពន្ធដារដោយស្ម័គ្រ ចិត្ត ព្រមទាំងការលើកទឹកចិត្តដែលសហគ្រាសទទួលបាន។ ដោយឡែក ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០១៧ ដែលបានធ្វើមុនកាលបរិច្ឆេទនៃការចេញប្រកាសលេខ ៥០២ ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ ក៏ត្រូវ ទទួលបានការលើកទឹកចិត្តដូចគ្នាដែរ ប៉ុន្តែប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែ ដែលបានដាក់លិខិតប្រកាស និង បង់រួចមុនទទួលបានលិខិតបញ្ជាក់ការលើកទឹកចិត្តផ្នែកពន្ធដារ មិនត្រូវបានអនុញ្ញាតជាឥណទានទេ។

គួរបញ្ជាក់ផងដែរថា ការលើកទឹកចិត្តផ្នែកពន្ធដារនេះ ត្រូវបានផ្តល់ឱ្យចំពោះតែសហគ្រាសធុនតូចនិងមធ្យមទាំង ឡាយណា ដែលបានដាក់ពាក្យចុះបញ្ជីពន្ធដារក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ តែប៉ុណ្ណោះ៕

ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

​​សុភាសិត​ជប៉ុន​៖ ​«​អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​ជោគជ័យ ​ដោយ​គ្មាន​ការ​លះបង់​នោះ​ទេ​»

អត្តចរិកអ្នកចាស់ទុំ !

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31